ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេស​ចរ​ណ៍ និងក្រុមប្រឹក្សាភិបាល ទៅសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)នៅចក្រភពអង់គ្លេស តាមរយៈការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ពិភពលោក​ (World Travel Market) និងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅក្នុងសប្ដាហ៍នេះ នាទីក្រុងឡុងដ៏។

វេទិកាបានប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីអំពី Reimagining Tourism Investment Models: Building Next-Generation Incentives ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ជាង៥០ប្រទេស តំណាងរបស់អង្គការសហប្រជាជាតិទេសចរណ៍ (UN Tourism) និងក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) អ្នកជំនាញវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ធំៗ និងសារព័ត៌មានអន្តរជាតិជាច្រើនស្ថាប័ន រួមទាំង BBC News ជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបជាមួយបណ្តាក្រុមហ៊ុននានា ទស្សនាវដ្តីទេសចរណ៍ល្បីៗ បណ្តាញព័ត៌មានអន្តរជាតិដ៏ធំ និងល្បីល្បាញរបស់អង់គ្លេស BBC និងពិធីករល្បី ក្នុងគោលបំណងទាក់ទាញទេសចរ និងការបណ្តាក់ទុនលើវិស័យទេសចរណ៍។

  • ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២ រួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗបន្ថែមទៀត។

ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យឱ្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឦសាន។

  • ក្រុមហ៊ុនទេសចរណ៍ដ៏ល្បី និងនាំមុខគេមួយនៅអង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកកម្ពុជា ប្តេជ្ញានាំទេសចរអង់គ្លេសមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត

លោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel ដែលជាក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេសនិងអន្តរជាតិ។​

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោកស្រី និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗដើម្បីជ្រាបឱ្យកាន់តែច្បាស់ និងជួយ ផ្សព្វផ្សាយបន្តពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស។

  • ទស្សនាវដ្តីទេសចរណ៍ដ៏ល្បី និងបោះពុម្ពច្រើនជាងគេនៅប្រទេសអង់គ្លេស និងតំបន់អឺរ៉ុប Wanderlust Magazine សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ប្រជាជនអង់គ្លេស និងពិភពលោក

ឯកឧត្តម ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust  ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ១៩៩៣ និងមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។

 លោកស្រី Lyn Hughes សន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក។

  • សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet បានចាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយក្នុងឆ្នាំ២០២៥

ក្នុងជំនួបការងារជាមួយឯកឧត្តម រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Tom Hall អនុប្រធានក្រុមហ៊ុន Lonely Planet ដែលជាម្ចាស់សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក បានសន្យានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយដែលត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោក Tom Hall និងសហការី មកទស្សនានៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីបានឃើញផ្ទាល់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។

  • ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ល្បី Simplenight ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍កម្ពុជា និងកាលានវុត្តភាពវិនិយោគទេសចរណ៍របស់កម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Simplenight ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ធំ និងឈានមុខគេមួយលើពិភពលោក ដែលចង់ស្វែងយល់ពីកតា្តសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមក្រោមការដឺកនំារបស់រាជរដ្ឋាភិបាល ព្រមទាំងបានជ្រាបពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគលើវិស័យទេសចរណ៍។

  • បណ្តាញព័ត៌មានអន្តរជាតិដ៏ធំ និងល្បីល្បាញរបស់អង់គ្លេស BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោក

ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និងលោក Nick Kwek ជាពិធីករកម្មវិធីស្តីពីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វ​ផ្សាយ​អំពីសក្តានុពលទេសចរណ៍កម្ពុជាជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់    កម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកកាសែតទាំងពីររូបមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។

សូមជម្រាបថា ៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) ជាព្រឹត្តិការណ៍ពិព័រណ៍ទេស​ចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុបចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ដែលមានអ្នកចូលរួមពីវិស័យទេសចរណ៍ប្រមាណជាង៥០.០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង៤,០០០ ស្តង់មកពីជាង១៨០ប្រទេសជុំវិញពិភពលោក ដោយព្រះរាជាណាចក្រកម្ពុជាបានរៀបចំពន្លាទេសចរណ៍ដ៏ធំ និងស្រស់ស្អាត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយៈពេល​១០ឆ្នាំ តំបន់​សេដ្ឋកិច្ចពិសេស​មួយក្នុង​ខេត្ត​ស្វាយរៀង​ទាក់ទាញ​បានទុន​វិនិយោគ១,៥ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ស្វាយរៀង ៖ តំបន់សេដ្ឋកិច្ច​ពិសេស​ឈីលូ ជានពុចាយ​ ​ក្នុង​ខេត្តស្វាយរៀ​ងបង្កើតឡើង​ក្នុងឆ្នាំ ២០១៧ ជាមួយដើមទុនវិនិយោគប្រមាណ៥០​លានដុល្លារអាម៉េរិក តែក្នុងរយៈពេល​ជិត ១ទសវត្សរ៍ប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេស​មួយនេះស្រូបទាញបានទុនវិនិយោគប្រមាណ១,៥ពាន់​លានដុល្លារអាម៉េរិក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចខេត្តស្វាយរៀង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុចាយ បានបណ្តាក់ទុនវិនិយោគចំនួន ៥១លានដុល្លារអាម៉េរិក នៅកម្ពុជា តាំងពីឆ្នាំ២០១៧

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2026

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ

ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប ​(​EU​)​ ​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​ ​ខណៈ​ជំនួប​ថ្នាក់​ខ្ពស់​រវាង​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

បរទេស ៖ អាចនិយាយបានថា​ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

អាស៊ានពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ATIGA មកត្រឹមចុងឆ្នាំ២០២៦ សម្រួលពាណិជ្ជកម្មក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានព្រមព្រៀងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានកែលម្អថ្មី ឱ្យចូលជាធរមានមុនកាលកំណត់ ដើម្បីសម្រួលដល់ការធ្វើចរាចរទំនិញ និងសកម្មភាពធុរកិច្ចឆ្លងកាត់ព្រំដែនក្នុងតំបន់


Leave a Reply

Your email address will not be published.Required fields are marked *