ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលសម្បូរដោយជីវៈចម្រុះ ដែលរហូតមកទល់ពេលនេះ ជីវៈចម្រុះចំនួន ៦ ១៤៩ ប្រភេទត្រូវបានកត់ត្រា។ ចំនួនជីវៈចម្រុះនេះអាចនឹងមានការកើនឡើងទៀត ដោយសារតែមានការរកឃើញជាបន្តបន្ទាប់នូវជីវៈចម្រុះថ្មីៗបន្ថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា កម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១៦២ប្រភេទ សត្វស្លាប ៦០១ ប្រភេទ ឧរង្គសត្វ ១៧៣ ប្រភេទ រុក្ខជាតិតូចធំ ចំនួន ៣ ១១៣ ប្រភេទ ត្រី ១ ៣៥៧ ប្រភេទ សត្វឆ្អឹងខ្នង ៦៧១ ប្រភេទ ថលជលិក ៧២ ប្រភេទ ក្នុងនោះក៏មានផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ។ នៅក្នុងចំណោមជីវៈចម្រុះទាំងនោះក៏មានប្រភេទជីវៈចម្រុះ ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់ឃើញតាមរយៈភាពយន្តឯកសារបរទេស។

ប្រជាជនជាង ៣.៦លាននាក់ បាន និងកំពុងពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើធនធានធម្មជាតិនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។ តំបន់នេះជាតំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែបនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វជាង ៨០០ប្រភេទ។

បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីទំហំជាង ១.៤លានហិកតា ត្រូវបានទទួលស្គាល់ជាឋបនីយជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ ដែលជាផ្នែកមួយនៃកម្មវិធីមនុស្ស និងជីវមណ្ឌលរបស់អង្គការយូណេស្កូ ដើម្បីបង្កើនទំនាក់ទំនងរវាងមនុស្ស និងបរិស្ថាន។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧១ កម្មវិធីមនុស្ស និងជីវមណ្ឌល គឺជាកម្មវិធីអន្តររដ្ឋាភិបាលបែបវិទ្យាសាស្រ្ត ដែលត្រូវបានប្រារព្ធខួបលើកទី ៥០ឆ្នាំ ក្នុងឆ្នាំ ២០២១ នេះផងដែរ ។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួមបញ្ចូលនូវមុខងារសំខាន់ៗចំនួនបី៖១- ការអភិរក្សជីវៈចម្រុះ និងភាពសម្បូរបែបនៃវប្បធម៌ ២-ការអភិវឌ្ឍសេដ្ឋកិច្ចដោយធានាបាននូវនិរន្តរភាពសង្គម វប្បធម៌ និងបរិស្ថាន និង ៣- ផ្តល់ចំណេះដឹងដល់ការអភិវឌ្ឍតាមរយៈការស្រាវជ្រាវ ការត្រួតពិនិត្យ ការអប់រំ និងការបណ្តុះបណ្តាល។
យោងតាមអង្គការខ្មែរ ដាហ្វគ្រុប បានផ្តល់ឱ្យឧបករណ៍ជ្រមុជទឹក ទូក និងឧបករណ៍ផ្សេងទៀតដែលត្រូវការសម្រាប់ អង្គការអភិរក្សផ្កាថ្មកម្ពុជា ដើម្បីធ្វើការងារដ៏សំខាន់របស់ពួកគេ។ ការចំណាយសម្រាប់ពួកយើងគឺមានតម្លៃ សម្រាប់ វិស័យជ្រមុជទឹក នេសាទ និងទេសចរណ៍ផ្សេងទៀតនៅកោះរ៉ុង។
ក្រុមអ្នកជ្រមុជទឹករបស់ខ្មែរ ដាហ្វគ្រុប បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងក្នុងការរៀបចំធ្វើឯកសារផែនទីព្រំដែនថ្មប៉ប្រះទឹកនៅកូនកោះ ជាមួយនឹង SMB និង GPS ដើម្បីបង្កើតផែនទីលម្អិតសម្រាប់ការងារអភិរក្សនាពេលអនាគតដែល អង្គការអភិរក្សផ្កាថ្មកម្ពុជា បានគ្រោងសម្រាប់តំបន់នោះ។ ជាមួយគ្នានេះកាលពីថ្មីៗអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចុះហត្ថលេខាលើគម្រោងរយៈពេលបីឆ្នាំ ស្តីពីការអនុវត្ត «កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសជាមួយក្រសួងកសិកម្ម ដែលពិធីចុះហត្ថនឹងដំណើរការពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដោយមានតម្លៃជាង២,៨ លានដុល្លារ។ ការចំណាយថវិកាសម្រាប់ការអនុវត្តកម្មវិធីសង្គ្រោះ និងអភិរក្សសត្វព្រៃពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានចំនួនជាង ១៩ លានដុល្លារ។ បើតាមក្រសួងកសិកម្ម គម្រោងខាងលើនេះ អាចនឹងប្រើប្រាស់កញ្ចប់ថវិកាសរុប ២ ៨២៣ ៤០០ ដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ គឺអនុវត្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយអនុវត្តពីឆ្នាំ២០២២-២០២៤ និងមានការចូលរួមអនុវត្តគម្រោងពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content