វិស័យឧស្សាហកម្មថៃ កំពុងជួបវិបត្តិ និងមានការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែជាប់ៗគ្នា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ការព្យាករណ៍អំពីឧស្សាហកម្មថៃបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ខែជាប់គ្នា ដោយសាររងសម្ពាធពីផលប៉ះពាល់នៃពន្ធរបស់អាម៉េរិក និងជម្លោះព្រំដែនជាមួយកម្ពុជា។

មុនពេលដែលអាម៉េរិកទម្លាក់ពន្ធ ១៩% លើការនាំចូលរបស់ថៃ សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI ) បានធ្វើការស្ទង់មតិនេះ ហើយភាគច្រើនព្យាករណ៍ពីការធ្លាក់ចុះ។

លោក Kriengkrai Theinnukul ប្រធាន FTI បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា ការកាត់បន្ថយពន្ធពី  ៣៦% មកត្រឹម ១៩% ផ្តល់នូវការធូរស្រាលមានកម្រិត ខណៈដែលវិស័យដែលមានកម្រិតទាបដូចជាអាហារកែច្នៃ និងផលិតផលកសិកម្មកំពុងប្រឈមនឹងការរងគ្រោះ។ វិស័យ​ទាំង​នេះ​មាន​ប្រាក់ចំណេញ​ក្រោម ១០% ហើយប្រហែលជាមិនអាចទ្រាំទ្របានយូរជាងនេះទេ ដោយលោកសង្ឃឹមថា រដ្ឋាភិបាលថៃនឹងគាំទ្រពួកគេយ៉ាងឆាប់រហ័សជាមួយនឹងឥណទាន។ ទន្ទឹមនឹងនេះ អាម៉េរិកគឺជាទីផ្សារនាំចេញកំពូលរបស់ប្រទេសថៃ ដែលមានចំណែក ១៨,៣% នៃតម្លៃនាំចេញសរុបមានតម្លៃ ៥៥ ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI ) បានបង្ហាញថា ការព្យាករណ៍អំពីឧស្សាហកម្មរបស់ថៃបានធ្លាក់ចុះពី ៨៧,៧% ក្នុងខែមិថុនាមកត្រឹម ៨៦,៦% នៅខែកក្កដា។ លើសពីនេះ កត្តាផ្សេងទៀតនៃការធ្លាក់ចុះរួមមាន ទឹកជំនន់នៅភាគខាងជើងរបស់ប្រទេស និងការចុះខ្សោយនៃអំណាចបញ្ជាទិញ។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះ​ព្រំដែនជាមួយកម្ពុជាក៏​បាន​រំខាន​ដល់​ពាណិជ្ជកម្មផងដែរ ខណៈដែល​វិស័យ​កសិកម្ម​រង​​ប៉ះពាល់ពីការចាកចេញរបស់ពលករ​ខ្មែរទៅកាន់ប្រទេសកំណើតវិញ។

លោក Kriengkrai លើកឡើថា ៖

«យើងទទួលស្គាល់ពីផលប៉ះពាល់រយៈពេលខ្លី ជាពិសេសក្នុងវិស័យកសិកម្ម ដែលកសិករកំពុងជួបការលំបាកក្នុងការស្វែងរកកម្លាំងពលកម្មក្នុងរដូវប្រមូលផល។ រដ្ឋាភិបាលត្រូវផ្តល់ការអន្តរាគមន៍ និងផ្តល់ការគាំទ្រជាបន្ទាន់»។

កាលពីថ្ងៃអង្គារ៍ គណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើតទីភ្នាក់ងារធានាឥណទានជាតិសម្រាប់ជួយដល់ក្រុមហ៊ុនតូចៗក្នុងការធានាប្រាក់កម្ចី។ លើសពីនេះ ធនាគារកណ្តាលថៃបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃបំណុលដ៏អាក្រក់ និងការថយចុះឥណទានពីអាជីកម្មខ្នាតតូច ដោយសារការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនតូចៗបានធ្លាក់ចុះ ៦,២% ភាគរយ ដែលធ្វើឲ្យការផ្តល់ប្រាក់កម្ចីសរុបរបស់ធនាគារបានធ្លាក់ចុះ ០,៩%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *