សង្គ្រាមពាណិជ្ជកម្មរបស់ Donald Trump ជាឱកាសសម្រាប់ចិន និងឥណ្ឌាផ្សះផ្សារទំនាក់ទំនងឡើងវិញ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ឥណ្ឌា និងចិន ចាប់ពង្រឹងទំនាក់ទំនងជាមួយគ្នាឡើងវិញបន្ទាប់ពីភាពតានតឹងព្រំដែនជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលសម្ពាធពន្ធរបស់ប្រធានាធិបតីអាម៉េរិក Donald Trump កំពុងគំរាមកំហែងលើសេដ្ឋកិច្ចប្រទេសទាំងពីរ។

ថ្មីៗនេះ អ្នកការទូតកំពូលរបស់ចិនបានធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងញូវដេលី បន្ទាប់ពីប្រទេសទាំងពីរធ្លាប់បានប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ ការរំខានដោយសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump បានបង្កើតជាឱកាសបើកចំហមួយសម្រាប់ចិន និងឥណ្ឌាក្នុងការផ្សះផ្សារទំនាក់ទំនងរបស់ពួកគេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានលើកឡើងថា ៖ ដោយបានឃើញផលលំបាកក្នុងកិច្ចទំនាក់ទំនងនាពេលកន្លងទៅ ពេលនេះប្រទេសទាំងពីរកំពុងស្វែងរកកិច្ចការរួមគ្នាឆ្ពោះទៅមុខ ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi លើកឡើងដែរថា ភាគីទាំងពីរគួរតែចាត់ទុកគ្នាជាដៃគូទៅវិញទៅមកជាជាងការចាត់ទុកគ្នាជាសត្រូវ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរ។

សូមជម្រាបថា លោក Wang Yi នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅថ្ងៃអង្គារ៍សប្ដាហ៍នេះ ខណៈដែលលោក Jaishankar បានបង្ហើបថា ការជួបគ្នានេះនឹងពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមទាំងពាណិជ្ជកម្មឆ្លងដែន, ការធ្វើធម្មយាត្រា, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការចែករំលែកទិន្នន័យទន្លេ។ មិនត្រឹមតែប៉ុណ្ណោះ លោក Wang Yi ក៏នឹងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា Ajit Doval ដើម្បីពិភាក្សាអំពីការបន្ថយភាពតានតឹងនៅតាមព្រំដែនផងដែរ។

គួរបញ្ជាក់ដែរថា ចិន និងឥណ្ឌា មានភាពល្អក់កករនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទំនាក់ទំនងកាន់តែតានតឹង បន្ទាប់ពីទាហានឥណ្ឌា ២០ នាក់ និងទាហានចិន(មិនបញ្ជាក់ពីចំនួន) ត្រូវបានស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនហិម៉ាឡៃយ៉ានកាលពីឆ្នាំ២០២០។ ក្រោយមក ភាពតានតឹងកាន់តែក្តៅគគុកម្តងទៀតនៅឆ្នាំ២០២៥ នេះ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធរបស់ចិនទៅកាន់ប៉ាគីស្ថានក្នុងអំឡុងពេលមានជម្លោះឥណ្ឌា-ប៉ាគីស្ថាន រយៈពេល ៤ ថ្ងៃកាលពីខែឧសភា។

ជាការកត់សម្គាល់ ចាប់តាំងពី Trump ដំឡើងពន្ធយ៉ាងខ្លាំងលើប្រទេសទាំងពីរក្នុងឆ្នាំនេះ គេមើលឃើញថា វាគឺជាឱកាសមួយសម្រាប់ចិន និងឥណ្ឌាក្នុងការផ្សះផ្សារទំនាក់ទំនងរបស់ពួកគេឡើងវិញ។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំចិន Xi Jinping នៅក្នុងកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្នុងទីក្រុង Tianjin ចាប់ពីថ្ងៃទី ៣១ ខែសីហាខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីកាលពីខែតុលាឆ្នាំមុន មេដឹកនាំទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីជម្លោះព្រំដែន។

នៅក្នុងខែនេះ Trump បានដាក់ពន្ធ ៥០% លើការនាំចូលពីឥណ្ឌា ដែលជាអត្រាខ្ពស់បំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងករណីដែលឥណ្ឌាបន្តទិញប្រេងពីរុស្ស៊ី។ លោក Praveen Donthi អ្នកវិភាគជាន់ខ្ពស់មកពីឥណ្ឌា បានលើកឡើងថា បន្ទាប់​ពី​មានភាព​តានតឹង​អស់រយៈពេលប្រាំឆ្នាំ វាដល់ពេលហើយដែលត្រូវផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ ខណៈដែលកំពុងមានសម្ពាធពីសង្គ្រាមពន្ធគយរបស់ Trump។ អ្នកវិភាគបានមើលឃើញថា ចំណាត់ការរបស់ចិនក្នុងការកែលម្អទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ខ្លួនទៅកាន់ដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ខណៈដែលខ្លួនកំពុងប្រឈមជាមួយនឹងអាម៉េរិក។ ទន្ទឹមនឹងនេះ ចិន និងឥណ្ឌាបានពិភាក្សាអំពីការបើកឲ្យមានការហោះហើរត្រង់ឡើងវិញដែលត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ក៏ដូចជាការបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម និងការបើកពាណិជ្ជកម្មតាមព្រំដែនឡើងវិញនៅច្រកឆ្លងកាត់ភ្នំហិមាល័យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/06/2026

ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

ធនាគារពិភពលោក អនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា 

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តគម្រោងថ្មីមួយ “គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project)” ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព

ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

ជំនួញ, ព្រឹត្តិការណ៍

• 29/06/2026

សហគមន៍នេសាទរស់នៅតាមដៃសមុទ្រនានា ហាក់មើលរំលងរបរចិញ្ចឹមងាវភក់ ខណៈងាវប្រភេទនេះគឺងាយស្រួលក្នុងការចិញ្ចឹម ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារបានជាប្រចាំទៀតផង

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

Leave a Reply

Your email address will not be published.Required fields are marked *