រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងមានបំណងស្តារទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ

បេសកជនពិសេសរបស់ប្រធានាធិបតីលោក Park Byeong-seug សង្ឃឹមថា កូរ៉េខាងត្បូង និងចិនធ្វើការរួមគ្នាដើម្បីបើកទ្វារឱ្យមានទំនាក់ទំនងភាគីទាំងពីរមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានភាពតានតានតឹងជាមួយគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ

តម្លៃ​ប្រេងសកលបន្តឡើងថ្លៃ ១% ខណៈដែលការចរចាសន្តិភាពរបស់រុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចមានភាពជាប់គាំង

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២% ឬ ៦៧,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៣% ឬ ៦៣,៥២ ដុល្លារក្នុងមួយបារ៉ែល

វៀតណាម ប្រកាសពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ២៥០កន្លែង ដែលមានតម្លៃ ៤៩ ពាន់លានដុល្លារ

រដ្ឋាភិបាលវៀតណាមបានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានចំនួន ២៥០ កន្លែងដែលមានតម្លៃសរុប ៤៩ ពាន់លានដុល្លារ ដើម្បីអាចបង្កើនកំណើនសេដ្ឋកិច្ចដល់ ៨% នៅឆ្នាំនេះ និងសម្រេចបាននូវកំណើនដល់លេខពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត

វិស័យឧស្សាហកម្មថៃ កំពុងជួបវិបត្តិ និងមានការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែជាប់ៗគ្នា

សហព័ន្ធឧស្សាហកម្មថៃ (FTI ) បង្ហាញថា ការព្យាករណ៍អំពីឧស្សាហកម្មរបស់ថៃបានធ្លាក់ចុះពី ៨៧,៧% ក្នុងខែមិថុនាមកត្រឹម ៨៦,៦% នៅខែកក្កដា ដែលជាការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំខែជាប់ៗគ្នា

ចិន និង​ឥណ្ឌា ព្រមព្រៀងគ្នាបើកការហោះហើរត្រង់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ

ក្រសួងការបរទេសឥណ្ឌា បញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តការហោះហើរត្រង់ឡើងវិញ ជាមួយនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមព្រំដែនឡើងវិញនៅចំណុចបីកន្លែងដែលបានកំណត់ និងការសម្រួលដល់ទិដ្ឋាការ

ថៃ កំពុងជួបវិបត្តិខ្វះកម្លាំងពលកម្ម និងកំពុងស្នើជួលពលករពីស្រីលង្កាក្រោយពលករខ្មែរចាកចេញ

រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃលោក Pongkawin Jungrungruangkit លើកឡើងថា ពលករជាង ៣ ម៉ឺននាក់មកពីប្រទេសស្រីលង្កាបានចុះបញ្ជីរួចហើយ ហើយ ១ ម៉ឹននាក់ដំបូងនឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ។

សេដ្ឋកិច្ចចិនមានកំណើនយឺតក្នុងខែកក្កដា ដោយសារសម្ពាធពន្ធពីអាម៉េរិក និង​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

សេដ្ឋកិច្ចចិនបានបង្ហាញពីកំណើនយឺតក្នុងខែកក្កដា ដោយសារទិន្នផលរោងចក្រ និងការលក់រាយបានធ្លាក់ចុះ ខណៈដែលវិបត្តិអចលនទ្រព្យនៅមិនទាន់ធូរស្រាលនៅឡើយ។

សង្គ្រាមពាណិជ្ជកម្មរបស់ Donald Trump ជាឱកាសសម្រាប់ចិន និងឥណ្ឌាផ្សះផ្សារទំនាក់ទំនងឡើងវិញ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ភាគីចិន និងឥណ្ឌា គួរតែចាត់ទុកគ្នាជាដៃគូទៅវិញទៅមកជាជាងការចាត់ទុកគ្នជាសត្រូវ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរ

តម្លៃប្រេងឡើងថ្លៃប្រហែល ២% បន្ទាប់ពី Trump ព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបរាជ័យក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៨% ឬ ៦៦,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ២,១% ឬ ៦៣,៩៦ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនជប៉ុន Mitsubishi Corporation គ្រោងបោះទុន ៦០០លានដុល្លារក្នុងការវិនិយោគគម្រោងជីករ៉ែទង់ដែងនៅអាម៉េរិក

ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Mitsubishi Corporation គ្រោងនឹងវិនិយោគ ៦០០ លានដុល្លារក្នុងគម្រោងជីករ៉ែទង់ដែងនៅអាម៉េរិកឈ្មោះថា Copper World ដោយនឹងកាន់កាប់ភាគហ៊ុន ៣០% នៅក្នុងគម្រោងនេះ ខណៈដែលក្រុមហ៊ុនកាណាដា Hudbay Minerals នឹងកាន់កាប់ភាគហ៊ុន ៧០%