ចិន និងអាម៉េរិក ចោទប្រកាន់គ្នាទៅវិញទៅមកលើការបំពានកិច្ចព្រមព្រៀងបន្ថយសម្ពាធពាណិជ្ជកម្ម

ជម្លោះរវាងមហាអំណាចទាំងពីកំពុងផ្ទុះឡើងម្តងទៀត ដែលគេកំពុងព្រួយបារម្ភថា តើភាពផុយស្រួយនៃកិច្ចព្រមព្រៀងរយៈពេលខ្លីនាពេលបច្ចុប្បន្ននេះអាចមានបញ្ហាប្រឈមយ៉ាងណាក្នុងការឈានដល់កិច្ចព្រមព្រៀងរយៈពេលវែង?

Elon Musk រិះគន់អំពីច្បាប់ពន្ធរបស់ Donald Trump ថាជារឿងគួរឲ្យស្អប់ខ្ពើម

Elon Musk បានបង្ហោះនៅលើ X ថា “វាពិតជាមានភាពអាម៉ាស់ចំពោះអ្នកដែលបានបោះឆ្នោតឱ្យ” ដែលនេះចង់សំដៅទៅ Trump ។ ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនអាចទ្រាំបានទៀតទេ។ ច្បាប់ចំណាយមួយនេះ​មានភាពហួសចិត្តជាខ្លាំង ដោយសារវានឹងបង្កើនឱនភាពថវិកាជាតិដ៏ធំសម្បើមដល់ទៅ ២,៥ ទ្រីលានដុល្លារ

TSMC ៖ ពន្ធគយមានផលប៉ះពាល់ ប៉ុន្តែតម្រូវការឈីបសម្រាប់ AI នៅតែរឹងមាំ

អគ្គនាយកប្រតិបត្តិ TSMC លោក C.C. Wei លើកឡើងថា ពន្ធអាចនាំធ្វើឱ្យតម្លៃខ្ពស់ជាងមុនបន្តិច ហើយតម្រូវការអាចនឹងធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនអាចធានាថា តម្រូវការ AI នៅតែមានភាពរឹងមាំខ្លាំង

សហភាពអឺរ៉ុបព្រមានចាត់វិធានការឆ្លើយតបចំពោះការដំឡើងពន្ធថ្មីរបស់អាម៉េរិកលើការនាំចូលដែកថែប

សហភាពអឺរ៉ុប បានបញ្ជាក់ពីការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចូលដែកថែប ៥០% ហើយសហភាពអឺរ៉ុបបានត្រៀមខ្លួនដើម្បីដាក់វិធានការឆ្លើយតបទៅនឹងអាម៉េរិកវិញ

ប្រេស៊ីល ប្ដឹងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD និងក្រុមហ៊ុនម៉ៅការសំណង់ពីរទៀត ទារសំណងជិត ៤៦ លានដុល្លារ

ការិយាល័យអយ្យការការងារនៅរដ្ឋ Bahia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងទាមទារសំណងខូចខាតចំនួន ២៥៧ លានរៀលប្រេស៊ីល (ជិត ៤៦ លានដុល្លារ) ពីក្រុមហ៊ុន BYD, ក្រុមហ៊ុន China JinJiang Construction Brazil និង ក្រុមហ៊ុន Tecmonta Equipamentos Inteligentes

តុលាការពាណិជ្ជកម្មអាម៉េរិក រារាំងការដាក់ពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តុលាការពាណិជ្ជកម្មអាម៉េរិកបានរារាំងប្រធានាធិបតី Donald Trump ពីការប្រើអំណាចនៃច្បាប់គ្រាអាសន្នជាមធ្យោបាយដាក់ពន្ធគយលើប្រទេសដទៃ។ តុលាការពាណិជ្ជកម្មអាម៉េរិកបានសម្រេចថា ច្បាប់គ្រាអាសន្នមិនបានផ្តល់នូវសិទ្ធិអំណាចឱ្យប្រធានាធិបតីដាក់ពន្ធលើស្ទើរតែគ្រប់ប្រទេសនោះទេ។​ លើសពីនេះ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកផ្តល់នូវអំណាចផ្តាច់មុខឱ្យសភាក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតមិនមែនប្រធានាធិបតីនោះទេ។ តុលាការក៏បានរារាំងការយកពន្ធដាច់ដោយឡែករបស់រដ្ឋបាល Trump ដែលដាក់លើប្រទេសចិន ម៉ិចស៊ិក និងកាណាដាផងដែរ។ មជ្ឈមណ្ឌលយុត្តិធម៌សេរីភាពមិនលំអៀងតំណាងឲ្យអាជីវកម្មខ្នាតតូចចំនួន៥ បានដាក់បណ្តឹងនេះទៅកាន់តុលាការពាណិជ្ជកម្មអាម៉េរិក ដោយសារការនាំចូលទំនិញពីបរទេសត្រូវបានជាប់ពន្ធគយដែលដាក់ដោយ

អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមព្រៀងគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) មានបំណងចង់បង្កើនតួលេខពាណិជ្ជកម្មជាមួយអាស៊ានរហូតដល់ ១៨០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣២

បារាំង និង វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារ

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុងហាណូយ បារាំង និងវៀតណាមបានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លាររួមមាន វិស័យអាកាសចរណ៍ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុនរបស់ ChatGPT នឹងបើកសាខាអន្តរជាតិជាលើកដំបូងរបស់ខ្លួននៅទីក្រុងសេអ៊ូល

លោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្ត្រ AI របស់ ក្រុមហ៊ុន OpenAI និយាយថា ប្រព័ន្ធអេកូឡូស៊ី AI របស់កូរ៉េមានភាពពេញលេញ ដោយសារតែវាមានអ្វីគ្រប់យ៉ាងចាប់តាំងពី Hardware រហូតដល់ Software និងត្រូវបានប្រើប្រាស់ពីសំណាក់មនុស្សគ្រប់វ័យ

Donald Trump គំរាមយកពន្ធ ២៥% ពី Apple លើការនាំចូល និងចែកចាយ iPhone នៅក្នុងសហរដ្ឋអាម៉េរិក

Trump រំពឹងថា iPhone ដែលដាក់លក់នៅសហរដ្ឋអាម៉េរិក គឺត្រូវបានផលិតនៅក្នុងសហរដ្ឋអាម៉េរិក មិនមែននៅប្រទេសឥណ្ឌា ឬកន្លែងផ្សេងទៀតនោះទេ។ ប្រសិនបើមិនដូច្នោះទេ Apple នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ២៥% ទៅលើ iPhone ដែលនាំចូលមកក្នុងអាម៉េរិក