អត្រាស្នាក់នៅរបស់ទេសចរក្នុងប្រទេសថៃបន្តធ្លាក់ចុះ​ខ្លាំង ខណៈដែលវៀតណាមកំពុងមានកំណើនខ្ពស់

ប្រភពព័ត៌មានពី VN Express បានរាយការណ៍ថា ដោយសារតែជម្លោះព្រំដែនរវាងប្រទេសថៃ ជាមួយបណ្តាប្រទេសជិតខាង ជាពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ បានកាត់បន្ថយអត្រាស្នាក់នៅរបស់ទេសចរបរទេសនៅតាមសណ្ឋាគារនានាក្នុងប្រទេសថៃជាបន្តបន្ទាប់

ទំនាក់ទំនងរវាងចិន និង​ឥណ្ឌា កាន់តែមានភាពប្រសើរឡើងវិញបន្ទាប់ពីមេដឹកនាំទាំងពីរជួបគ្នា

លោក Xi បាននិយាយនៅក្នុងការបើកសុន្ទរកថា ៖ ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសពីរដែលមានអរិយធម៌ចាស់បំផុត ហើយយើងក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក និងជាផ្នែកមួយនៃសកលលោកខាងត្បូង … វាមានសារៈសំខាន់ណាស់ក្នុងការធ្វើជាមិត្ត អ្នកជិតខាងដ៏ល្អដូចនាគ និង ដំរី

អាម៉េរិក ផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗដែលមានតម្លៃ ៨០០ ដុល្លារ ឬ តិចជាងនេះ

អាម៉េរិកផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ ឬ de minimis ដែលមានតម្លៃ ៨០០ ដុល្លារ ឬតិចជាងនេះ ក្នុងគោលបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញចូលក្នុងប្រទេសដោយគ្មានជាប់ពន្ធគយ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីការព្យាករណ៍តម្រូវការអាម៉េរិកត្រូវបានកាត់បន្ថយ

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៧% ឬ ៦៨,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧% ឬ ៦៤,១៥ ដុល្លារក្នុងមួយបារ៉ែល

ការបិទព្រំដែនជាមួយប្រទេសជិតខាងចំនួន២ក្នុងពេលតែមួយអាចធ្វើឲ្យពាណិជ្ជកម្មថៃធ្លាក់ចូលវិបត្តិ

ការបិទច្រកព្រំដែនកម្ពុជា-ថៃកើតឡើងចាប់តាំងពីខែមិថុនា បានប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្មដែលមានតម្លៃជាមធ្យម ៨៣២,៨៥ លានដុល្លារក្នុងមួយខែ។ មីយ៉ាន់ម៉ាបិទច្រកព្រំដែន Mae Sot-Myawaddy កំពុងប៉ះពាល់ដល់ព្រំដែនខេត្តចំនួន ៨ និង ប៉ះពាល់ដល់លំហូរពាណិជ្ជកម្មជាង ៨០% នៃតម្លៃពាណិជ្ជកម្មសរុបជាមួយថៃ

ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះម្នាក់នៅប្រទេសថៃ និង ៧ នាក់ទៀតនៅវៀតណាម

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង និងទឹកជំនន់បានបំផ្លាញផ្ទះ និងការិយាល័យជាង ១០ ០០០ កន្លែង ព្រមបំផ្លាញទាំងស្រូវ និងដំណាំជាង ៨៦ ហិកតា

Vinfast ត្រៀមនឹងបញ្ចេញម៉ូតូអគ្គិសនីដែលអាចប្តូរអាគុយបាន និងអាចសាកថ្មនៅផ្ទះដោយផ្ទាល់

ក្រុមហ៊ុនផលិតរថយន្ត VinFast ត្រៀមនឹងបង្ហាញម៉ូតូអគ្គិសនីអាចប្តូរអាគុយជាលើកដំបូងរបស់ខ្លួនឈ្មោះថា Evo Max ក្នុងខែតុលានេះ ប្រហែលមានតម្លៃ ២០ លានដុងក្នុងមួយគ្រឿង (៧៥៩ ដុល្លារ)

ការដំឡើងពន្ធបន្ថែមដល់ទៅ ៥០% របស់ Donald Trump លើការនាំចូលពីឥណ្ឌាចូលជាធរមាននៅថ្ងៃនេះ

ប្រធានាធីបតីអាម៉េរិក Donald Trump បានដាក់ទណ្ឌកម្មពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ពាក់ព័ន្ធនឹងករណីដែលប្រទេសនេះទិញប្រេងពីរុស្ស៊ី។ ការដាក់ទណ្ឌកម្មពន្ធនេះបន្ថែមពីលើពន្ធកាលពីលើកមុន ២៥% ដែលធ្វើឲ្យផលិតផលជាច្រើនពីឥណ្ឌាជាប់ពន្ធសរុបរហូតដល់ ៥០%

ជប៉ុនមានផែនការវិនិយោគ ៦៨ពាន់លានដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌា

ទីក្រុងតូក្យូ និងទីក្រុងញូវដែលីមានផែនការជំរុញកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលរួមបញ្ចូលទាំងការវិនិយោគចំនួន ១០ ទ្រីលានយ៉េន(៦៨ ពាន់លានដុល្លារ) ដែលបានស្នើឡើងពីប្រទេសជប៉ុន។

វៀតណាម កំពុងប្រឈមមុខនឹងព្យុះដ៏កាចសាហាវមួយស្រដៀងនឹងព្យុះទីហ្វុង Yagi

ទីភ្នាក់ងារអាកាសធាតុរបស់វៀតណាម លើកឡើងថា ព្យុះទីហ្វុង Kajiki មានល្បឿនដល់ទៅ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលវានឹងសំដៅមកឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេស ហើយត្រូវបានគេព្យាករណ៍ថា ល្បឿននឹងកាន់តែខ្លាំងមុនពេលបោកបក់នៅរសៀលថ្ងៃចន្ទ ២៥ សីហា