ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្លាយជាទីតាំងល្អបំផុតសម្រាប់សហគ្រិនចង់ពង្រីកសាខាអាជីវកម្មរបស់ខ្លួន

ពង្រីកសាខាឱ្យបានច្រើន បង្កើនការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មឱ្យកាន់តែទូលំទូលាយ ជាក្តីស្រមៃធំមួយក្នុងចំណោមក្តីស្រមៃសំខាន់ៗជាច្រើនរបស់សហគ្រិនគ្រប់រូប។ ក្នុងចំណោមទីតាំងសំខាន់ៗ…

ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្លាយជាទីតាំងល្អបំផុតផ្នែកទិញ-លក់ ប្តូរថ្មីផ្នែកគ្រឿងអេឡិចត្រូនិក

ដោយសារតែកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ និងស្របពេលដែលពិភពលោកបានអភិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា តម្រូវការផ្នែកទិញ-លក់ និងផ្លាស់ប្តូរថ្មីផ្នែកគ្រឿង…

ទីផ្សារសាច់មាន់សិង្ហបុរី កំពុងជួបបញ្ហាធំដោយសារការសម្រេចចិត្តរបស់ម៉ាឡេស៊ី

សិង្ហបុរី ៖ បញ្ហាអតិផរណាទំនិញឡើងថ្លៃ ការដឹកជញ្ជូនឡើងថ្លៃ បាន និងកំពុងកើតឡើងរហូតក្លាយទៅជាចំណែកមួយដែលធ្វើឱ្យកើតមានវិបត្តិជាសកលលោកដោយសារតែបញ្ហានៃជម្លោះរវាង…

កម្ពុជារំពឹងថាវិស័យឧស្សាហកម្មនឹងមានកំណើនក្នុងរង្វង់៩ភាគរយនៅឆ្នាំនេះ

ភ្នំពេញ ៖ តាមការកត់សម្គាល់ជាក់ស្ដែងបានមើលឃើញថា វិស័យគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងបន្តិចម្ដងៗហើយក្នុងឆ្នាំ២០២២នេះ ដែលក្នុងនោះវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់ប្រមាណ៩ភាគរយក្នុងឆ្នាំ២០២២នេះ និងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នៅក្នុងរបាយការណ៍ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩ភាគរយក្នុងឆ្នាំ២០២២ និង ៩,២ភាគរយក្នុងឆ្នាំ២០២៣ ដែលកំណើននេះបាន និងកំពុងវិលត្រលប់ទៅស្ថានភាពមុនកូវីដ១៩។ ការវិលត្រលប់ទៅរកវិថីកំណើននេះគាំទ្រដោយការរំពឹងទុកការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅដែលនឹងបន្តជំរុញកំណើននៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

World Bank ៖ សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យអតិផរណាកើន ខណៈស្ថានភាពហិរញ្ញវត្ថុកាន់តែត្រូវបានរឹតបន្ដឹង

ក្រុងវ៉ាស៊ីនតោន ៖ បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩បានបង្កឡើង សង្គ្រាមរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យដំណើរថមថយនៃសេដ្ឋកិច្ចសាកលលោកកាន់តែធ្លាក់…

បឹងទន្លេសាប ជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាបេះដូងរបស់ប្រជាជនកម្ពុជា ដែលត្រូវតែរក្សាឱ្យបានគង់វង្ស

ភ្នំពេញ ៖ ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥ សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ…

កម្ពុជាអាចនឹងឈានទៅសម្រេចបានក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ តាមទិសដៅដែលបានកំណត់ដោយអង្គការសហប្រជាជាតិជាមិនខាន ខណៈដែលស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្ដែងនាពេលបច្ចុប្បន្ន ក៏ដូចជាផែនការអនុវត្តនៅឆ្នាំបន្តមានភាពរលូន។ លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់​ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋានកាលពីថ្ងៃដើមសប្ដាហ៍នេះដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវ ហង់ លីណា

ការចំណាយលើវិស័យយោធាសកលកើនដល់២ទ្រីលានដុល្លារ ខណៈអាមេរិក ចិន និងរុស្សីនាំមុខគេ

បរទេស ៖ បើទោះបីជាពិភពលោកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដដែលបានរីករាលដាលអស់រយៈពេលជាង២ឆ្នាំកន្លងមកក្តី ប៉ុន្តែទិន្នន័យស្រាវជ្រាវមួយបានបង្ហាញថា…

មុខរបរចិញ្ចឹមគោ ងាយៗ ប៉ុន្តែអាចទទួលបានផលចំណេញកប់ក្តោង

កំពង់ចាម ៖ មុខរបរចិញ្ចឹមគោ ស្ដាប់ទៅដូចជាសាមញ្ញ និងហាក់មិនសូវត្រូវបានគេឱ្យតម្លៃខ្ពស់នោះទេ ប៉ុន្តែក្រោយពេលសិក្សាលម្អិតពីមុខរបរមួយនេះទើបដឹងថាចំណូលដែលទទួលបានពីការចិញ្ចឹមគោ…

កម្ពុជា និងធនាគារពិភពលោកពិភាក្សាគ្នារកយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីស្វែងរកយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម…