ភ្នំពេញ ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង និងដើម្បីប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ទោះបីជាវិស័យធានារ៉ាប់រងបាន និងកំពុងរីកចម្រើន មានសក្តានុពលយ៉ាងណាក្តី, បច្ចេកវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

ឯកឧត្តមបន្តថា ៖
“បញ្ហាប្រឈមមួយចំនួនដែលត្រូវការដំណោះស្រាយរួមមាន កង្វះខាតនូវក្របខណ្ឌបទប្បញ្ញត្តិក្នុងការគ្រប់គ្រងលើអាជីវកម្ម ធានារ៉ាប់រងបែបឌីជីថល កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាបរិស្ថានសាកល្បង (regulatory sandbox) និងបណ្តាញអឺនធឺណិតនៅតំបន់ជនបទ កង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជននៅមានកម្រិតទាបនៅឡើយ”
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា ជាយន្តការបន្ទាប់ ក្រុមការងារត្រូវបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងដៃគូពាក់ព័ន្ធនានា ក្នុងរូបភាពជាសិក្ខាសាលា ឬកិច្ចប្រជុំតូចធំ សំដៅបន្តលើកកម្ពស់សហថាមពល និងការសហការបង្កើតថ្មី ពិសេសក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា មុតស្រួច គ្រប់ជ្រុងជ្រោយ និងងាយបត់បែន ដែលចុងក្រោយអាចឆ្លើយតបនឹងតថភាពនៃតម្រូវការរបស់ដៃគូពាក់ព័ន្ធ។
ឯកឧត្តមបានបន្តថា ៖
“ជាក់ស្តែង ការរៀបចំសិក្ខាសាលា ឬកិច្ចប្រជុំជាមួយវិស័យពាក់ព័ន្ធមួយចំនួនទៀត តួយ៉ាងដូចជា វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) ជាយន្តការចម្បងបន្ទាប់ក្នុងការប្រមែប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ ។ នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា”
សូមរំលឹកផងដែរថា តាមរយៈការពិភាក្សា ការចែករំលែកទស្សនាទាន គំនិតនវានុវត្តន៍ និងបទពិសោធជាក់ស្តែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលប្រមូលបាននូវធាតុចូលល្អៗជាច្រើនសម្រាប់ធ្វើជាមូលដ្ឋានក្នុងការ តាក់តែងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content