កម្ពុជា រៀបចំទិវាស្តង់ដារពិភពលោកជាលើកដំបូង ជាមួយនឹងការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំទិវាស្តង់ដារពិភពលោកជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។

ថ្លែងក្នុងពិធីបើកទិវានេះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានសង្កត់ធ្ងន់លើតួនាទីស្នូលនៃស្តង់ដារសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក។

ឯកឧត្តមបានលើកឡើងថា៖

«សម្រាប់កម្ពុជា ស្តង់ដារ មិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង ។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាចកែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ»។

សូមជម្រាបថា ការអនុវត្តតាមស្តង់ដារមានសារៈសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនផលិតភាព​ និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួនទៅជាប្រទេសផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ខណៈដែលគិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១ ១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន។

ឯកឧត្តមបានបន្ថែម​ថា​៖

«ស្តង់ដារ​ គឺជា​មូលដ្ឋាន​នៃ​សុវត្ថិភាព ទាំងការ​បង្កើត​ថ្មី និង​ការ​ជឿជាក់របស់អ្នកប្រើប្រាស់​​។ សូមចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបតែបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពី ”សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំមហាសន្និ​បាត​​លើក​​ទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា​។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។

ឯកឧត្តម​បាន​លើកឡើង​ថា​៖

«ការ​ដំឡើងកម្រិតសមាជិកភាពនេះ​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​សំឡេង​ក្នុង​ការ​អភិវឌ្ឍស្តង់ដារ​អន្តរជាតិ​ដែលផ្តល់ផលដល់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​យើង​ ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជនក្នុងកិច្ចសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ»។

ទិវាស្តង់ដារពិភពលោកនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាស្តង់ដារជាតិ គណៈកម្មការបច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ស្តង់ដារ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងកំណើនឧស្សាហកម្មប្រកបដោយចីរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *