ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញបន្លែបង្ការជាង ៨តោន ពីកសិករក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីដឹកទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះគឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែននៃខេត្តទាំងពីរ។

ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានស្ម័គ្រចិត្តជួយធ្វើការដឹកជញ្ជូននេះដោយឥតគិតថ្លៃ ហើយក្រសួងនឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន ៧ តោនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content