ក្រុមហ៊ុនរបស់ ChatGPT នឹងបើកសាខាអន្តរជាតិជាលើកដំបូងរបស់ខ្លួននៅទីក្រុងសេអ៊ូល

បរទេស ៖ យោងតាមប្រភពព័ត៌មានពី TECHi បានរាយការណ៍ថា ក្រុមហ៊ុន OpenAI នឹងបើកសាខាអន្តរជាតិដំបូងរបស់ខ្លួននៅទីក្រុងសេអ៊ូល ខណៈដែលតម្រូវការសម្រាប់សេវាកម្ម ChatGPT បានកើនឡើងខ្ពស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង​មាន​ចំនួន​អតិថិជនដែលបង់ប្រាក់សម្រាប់ ChatGPT ​ច្រើនជាងគេទី២ ​បន្ទាប់ពី​សហរដ្ឋអាម៉េរិក។ លើសពីនេះ OpenAI ក៏បានបង្កើតសាជីវកម្មក្នុងស្រុកជាផ្លូវការនៅក្នុងកូរ៉េខាងត្បូង និងកំពុងរើសបុគ្គលិកដើម្បីគាំទ្រភាពជាដៃគូជាមួយប្រទេសនេះផងដែរ។

លោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្ត្រ AI របស់ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធអេកូឡូស៊ី AI របស់កូរ៉េមានភាពពេញលេញ ដោយសារតែវាមានអ្វីគ្រប់យ៉ាងចាប់តាំងពី Hardware រហូតដល់ Software និងត្រូវបានប្រើប្រាស់ពីសំណាក់មនុស្សគ្រប់វ័យចាប់តាំងពីសិស្សរហូតដល់មនុស្សចាស់ ដែលធ្វើឱ្យវាក្លាយជាទីផ្សារ AI ដ៏មានឥទ្ធិពល។

កាលពីដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន OpenAI បានប្រកាសពីមហិច្ឆតារបស់ខ្លួនក្នុងការធ្វើកិច្ចការជាមួយ Kakao ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដំណើរការ KakaoTalk ជាកម្មវិធីជជែកដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ភាពជាដៃគូនេះមានគោលបំណងជំរុញផលិតភាពនៅកន្លែងធ្វើការដោយការរួមបញ្ចូលមុខងារ AI កម្រិតខ្ពស់ទៅក្នុងសេវាកម្មរបស់ Kakao ខណៈដែលកាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនទាំង២ បានប្រកាសនូវកិច្ចសហការជាយុទ្ធសាស្ត្ររបស់ពួកគេជាលើកដំបូង។

បច្ចុប្បន្ននេះ លោក Jason Kwon កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ហើយគ្រោងនឹងជួបប្រជុំជាមួយអ្នកតំណាងមកពីគណបក្សកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ ដើម្បីពិភាក្សាអំពីការកើនឡើងនៃឥទ្ធិពលរបស់ OpenAI នៅក្នុងទិដ្ឋភាព AI របស់ប្រទេសកូរ៉េខាងត្បូង។ លើសពីនេះ ក្រុមហ៊ុនក៏រក្សាភាពជាដៃគូជាមួយក្រុមហ៊ុនសំខាន់ៗផ្សេងទៀតរួមមានដូចជា ធនាគារអភិវឌ្ឍន៍កូរ៉េ, ក្រុមហ៊ុន SK Telecom, និងក្រុមហ៊ុនផលិតវីដេអូហ្គេម Krafton ។

គួរឲ្យបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលរបស់ OpenAI មានទីតាំងនៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ហើយវាគឺជាការិយាល័យសំខាន់របស់ក្រុមហ៊ុនសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងប្រតិបត្តិការមូលដ្ឋាន ហើយការបើកការិយាល័យនៅកូរ៉េខាងត្បូង គឺជាការបើកសាខាអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុនមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *