អឺរ៉ុប បោះចោលកាកសំណល់សម្លៀកបំពាក់រាប់លានទៅប្រទេសកេនយ៉ាជារៀងរាល់ឆ្នាំ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបាននាំចេញកាកសំណល់សម្លៀកបំពាក់សរុបចំនួន ៧៤លានទៅប្រទេសកេនយ៉ាជារៀងរាល់ឆ្នាំ ហើយវាយនភណ្ឌ​ដែល​គ្មាន​ប្រយោជន៍​ទាំង​នេះ​ត្រូវ​បាន​ដុត​ចោល ឬ​បោះចោល​ក្នុង​កន្លែង​ចាក់​សំរាម ដែលសំណល់​ភាគ​ច្រើន​ផលិត​ពី​សារធាតុ​ពុល។

របាយការណ៍បានរកឃើញថា ក្នុងចំណោមវត្ថុវាយនភណ្ឌប្រើប្រាស់រួចចំនួន ១៤៩ លានត្រូវបាននាំចេញទៅកាន់ប្រទេសកេនយ៉ាជារៀងរាល់ឆ្នាំដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ប៉ុន្តែ ៧៤ លានត្រូវបានក្លាយជាកាកសំណល់ភ្លាមៗនៅពេលមកដល់។ លើសពីនេះទៀត ស្ទើរតែ ៥០ លាននៃកាកសំណល់គឺមានសារធាតុប្លាស្ទិក ដែលមានន័យថាវាមិនអាចបោះចោលបានយ៉ាងងាយស្រួលនោះទេ។

ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប អាឡឺម៉ង់ គឺជាអ្នកបញ្ជូនកាកសំណល់សម្លៀកបំពាក់នេះច្រើនជាងគេ ដោយដឹកជញ្ជូនរបស់របរកាកសំណល់ប្រហែលចំនួន ២៥ លានទៅប្រទេសកេនយ៉ាជារៀងរាល់ឆ្នាំ។ ប៉ូឡូញ ​ស្ថិត​នៅ​លំដាប់​ទី​២ ដោយ​បញ្ជូនកាកសំណសល់ ​១៨,៥ ​លាន​ ខណៈ​ចក្រភព​អង់គ្លេស​បានបញ្ជូនកាកសំណល់ចំនួន ​១៨,៣ ​លាន​ទៅកាន់កេនយ៉ា។ ប្រទេសទាំង៣នេះ រួមជាមួយនឹងប្រទេសហុងគ្រី អ៊ីតាលី បែលហ្ស៊ិក លីទុយអានី អេស្តូនី បារាំង និងអៀរឡង់ មានចំណែក ៩៥ ភាគរយនៃការនាំចេញសម្លៀកបំពាក់ជជុះទាំងអស់ពីសហភាពអឺរ៉ុបទៅកាន់ប្រទេសកេនយ៉ា។

Clean Up Kenya និង Wildlight បានចងក្រងរបាយការណ៍ទាំងនេះ និងបានរកឃើញគំនរសម្លៀកបំពាក់ធ្វើពីប្លាស្ទិកបានគរលើអគារកម្ពស់៤ជាន់ដែលជាកន្លែងចោលសំរាមក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ហើយសំណល់ទាំងនេះបានហូរចូលទៅក្នុងទន្លេ។​ របាយ​ការណ៍​បាន​អះអាង​ថា សំណល់​ដែល​មិន​បានចោលនៅកន្លែង​ចាក់​សំរាមនេះ​ត្រូវ​បាន​ដុត​ជា​ញឹក​ញាប់​ ប៉ុន្តែការ​ដុត​សម្លៀក​បំពាក់ដែលមានសារធាតុ polyester ​មាន​ចំនួន​ជាង​ ២​ ភាគ ៣ ​នៃ​វាយនភណ្ឌ​ដែល​ផលិត​នៅ​ទូទាំង​ពិភពលោក ដែលបាន​រួម​ចំណែក​ដល់​ការ​បំពុល​បរិយាកាស និងប៉ះពាល់ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ ដោយសារការដុតបានបញ្ចេញ​ជាតិពុល​ខ្លាំង។

យ៉ាងណាមិញ ការនាំចូលសម្លៀកបំពាក់ជជុះគឺជាឧស្សាហកម្មរីកចម្រើននៅក្នុងប្រទេសកេនយ៉ា ដែលមានបុគ្គលិកនៅក្នុងវិស័យនេះរហូតដល់ ២លាននាក់។ មិនត្រឹមតែប៉ុណ្ណោះ ពាណិជ្ជករសំលៀកបំពាក់នៅក្នុងប្រទេសកេនយ៉ាចំណាយប្រាក់របស់ពួកគេក្នុងការនាំចូលកាកសំណល់សម្លៀកបំពាក់ប្រហែល ៥០ ភាគរយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)