រយៈពេល ៧ ខែ ពាណិជ្ជទ្វេភាគីកម្ពុជា-អាម៉េរិក សម្រេចបានជាង ៧,១ ពាន់លានដុល្លារ

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ-រដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល៧ខែគិតចាប់ពីខែមករា ដល់​ខែ​កក្កដា ឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក សម្រេចបានជាង៧,១ពាន់លានដុល្លារ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ជាថ្មីពីស្ថានភាពនៃទំនិញនាំចូលពីថៃមកប្រទេសកម្ពុជា

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ឱ្យដឹងជាថ្មីថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុ ជា នៅតែអាចនាំចូលធម្មតា ប៉ុន្តែលើកលែងតែចំពោះ ទំនិញដែលបានហាមឃាត់ រួមមាន បន្លែ ផ្លែឈើស្រស់ និងប្រេងឥន្ទនៈ ហ្គាស

ធនាគារជាតិនៃកម្ពុជា ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.៩%

ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា បានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅក៏ដោយ

Capfish-Aquaculture ជួយគាំទ្រប្រជាកសិករបម្រើឱ្យការអភិវឌ្ឍវិស័យវារីវប្បកម្មប្រកបដោយភាពច្នៃប្រតិដ្ឋនៅកម្ពុជា

កម្មវិធីខាបហ្វីស អាក្វ័រខាល់ឆ័រ Capfish-Aquaculture ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារបានជួយបណ្តុះបណ្តាលប្រជាកសិករ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវ គ្រូបណ្តុះបណ្តាល និងក្រុមអ្នកបង្កើតគោលនយោបាយ

អង្ករក្រអូបប្រណិតកម្ពុជា ម្លិះអង្គរ ឈ្នះពានរង្វាន់ 2-Star Great Taste Award នៅចក្រភពអង់គ្លេស

អង្ករក្រអូបប្រណិតម្លិះអង្គរ របស់កម្ពុជាទទួលបានពានរង្វាន់ 2-Star Great Taste Award 2025 ដ៏មានកិត្យានុភា និងកំពុងពង្រីកទីផ្សារអន្តរជាតិយ៉ាងទូលាយ

ពិព័រណ៍ «CIMIF & CTG 2025» ដើម្បីបង្ហាញពីកំណើនឧស្សាហកម្ម និងអនាគតនៃការច្នៃប្រឌិតថ្មីៗរបស់កម្ពុជា

ការតាំងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ(CIMIF) នឹងវិលត្រឡប់មកវិញនៅថ្ងៃទី០៦ ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ

វារីវប្បកម្មកម្ពុជា​ មានភាពរីកចម្រើនផ្នែកចិញ្ចឹម និងបង្កាត់ពូជកូនត្រី ខណៈទីផ្សារក្នុងស្រុកកំពុងមានតម្រូវការ

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មបានថ្លែងថា រដ្ឋបាលជលផល បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៥-២០៣៤ ដោយសារការទទួលស្គាល់ពីតម្រូវការជាក់ស្ដែង

សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ទទួលជំនួយឥតសំណង៧០ម៉ឺនដុល្លារពីគម្រោង​ពិពិធកម្មកសិកម្មកម្ពុជា

សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរនៅខេត្តសៀមរាប ទទួលបានជំនួយឥតសំណង៧០ម៉ឺនដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលនឹងរួមចំណែកក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់សហគមន៍។

ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង ៣១១លានដុល្លារ ពីការនាំចេញកង់ទៅកាន់បណ្ដាប្រទេសដៃគូ

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិដោយទទួលបានចំណូលជាង ៣១១លានដុល្លារអាម៉េរិក ដែលចំនួននេះមានការកើនឡើងជាង ៥១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ

ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញ​បន្លែបង្ការជាង ៨​តោន ពីកសិករក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីដឹកទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ