តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស យល់ព្រមបញ្ឈប់ការបាញ់ប្រហារនៅតំបន់ហ្គាហ្សា

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស (Hamas)បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការបាញ់ប្រហារនៅតំបន់ហ្គាហ្សា។

ជាលទ្ធផលនាពេលនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ១,៦% ឬ ៦៥,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៧% ឬ ៦១,៥១ ដុល្លារក្នុងមួយបារ៉ែល។  

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការបាញ់ប្រហារ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ការប្រយុទ្ធគ្នានឹងឈប់ ហើយអ៊ីស្រាអែលនឹងដកខ្លួនចេញមួយផ្នែកពីហ្គាហ្សា ចំណែកឯក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលខ្លួនចាប់បាន ជាថ្នូរនឹងអ្នកទោសរាប់រយនាក់ដែលត្រូវបានចាប់ដោយអ៊ីស្រាអែលដូចគ្នា។

លោក Claudio Galimberti ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនថាមពល Rystad Energy បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាព គឺជារបកគំហើញដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រមជ្ឈិមបូព៌ានាពេលថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ បានយល់ព្រមចំពោះការដំឡើងទិន្នផលខែវិច្ឆិកាបើទោះបីជាក្នុងបរិមាណតិចជាងការរំពឹងទុករបស់ទីផ្សារក៏ដោយ ប៉ុន្តែវាអាចបន្ធូរបន្ថយក្ដីព្រួយបារម្ភលើការផ្គត់ផ្គង់លើស។ យ៉ាងណាមិញ គេនៅតែមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃតម្លៃប្រេងឡើងចុះ ដោយសារបញ្ហានយោបាយសកលមួយចំនួន។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ តម្លៃប្រេងបានឡើងថ្លៃប្រហែល ១% បន្ទាប់ពីអ្នកវិនិយោគបានមើលឃើញការជាប់គាំងលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងជាសញ្ញាដែលអាចមានទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលជាប្រទេសនាំចេញប្រេងធំទីពីររបស់ពិភពលោក។ លើសពីនេះ ការបិទប្រតិបត្តិការមួយចំនួន​ និងផ្អាកបញ្ចេញទិន្នន័យសេដ្ឋកិច្ចមួយចំនួនរបស់អាម៉េរិកអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងប៉ះពាល់ដល់តម្រូវការប្រេង។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបង្ហើបថា លោកបាននិយាយជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពដ៏ល្អដែលសម្រេចបាននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម និងយល់ព្រមរក្សាទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ កាលពីខែសីហា លោក Trump បានដាក់ទណ្ឌកម្មដោយការដំឡើងពន្ធរហូតដល់ ៥០% លើការនាំចូលពីឥណ្ឌា ពាក់ព័ន្ធនឹងការដែលប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *