គម្រោង​វិនិយោគចំនួន៣ មានទុនប្រមាណ២៥០លានដុល្លារ​​ ត្រៀម​ដាក់ទុននៅខេត្ត​ចំនួន២ ក្នុង​តំបន់​ភូមិភាគឦសាន

ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាល​បានប្រកាស​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគតាមបណ្តាខេត្តប៉ែកភូមិ​ភាគឦសាន​ឃើញថា អ្នកវិនិយោគជាតិ និងអន្តរជាតិមានការ​ចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគជា​បន្ត​បន្ទាប់ ជាក់ស្ដែង​តាមរយៈកម្មវិធីពិសេស​ជំរុញការ​វិនិយោគនេះដែរ មានគម្រោង​ចំនួន៣ ដែលមានទុនសរុបរហូតដល់២៥០​លានដុល្លារអាម៉េរិក​ កំពុងសិក្សា​លើ​ការ​វិនិយោគ​ក្នុងតំបន់ភូមិ​ភាគឦសាន ។

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងចំនួន៣​ មានទីតាំងនៅក្នុង​ខេត្តក្រចេះ និង​ខេត្ត​រតនគិរី ដែលអាចបង្កើតឱកាសការងារបានប្រមាណ ១២ ០០០ កន្លែង ។

នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៣ ក្នុងខេត្តក្រចេះ និងខេត្តរតនគិរី ។

នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន​ សាហ៊ីប បានមានប្រសាសន៍ថា គម្រោង​វិនិយោគទាំង​៣ ដែល​គ្រោងនឹង​ដាក់ទុនវិនិយោគនៅភូមិភាគឦសានទាំងនេះ ផ្ដោតលើ​វិស័យ​កសិកម្ម និង​កសិ-ឧស្សាហកម្ម ។

ឯកឧត្តមបានបញ្ជាក់ថា ការ​វិនិយោគ​នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងការអភិវឌ្ឍភូមិភាគឦសាន ដែលជាប្រភពកំណើនសេដ្ឋកិច្ចប្រកបដោយសក្តានុពលខ្ពស់ តាមរយៈការលើកកម្ពស់ផលិតភាព និងការកែច្នៃផលិតផលកសិកម្ម ដែលអាចជួយបង្កើនការនាំចេញរបស់កម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមទៀត ។

ក្រុមការងារ បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព ជាពិសេស ពាក់ព័ន្ធនឹងការស្នើគម្រោងវិនិយោគ និងអនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ដែលមានជាធរមានក្នុងគោលដៅសម្របសម្រួល និងជំរុញសកម្មភាពវិនិយោគផង ទន្ទឹមនឹងកិច្ចការពារ និងបង្កើនអត្ថប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផង ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានមានប្រសាសន៍តាមទូរសព្ទ​ជាមួយ​អ្នកយក​ព័ត៌មាន​ AMS Economy ឱ្យដឹងថា រយៈពេល​ចុងក្រោយនេះ ឃើញថា​ខេត្ត​ក្រចេះទទួលបានការ​វិនិយោគជា​បន្ត​បន្ទាប់​ទាំងគម្រោង​វិនិយោគ​ថ្មីៗ និងគម្រោង​វិនិយោគចាស់ដែល​បានចុះបញ្ជី​រួច​ហើយតែផ្អាកសកម្មភាព ដោយបានស្នើសុំ​ការលើកទឹកចិត្ត​បន្ថែម​ពីរាជរដ្ឋាភិបាល​ក្នុង​ពេល​រាជរដ្ឋាផ្ដល់ការ​លើកទឺកចិត្ត​ដល់អ្នកវិនិយោគ​ក្នុងកម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ជាការកត់សម្គាល់​មានគម្រោង​វិនិយោគធំចំនួន​ពីរ នៅក្នុង​ខេត្តក្រចេះរួមមានគម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ និងគម្រោង​វិនិយោគ​លើ​ការ​ដាំដុះឈើ​កែច្នៃ ហើយក៏មានគម្រោង​ផ្សេងៗទៀត​នៅក្នុង​ខេត្ត​ស្នើ​សុំ​ការលើកទឹកចិត្តពីរដ្ឋ​​ ដើម្បីពង្រីកផលិតកម្មបន្ថែម​ ។

គួរ​រម្លឹកថា​ ខេត្តទាំងបួន​នៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌល​គិរី និង​រតនគិរី ជា​ខេត្ត​ដែលមានសក្ដានុពលទាក់ទាញមួយសម្រាប់ការ​វិនិយោគ ដូចជាការកសិកម្ម កសិ-ឧស្សាហកម្ម រ៉ែ ថាមពល ទេសចរណ៍ និងឧស្សាហកម្មជាដើម ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *