រយៈពេល១០ខែ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកបានកើនដល់ ៨,២៣ ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា ខណៈដែលការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកបានឡើងដល់ ៨,២៣ ពាន់លានដុល្លារអាមេរិក កើនប្រមាណ ៩,៨ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានទំហំ ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ។ កត្តានេះបានធ្វើឲ្យសហរដ្ឋអាមេរិកឈរលេខមួយលើទីផ្សារកម្ពុជា ខណៈវៀតណាមឈរនៅលេខរៀងទី២ និងចិនឈរនៅលេខ៣។

បន្ទាប់ពីសហរដ្ឋអាមេរិក វៀតណាមគឺជាទីផ្សារធំទី២របស់កម្ពុជា ជាមួយនឹងការនាំចេញចំនួន ២.៩ ពាន់លានដុល្លារ កើនឡើង ៣១.២ ភាគរយ និង ៣.៤ ពាន់លានដុល្លារនៃការនាំចូលកើនឡើង១៤.៥ ភាគរយ។ ប្រទេសចិនជាទីផ្សារធំទី៣ ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនសម្រេចបានត្រឹមតែ ១.៤ ពាន់លានដុល្លារប៉ុណ្ណោះ កើនឡើង១២ ភាគរយ ខណៈការនាំចូលឈានដល់ ១០.៩ ពាន់លានដុល្លារ កើនឡើង ២៣.២ ភាគរយ។

ទន្ទឹមនឹងនេះ ប្រទេសជប៉ុនគឺជាទីផ្សារធំទី៤របស់កម្ពុជា ជាមួយនឹងការនាំចេញឈានដល់ ១.១ ពាន់លានដុល្លារ កើនឡើង១៨ ភាគរយ ខណៈការនាំចូលមានតម្លៃ៦០០ លានដុល្លារ កើនឡើង ១៥.៦ ភាគរយ។ ប្រទេសកាណាដា ដែលជាទីផ្សារធំទី៥ បានឃើញការនាំចេញរបស់កម្ពុជាមានលើសពី ៩០០ លានដុល្លារ កើនឡើងជិត៣០ ភាគរយ ខណៈដែលការនាំចូលមានដល់៤៨ លានដុល្លារ ធ្លាក់ចុះជាង១០ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ទីផ្សារពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក សម្រាប់កម្ពុជានៅតែមានសារសំខាន់ ព្រោះកន្លងមកការនាំចេញរបស់កម្ពុជាទៅអាមេរិកស្ថិតក្នុងស្ថានភាពល្អ និងកើនឡើងជាបន្តបន្ទាប់។

អ្នកឧកញ៉ា បានកត់សម្គាល់ថា ៖

«យើងនៅតែទទួលបានចំណែកទីផ្សារច្រើន ដោយរោងចក្រកាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង បានរើមកពីប្រទេសដែលមានអស្ថិរភាពនយោបាយ រួមមាន ភូមា បង់ក្លាដេស ជាដើម គឺបានមកកម្ពុជាច្រើន ។ ទន្ទឹមនឹងនោះ ការតម្លើងពន្ធរវាងសហរដ្ឋអាមេរិក និងចិន ក៏ជាឱកាសមួយសម្រាប់កម្ពុជាផងដែរ ព្រោះកន្លងមក យើងបានឃើញរួចមកហើយថា ការតម្លើងពន្ធបានធ្វើឱ្យអ្នកវិនិយោគចិន និងប្រទេសមួយចំនួនទៀតងាកមកបណ្តាក់ទុននៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក»។

អ្នកឧកញ៉ា លឹម ហេង បានបន្តឱ្យដឹងថា ការតំឡើងងពន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនចិនជាច្រើនបានងាកមកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅសហរដ្ឋអាមេរិកក្រោមបន្ទាត់អនុ​គ្រោះពន្ធ ក្នុងនាមកម្ពុជាដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (បន្តាត់អនុគ្រោះពន្ធ) ដូច្នេះឱកាសទទួលបានទីផ្សារសម្រាប់កម្ពុជានៅសហរដ្ឋអាមេរិកគឺមានភាពទូលាយ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋាន​ឋសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយលោកនៅតែមានជំនឿថា សហរដ្ឋអាមេរិកនៅតែបន្តបញ្ជាទិញផលិតផលកម្ពុជា ដែលជាទំនិញយុទ្ធសាស្ត្រ ដូចជា ទំនិញវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរ កង់​ បន្ទះសូឡា ដែលផលិតផលទាំងអស់ បើទោះបីជាអាចមានការប្រែប្រួលលើមុខទំនិញខ្លះក៏ដោយ តែសម្រាប់សហរដ្ឋអាមេរិក កម្រិតបញ្ជាទិញ មិនមានការប្រែប្រួលនោះទេ។

លោកបណ្ឌិត បានបញញជាក់ថា ៖

«យើងសង្កេតឃើញថា​ ទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក គឺមានភាពល្អប្រសើរ ហើយក៏មិនឃើញមានសញ្ញា​ណណាមួយដែលបង្ហាញពីភាពថមថយនោះដែរសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤នេះ ។ អ្វីដែលជាការកត់សម្គាល់នោះគឺរជ្ជកាលរបស់ លោក ដូណាល់ ត្រាំ​ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ សង្ឃឹមថា​ សហរដ្ឋអាមេរិក នៅតែបន្តគោលនយោបាយដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ដែលជាការបើកច្រកទីផ្សារកាន់តែធំសម្រាប់ពាណិជ្ជកម្មកម្ពុជា-អាមេរិក»៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច