បច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ ៖ រោងម៉ាស៊ីនកិនស្រូវកំពុងសម្រុក និងប្រមូលទិញស្រូវសម្រាប់ការកែច្នៃនាំចេញ

ភ្នំពេញ ៖យោងតាមសហព័ន្ធស្រូវអង្ករ (CRF) បានបញ្ជាក់ថា នៅរដូវច្រូតកាត់នេះមានសហគ្រាសស្រូវអង្ករធំៗចំនួន ៤៧  ក្នុងចំណោម៥១ រោងម៉ាស៊ីន នៅខេត្តចំនួន ១២ គ្រោងទិញស្រូវប្រមាណជិត ២លានតោនសម្រាប់នាំចេញ និងប្រើប្រាស់ក្នុងស្រុក ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា​ ក្រៅពីសហគ្រាសស្រូវអង្ករធំៗខាងលើ ក៏មានរោងម៉ាស៊ីនតូចៗជាច្រើនទៀតដែលនៅរដូវច្រូតកាត់នេះ នឹងប្រមូលទិញស្រូវចំនួនប្រមាណជិត ២លានតោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ដោយក្នុងនោះ ស្រូវផ្ការំដួលចំនួន ៥៤៧ 000 តោន- ស្រូវសែនក្រអូបចំនួន ៤៩៦,000 តោន និងស្រូវអង្ករសទូទៅចំនួន ៨៧៤ 000 តោន។ លើសពីនេះទៀតក៏មានអ្នកប្រមូលទិញស្រូវសម្រាប់នាំចេញ ទៅប្រទេសជិតខាងផងដែរ ដោយជាមធ្យមប្រមាណ ២០ ០០០ តោនក្នុងមួយថ្ងៃ ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ជាទូទៅ ដើម្បីអាចទទួលបានតម្លៃល្អ កសិករត្រូវយកចិត្តទុកដាក់លើគុណភាព និងការសហការគ្នាក្នុងការសម្របសម្រួលការច្រូត និងប្រមូលផ្តុំគ្នាលក់ក្នុងបរិមាណសមស្របមួយដែលងាយស្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានរំលេចពីមន្រ្តីកសិកម្មឃុំទាំង ២៥០នាក់ ដែលកំពុងមានភាពសកម្មក្នុងការជួយសម្របសម្រួលកសិករលើការងារទីផ្សារ ហើយរាជរដ្ឋាភិបាលក៏កំពុងជ្រើសរើសមន្រ្តីកសិកម្មឃុំបន្ថែមចំនួន ១០០០ នាក់ទៀតដើម្បីបញ្ជូនទៅធ្វើការបម្រើកសិករនៅគ្រប់ឃុំ ជាពិសេសឃុំដែលមានផលិតកម្មស្រូវ។

គួរកត់សម្គាល់ថា ជាទូទៅតម្លៃស្រូវនៅរក្សាស្ថិរភាពបានល្អ ដោយគិតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រោងម៉ាស៊ីន ខ្មែហ៊្វូត គ្រុប (Khmer Food Group) ទិញស្រូវផ្ការំដួលល្អក្នុងតម្លៃរហូតដល់ ១ ៤១០ រៀលក្នុងមួយគីឡូក្រាម (តម្លៃដឹកដល់រោងម៉ាស៊ីន) នៅភូមិព្រៃទទឹង ឃុំព្រៈនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា​កាលពីថ្មីៗនេះ អង្ករក្រអូបប្រណិតកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកនោះគឺបានមកពីការខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះរបស់ប្រជាកសិករកម្ពុជា ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានខិតខំសម្រិតសម្រាំង និងកិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ​ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ​​ប្រមាណ ៥,០៧ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣,៧៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច