ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប

Donald Trump ​មានបំណងដាក់ពន្ធ ៦០ ភាគរយ​លើ​ទំនិញ​ចិន​ទាំង​អស់ និង ១០ ទៅ ២០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀតក្នុងនោះមានអឺរ៉ុបផងដែរ។ Trump មិនសប្បាយចិត្តជាមួយនឹងអតុល្យភាពពាណិជ្ជកម្មលើរថយន្ត និងកសិកម្ម ដោយសហភាពអឺរ៉ុបរក្សា​ពន្ធ ១០ ភាគរយ​លើ​រថយន្ត (បើ​ធៀប​នឹង​អត្រា ២,៥ ភាគរយ​របស់​អាម៉េរិក) និង​ពន្ធ​កសិកម្ម​ប្រហែល ១១ ភាគរយ (ច្រើន​ជាង​អត្រា​អាម៉េរិកទ្វេដង)។

តម្លៃប្រេងឡើងថ្លៃ ២ ភាគរយ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹង

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ២,០៣ ភាគរយ ឬ ៧៤,២៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ២,០៧ ភាគរយ ឬ ៧០,១៧ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនចិនមួយ ចង់ពង្រីកការនាំចេញទៅកាន់បណ្តាប្រទេសអាស៊ានបន្ទាប់ពីឈរជើងរឹងមាំនៅកម្ពុជា

ក្រុមហ៊ុនចិនមួយដែលផលិតទុយោសម្រាប់វិស័យទឹកស្អាត ប្រព័ន្ធស្រោចស្រពនៅកម្ពុជា ចង់ពង្រីកការនាំចេញទៅកាន់បណ្តាប្រទេសអាស៊ានបន្ទាប់ពីឈរជើងរឹងមាំ

ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេសកម្ពុជាឆ្នាំ២០២៤ កើនឡើង១៥,៥៦ភាគរយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៤នេះបានកើនឡើង ១៥,៥៦ភាគរយធៀបទៅនឹងការប្រើប្រាស់ក្នុងឆ្នាំ២០២៣

បច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ ៖ រោងម៉ាស៊ីនកិនស្រូវកំពុងសម្រុក និងប្រមូលទិញស្រូវសម្រាប់ការកែច្នៃនាំចេញ

ឯកឧត្តមបណ្ឌិតយ៉ងសាំងកុមារគូសបញ្ជាក់ថា បើទោះជាស្រូវមានទីផ្សារល្អ ប៉ុន្តែដើម្បីអាចទទួលបានតម្លៃថ្លៃ កសិករត្រូវយកចិត្តទុកដាក់លើគុណភាព និងសហការគ្នាសម្របសម្រួលការច្រូតកាត់

កំណត់ត្រាថ្មី៖ បំណុលសហរដ្ឋអាមេរិកបានកើន២ទ្រីលានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ សរុបឡើងដល់៣៦ទ្រីលានដុល្លារ

គិតត្រឹមខែវិច្ឆិកានេះ បំណុលសរុបរបស់ប្រទេសអាមេរិកត្រូវបានគេមើលឃើញថាកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងដល់ប្រមាណជាង៣៦ទ្រីលានដុល្លារ

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួម ជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្ម អាចនាំទំនិញទៅទីផ្សារអារ៉ាប់រួម អត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួម នឹងជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្ម អាចនាំទំនិញទៅទីផ្សារអារ៉ាប់រួមក្នុងអត្រាពន្ធសូន្យ

ជប៉ុន​ឈរ​លំដាប់ទី​៧​ ជាអ្នក​វិនិយោគ​ច្រើនជាង​គេនៅកម្ពុជា​ក្នុងរយៈពេល១០ខែ​ ខណៈ​កម្ពុជា​បន្តទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម

វិនិយោគិន​ជប៉ុន​ជាអ្នក​វិនិយោគដែលឈរលំដាប់ទី​៧​នៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា​ក៏បាន ​និងកំពុងបន្តទាក់ទាញ​វិនិយោគិនជប៉ុនចូលមក​បន្ថែមទៀត​

រយៈពេល១០ខែ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកបានកើនដល់ ៨,២៣ ពាន់លានដុល្លារ

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញចម្រុះទៅទីផ្សារសហរដ្ឋអាមេរិកមានទំហំដល់ ៨,២៣ ពាន់លានដុល្លារអាមេរិក កើនប្រមាណ ៩,៨ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ

ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ៖ ការបញ្ជាទិញស្បែកជើង និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២៥ នឹងកើនឡើងលើសឆ្នាំ២០២៤

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានព្យាករណ៍ថា៖ ការបញ្ជាទិញស្បែកជើង និងផលិតផលធ្វើដំណើរពីអឺរ៉ុប- អាមេរិកនៅឆ្នាំ២០២៥ នឹងកើនឡើងលើសឆ្នាំ២០២៤