ទីក្រុងហ៊ីរ៉ូស៊ីម៉ា រំលឹកខួប ៨០ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាម៉េរិកក្នុងសង្គ្រាមលោកលើកទី២

កាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ អាម៉េរិកបានទម្លាក់គ្រាប់បែកបរមាណូឈ្មោះថា “Little Boy” ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាភាគខាងលិចរបស់ប្រទេសជប៉ុន និងបានសម្លាប់មនុស្សប្រហែល ៧៨ ០០០ នាក់ភ្លាមៗ

អូស្រ្តាលី ជំរុញការអភិវឌ្ឍន៍វិស័យចិញ្ចឹមត្រីទឹកប្រៃនៅកម្ពុជា ដើម្បីកាត់បន្ថយការនាំចូល

ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងអូស្ត្រាលី បានរួមកម្លាំងគ្នាជំរុញអភិវឌ្ឍកសិដ្ឋានចិញ្ចឹមត្រីទឹកប្រៃប្រកបដោយចីរភាពនៅកម្ពុជា។ យោងតាមការចេញផ្សាយរបស់ស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ជាមួយនឹងការដឹកនំាគម្រោងដោយសកលវិទ្យាល័យ Sunshine Coast ភាពជាដៃគូត្រីភាគីនេះ មានគោលដៅជួយកសាងជំនាញរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផលរបស់ប្រទេសកម្ពុជាលើជំំនាញសំខាន់ៗ ដូចជា

គម្រោងចំនួន៥ ​ដែលបានសាងសង់រួច និងកំពុងសាងសង់​នៅកម្ពុជា មានទុនសរុបជិត ៩​ពាន់លានដុល្លារ​ ​នឹងជួយ​ទាក់ទាញការ​វិនិយោគ​ពីបរទេសបន្ថែម​

គម្រោងធំៗដែលលេច​ធ្លោ​នៅក្នុងប្រទេស​កម្ពុជា នឹងអាចជួយទាក់ទាញ​ការ​វិនិយោគ​បន្ថែម ស្រ​បនឹងពន្ធបដិការរបស់អាម៉េរិកក៏បានបញ្ចុះមកនៅត្រឹម១៩%

ថៃ អាចនឹងខាតបង់ប្រមាណ ២ ពាន់លានដុល្លារ ប្រសិនបើព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃមកកម្ពុជាមានតម្លៃប្រហែល ៩,២ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបានកើនឡើងប្រហែល ១៣ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ប្រសិនបើច្រកព្រំដែននៅតែបិទរហូតដល់ដាច់ឆ្នាំនេះ សេដ្ឋកិច្ចថៃអាចនឹងខាតបង់ការនាំចេញមកកម្ពុជាក្នុងទំហំ ១,៨៥ ពាន់លានដុល្លារ។

គ្រាប់កាហ្វេប្រេស៊ីល ជិត ២០០ក្រុមហ៊ុន បានងាកទៅរកទីផ្សារចិន គេចចេញពីពន្ធធ្ងន់ធ្ងររបស់អាម៉េរិក

រដ្ឋាភិបាលទីក្រុងប៉េកាំងបានចុះហត្ថលេខាអនុម័ត និងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញគ្រាប់កាហ្វេរបស់ប្រទេសប្រេស៊ីលប្រមាណជា១៨៣ក្រុមហ៊ុន ធ្វើការនាំយកផលិតផលរបស់ខ្លួនចូលទីផ្សាររបស់ខ្លួនយ៉ាងទូលាយ

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១៣

រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បាន និងបន្ដជួយអាជីវកម្ម ជាកញ្ចប់ហិរញ្ញវត្ថុ នៅក្នុងបរិការណ៍វិបត្ដិផ្សេងៗ ដែលនេះឆ្លុះបញ្ចាំងពីការយកទុកដាក់ខ្ពស់លើវិស័យឯកជន។ ធុរកិច្ចថ្មី និងសហគ្រាសធុន តូចនិងមធ្យម គឺជាសរស្ដម្ភសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច ដែលមានភាពបត់បែនតាមតម្រូវការទីផ្សារ និងមានកាលានុវត្តន៍ភាពខ្ពស់

ក្រុមហ៊ុនប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំនៅប្រទេសហ្វីលីពីន ស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

Argentem Creek ដែលជាក្រុមហ៊ុនអាម៉េរិក បណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន បាន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ

Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

Donald Trump បង្ហោះនៅលើ Truth Social ថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធលើឥណ្ឌា។”

សហគមន៍តាសីសាមគ្គី ប្រកាសបើកវគ្គបណ្ដុះបណ្ដាលដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ពលករចំណាកស្រុក

ថ្មីៗនេះ សហគមន៍បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលទៅដល់ប្រជាជនក្នុងស្រុក ប្រជាកសិករដែលមានបំណងចង់រៀនសូត្រពីការដាំដុះបន្លែសុវត្ថិភាព និងជាពិសេសពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ និងព្រួយបារម្ភមិនមានការងារធ្វើនៅកម្ពុជា

ក្រសួងឧស្សាហកម្ម ប្រជុំពិគ្រោះដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម