ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្លាយជាទីតាំងល្អបំផុតសម្រាប់សហគ្រិនចង់ពង្រីកសាខាអាជីវកម្មរបស់ខ្លួន

ពង្រីកសាខាឱ្យបានច្រើន បង្កើន​ការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មឱ្យកាន់តែទូលំទូលាយ ជាក្តីស្រមៃធំមួយក្នុងចំណោមក្តីស្រមៃសំខាន់ៗជាច្រើនរបស់សហគ្រិនគ្រប់រូប។ ក្នុងចំណោមទីតាំងសំខាន់ៗទាំងអស់ក្នុងរាជធានីភ្នំពេញ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានក្លាយជា​តំបន់ដ៏មានសក្តានុពលសម្រាប់សហគ្រិនទាំងផ្នែកផលិតផល និងសេវាកម្ម​ដើម្បីពង្រីកខ្លួន។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានវិនិយោគឡើង​ដោយ​គិតគូរខ្ពស់ពីចរន្តសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គម​។ ហេតុនេះហើយទើប ក្រុមអ្នកវិនិយោគផ្សារបានផ្តល់លក្ខខណ្ឌអំណោយផល​ល្អៗជាច្រើនដើម្បីជួយទាំងអាជីវករថ្មីដែល​ចង់សម្រេចក្តីស្រមៃបង្កើតអាជីវកម្ម និងសហគ្រិនចាស់ដែលមានទីផ្សារល្អហើយពង្រីកខ្លួន​ឱ្យកាន់តែប្រសើរ។ លោកថា ដើម្បីជួយដល់​អាជីវករទាំងអស់ឱ្យផ្គត់ផ្គង់​ផលិតផលរបស់ខ្លួនទៅកាន់តំបន់ជុំវិញបានកាន់តែប្រសើរ ផ្សារបានអភិវឌ្ឍ​កម្មវិធីអាជីវកម្មអេឡិចត្រូនិក (E-Commerce App) ដែលអនុញ្ញាតឱ្យ​អ្នកទិញអាចបញ្ជារទិញទំនិញពីផ្សារតាមរយៈអនឡាញ ហើយថែមទាំងដឹកជញ្ជូនដល់ទីតាំងដោយឥតគិតថ្លៃថែមទៀតផង។ បន្ថែមពីលើនេះ ផ្សារក៏បានរៀបចំគម្រោងផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗដើម្បីឱ្យអតិថិជនទាំងអស់បានឃើញពីសក្តានុពលរបស់ផ្សារ និងអាជីវកម្មនានាដែលកំពុងដំណើរក្នុងផ្សារថែមទៀតផង។ ​

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា៖

“បន្ថែមពីលើការផ្សព្វផ្សាយ និងរៀបចំ​ប្រព័ន្ធអេឡិចត្រូនិក អ្នកវិនិយោគក៏គិតគូរផងដែរពី​ការពង្រីកទុនរកស៊ីរបស់អាជីវករ។ ហេតុនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បាន​ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ​ធនាគារហ្វីលីព ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ដោយពួកគាត់អាចខ្ចីទុនបង្វិល ឬពង្រីខ្លួនបាន”

បន្ថែមពីលើនេះ អ្នកវិនិយោគខាងលើបានបញ្ជាក់ផងដែរថា លក្ខខណ្ឌអំណោយផលសំខាន់មួយទៀតដែលផ្សារផ្តល់ជូនសម្រាប់អាជីវករ ជាពិសេស​ផ្នែកម្ហូបអាហារវិញម្តង គឺផ្សារព្យាយាម​ទទួលអ្នកលក់តាមប្រភេទផ្សេងៗគ្នា និងមិនឱ្យជាន់គ្នានោះទេ។ ការធ្វើបែបនេះ ដើម្បី​ធានាថា​អាជីវករគ្រប់ប្រភេទទាំងអស់​អាច​លក់បាន​ និងជួយគ្នាបានកាន់តែប្រសើរ។ កាលណាមុខទំនិញខុសៗគ្នា អ្នកលក់នឹងស្រួលលក់ព្រោះមុខទំនិញរបស់គាត់មានតម្រូវការខ្ពស់សម្រាប់អតិថិជន ទាំងនៅខាងក្រៅផ្សារ និងក្នុងចំណោមអាជីវករដូចគ្នា។ លើសពីនេះទៅទៀត ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាទីតាំងបណ្តុំទៅដោយអាជីវកម្មជាច្រើនប្រភេទដែលអាចផ្គត់ផ្គង់​គ្រប់តម្រូវការអាជីវកម្មទាំងអស់។ ហេតុនេះ អាជីវករនានាដែលបើកទីតាំងនៅទីនេះ មិនលំបាកស្វែងរកគ្រឿងផ្សំនោះទេ ពួកគាត់អាច​ទាក់ទងទៅអាជីវករក្នុងផ្សារដូចគ្នា​ដើម្បីផ្គត់ផ្គង់​ឱ្យគាត់បានយ៉ាងងាយ។

អ្នកគ្រប់គ្រងផ្សារខាងលើក៏បានបញ្ជាក់ផងដែរថា ក្រៅពីលក្ខខណ្ឌល្អប្រសើរផ្នែកដំណើរការអាជីវកម្ម ទីតាំងផ្សារ​បោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏ជាតំបន់ដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ ដោយសារតែទីតាំងនេះបណ្តុំទៅដោយ​គម្រោងលំនៅដ្ឋាន រោងចក្រសហគ្រាស អគារពាណិជ្ជកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋនានា និងអ្នកឆ្លងកាត់ប្រមាណ១លាននាក់​ជារៀងរាល់ថ្ងៃ។ សម្រាប់ម្ចាស់អាជីវកម្ម​ដែលមានបំណងបង្កើត​អាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ខ្លួន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចជាជម្រើសល្អបំផុតសម្រាប់ការកសាង និងអភិវឌ្ឍអាជីវកម្មឆ្ពោះទៅរកអនាគតដ៏ប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ