បឹងទន្លេសាប ជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាបេះដូងរបស់ប្រជាជនកម្ពុជា ដែលត្រូវតែរក្សាឱ្យបានគង់វង្ស

ភ្នំពេញ ៖ ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥ សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។

បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយឯណោះ។

ឆ្លើយតបទៅនឹងសារៈសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជាទាំងមូល បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។

ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការការពារ និងគ្រប់គ្រង ក្រសួងខាងលើបានធ្វើការកំណត់ និងបែងចែកតំបន់គ្រប់គ្រងជាបួនតំបន់ធំៗ។

បើតាមលោក ស្រី ស្រ៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ធម្មជាតិក្រសួងបរិស្ថាន បានរៀបរាប់យ៉ាងដូច្នេះថា៖

•  តំបន់ស្នូល ជាតំបន់ដែលមានការអភិរក្សខ្ពស់ ការចេញចូលតំបន់នេះ គឺចាំបាច់ត្រូវមានការយល់ព្រមពីមន្ត្រីក្រសួងបរិស្ថាន រីឯការចេញចូលមួយទៀតដែលអាចអនុញ្ញាតបាននោះគឺវិស័យសន្តិសុខជាតិ។

•  តំបន់អភិរក្ស ជាតំបន់ដែលស្ថិតនៅជាប់តំបន់ស្នូល ហើយការចេញចូលតំបន់នេះគឺប្រហាក់ប្រហែលនឹងតំបន់ស្នូលដែរ។

•  តំបន់ប្រើប្រាស់ដោយចីរភាព ជាតំបន់ដែលមានតម្លៃខ្ពស់ក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ហើយនៅក្នុងតំបន់នេះគឺយើងអាចអនុញ្ញាតឱ្យមានការអភិវឌ្ឍ ការអាស្រ័យផល តែប្រាកដណាស់ប្រជាជនមិនមានសិទ្ធិចាត់ចែង និងលក់ដូរដីដែលកំពុងអាស្រ័យផលនោះទេ។

•  តំបន់សហគមន៍ ជាតំបន់ដែលមានលំនៅឋាន ជាដីស្រែចំការរបស់ប្រជាជន ជាសហគមន៍នៃការប្រើប្រាស់ដីធ្លី និងការចេញប័ណ្ឌកម្មសិទ្ធិដីធ្លីគឺអាចធ្វើទៅបានដោយមានការយល់ព្រមពីក្រសួងបរិស្ថាន។

បន្ថែមពីលើការការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ភាគីពាក់ព័ន្ធក៏បានដាក់វិធានការក្នុងការសង្គ្រោះដីព្រៃលិចទឹកផងដែរគឺ ទី១ ក្រសួង និងអាជ្ញាធរដែលពាក់ព័ន្ធត្រូវរៀបចំបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅវាតដីទាំងអស់នេះ និងទី២ ត្រូវរៀបចំដាំព្រៃលិចទឹកឡើងវិញ។ នេះបើតាមប្រសាសន៍របស់លោក អឹង ទ្រី អនុប្រធានរដ្ឋបាលជលផលក្រសួងកសិកម្ម។ គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលបានប្រមូលដីចំនួនប្រមាណ ៦ម៉ឺនហិកតា តាមរយៈការស្ម័គ្រចិត្តពីប្រជាពលរដ្ឋជាង ​១ម៉ឺន ៥ពាន់គ្រួសារ ហើយបច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងដំណើរការចុះបញ្ជីដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប និងបានប្រគល់ទៅអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធបន្តគ្រប់គ្រង ការពារ ទប់ស្កាត់ឱ្យបានគង់វង្ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ