ភ្នំពេញ ៖ តាមការកត់សម្គាល់ជាក់ស្ដែងបានមើលឃើញថា វិស័យគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងបន្តិចម្ដងៗហើយក្នុងឆ្នាំ២០២២នេះ ដែលក្នុងនោះវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់ប្រមាណ៩ភាគរយក្នុងឆ្នាំ២០២២នេះ និងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នៅក្នុងរបាយការណ៍ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩ភាគរយក្នុងឆ្នាំ២០២២ និង ៩,២ភាគរយក្នុងឆ្នាំ២០២៣ ដែលកំណើននេះបាន និងកំពុងវិលត្រលប់ទៅស្ថានភាពមុនកូវីដ១៩។ ការវិលត្រលប់ទៅរកវិថីកំណើននេះគាំទ្រដោយការរំពឹងទុកការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅដែលនឹងបន្តជំរុញកំណើននៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

ក្នុងរបាយការណ៍ និងការព្យាករនេះបង្ហាញថា អនុវិស័យកាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនរឹងមាំក្នុងអត្រា ១០,៨ភាគរយ ក្នុងឆ្នាំ២០២២ និង ៨,១ក្នុងឆ្នាំ២០២៣ គាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុក ដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់របស់កម្មករនិយោជិត ភាពល្អប្រសើរនៃកត្តាខាងក្រៅជាពិសេសការរំពឹងទុកនូវការបន្តកើនឡើងតម្រូវការពីទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសមីយ៉ាន់ម៉ា ។ អនុវិស័យកាត់ដេរក៏បន្តប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ការបាត់បង់ការបង្វែរការបញ្ជាទិញ ភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មជាដើម។
អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរក៏ត្រូវបានរាជរដ្ឋាភិបាលព្យាករថានឹងបន្តសម្រេចបានកំណើនល្អប្រសេរីក្នុងរង្វង់ ១២,២ភាគរយក្នុងឆ្នាំ២០២២ និង ១៣,៣ ភាគរយក្នុងឆ្នាំ២០២៣ ។ កំណើនរឹងមាំនេះ គាំទ្រដោយការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ស្របជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ព្រមទាំងការអនុវត្ត ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
របាយការណ៍ដដែលនេះក៏បានបង្ហាញ អនុវិស័យសំណង់ដែលត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងល្បឿនយឺត ក្នុងអត្រា៣ភាគរយក្នុងឆ្នាំ២០២២ និង ៧,២ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃលំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈសំណង់លំនៅឋានតម្លៃទាប និងមធ្យមរំពឹងថាបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងការរៀបចំគ្រួសារស្របគ្នាទៅនឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក ។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏រំពឹងថាការនាំចេញរបស់ខ្លួនក្នុងឆ្នាំ២០២២នេះនឹងមានទឹកប្រាក់ជាង ២៣ពាន់លានដុល្លារអាមេរិក ខណៈ ២០២១កន្លងទៅសម្រេចបានជាង១៩ពាន់លានដុល្លារមេរិក និងការនាំចូលរំពឹងថាមានទឹកប្រាក់ជិត ៣១ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ

កម្ពុជា បង្វែរទិសដៅពីការផលិតគ្រឿងបង្គុំរថយន្ត ទៅជាគោលដៅប្រកួតប្រជែងទីផ្សារតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
កម្ពុជាកំពុងផ្តោតលើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក និងមានគោលដៅនាំចេញទៅកាន់ទីផ្សារតំបន់ ជំនួសការប្រកួតប្រជែងក្នុងការផលិត និងផ្គុំរថយន្តពេញលេញជាមួយប្រទេសផ្សេងៗក្នុងតំបន់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content