TSMC ៖ ពន្ធគយមានផលប៉ះពាល់ ប៉ុន្តែតម្រូវការឈីបសម្រាប់ AI នៅតែរឹងមាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ពន្ធរបស់សហរដ្ឋអាម៉េរិកកំពុងមានផលប៉ះពាល់មួយចំនួនលើវិស័យបច្ចេកវិទ្យា ប៉ុន្តែតម្រូវការសម្រាប់បញ្ញាសិប្បនិមិត្ត (AI) នៅតែរឹងមាំ និងបន្តលើសពីការផ្គត់ផ្គង់។

គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានបង្កើតភាពមិនច្បាស់លាស់ជាច្រើនសម្រាប់ឧស្សាហកម្មបន្ទះឈីបពិភពលោក ជាពិសេសក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ TSMC ដែលជាអ្នកផលិតគ្រឿងផ្គុំឈីបដ៏ទំនើបបំផុតរបស់ពិភពលោកដល់អតិថិជន ដូចជា Apple និង Nvidia ជាដើម។ យ៉ាងណាមិញ TSMC បានលើកឡើងថា ពួកគេមិនទាន់បានឃើញការផ្លាស់ប្តូរណាមួយពីអតិថិជននៅឡើយទេ ដោយសារតែភាពមិនប្រាកដប្រជានៃពន្ធគយ ប៉ុន្តែស្ថានភាពអាចនឹងកាន់តែច្បាស់នៅក្នុងប៉ុន្មានខែខាងមុខនេះ។

កាលពីថ្ងៃអង្គារ៍ អគ្គនាយកប្រតិបត្តិ TSMC លោក C.C. Wei បាននិយាយនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំថា “ពន្ធមានផលប៉ះពាល់ខ្លះដល់ TSMC ប៉ុន្តែមិនមែនដោយផ្ទាល់ទេ ដោយសារតែពន្ធត្រូវបានដាក់លើអ្នកនាំចូល មិនមែនអ្នកនាំចេញទេ ហើយ TSMC គឺជាអ្នកនាំចេញ។ ទោះយ៉ាងណាក្តី ពន្ធអាចធ្វើឱ្យតម្លៃខ្ពស់ជាងមុនបន្តិច ហើយនៅពេលដែលតម្លៃឡើងថ្លៃ នោះតម្រូវការអាចនឹងធ្លាក់ចុះ។ ប្រសិនបើតម្រូវការធ្លាក់ចុះ អាជីវកម្មរបស់ TSMC អាចនឹងរងផលប៉ះពាល់ ប៉ុន្តែក្រុមហ៊ុនអាចធានាថា តម្រូវការ AI នៅតែមានភាពរឹងមាំខ្លាំង និងតែងតែលើសពីការផ្គត់ផ្គង់។

កាលពីខែមេសា TSMC បានព្យាករណ៍អំពីការកើនឡើងតម្រូវការដ៏រឹងមាំសម្រាប់កម្មវិធី AI ក្នុងឆ្នាំ ២០២៥។ ជាមួយនឹងសញ្ញានៃតម្រូវការខ្លាំងក្លា លោក Wei បានលើកឡើងថា ការងាររបស់ TSMC គឺផ្តល់ឱ្យអតិថិជនរបស់ខ្លួនជាមួយនឹងបន្ទះឈីបគ្រប់គ្រាន់ ហើយខ្លួនកំពុងខិតខំលើការងារនេះ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។ ទន្ទឹមនឹងនេះ TSMC កំពុងវាយតម្លៃការសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសអារ៉ាប់រួម ដោយសារពួកគេមិនទាន់មានគម្រោងសម្រាប់រោងចក្របែបនេះនៅខាងមជ្ឈិមបូព៌ានៅឡើយទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

Leave a Reply

Your email address will not be published.Required fields are marked *