កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ភ្នំពេញ ៖ រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុន​អាច​ធ្វើសកម្មភាព​វិនិយោគរបស់ខ្លួន​បាន ។​ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការ​វិនិយោគកម្ពុជា​​នាពេលថ្មីៗនេះ ។

យោងតាម​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ឱ្យដឹងថា រោងចក្រផ្គុំ​ដំឡើង​ទោចក្រ​យានយន្ត និង​ត្រីចក្រយានយន្ត​នេះ មានទុន​វិនិយោគប្រមាណ៨លានដុល្លារអាម៉េរិក ​និងអាច​បង្កើតការងារ​បានប្រមាណ ២៨៤កន្លែង ស្ថិតនៅ​ក្នុ​ងតាមបណ្ដោយផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិសំបួរ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ដែលត្រូ​វបានចាត់ទុកជា​រោងចក្រ​ដំបូង​ដែល​ផ្គុំ ​និង​ដំឡើងត្រីចក្រ​យានយន្ត​ ជាពិសេស​កង់បី​ឥណ្ឌា ដែល​បងប្អូនពលរដ្ឋ​និយម​ហៅថា​ផាស់​អាប់ ។​

ការ​វិនិយោគលើ​រោងចក្រផ្គុំ​ដំឡើង​ម៉ូតូ​ និងកង់​បី ជាពិសេ​សលើ​កង់បី​ឥណ្ឌា ដែល​ជា​គម្រោង​ដំបូង​នៅកម្ពុជានេះ នឹងធ្វើឱ្យកម្ពុជា​កាត់បន្ថយការ​នាំចូល​កង់បី​បានមួយ​កម្រិត អាច​ធ្វើឱ្យ​តម្លៃកង់បី​លក់​នៅលើ​ទីផ្សារ​ទាបជាង​មុន​ សម្រួលដល់អ្នកប្រើប្រាស់​ដែលចាំបាច់​ ជាពិសេស​អាច​បង្កើតការងារ​ដល់ប្រជាពលរដ្ឋ​ក្នុងស្រុកដើម្បីរក​ចំណូលបានបន្ថែមផងដែរ ។​

សម្រាប់ទីតាំង​ក្នុងខណ្ឌ​ដង្កោ​ដែលក្រុមហ៊ុ​នវិនិយោគលើ​រោងចក្រ​ដំឡើង​ម៉ូតូ និងកង់​បីជ្រើសរើសនេះ​ ក្នុង​មួយរយៈចុងក្រោយនេះ ឃើញ​ថាមានការ​ចាប់អារម្មណ៍ខ្លាំងពីសំណា​ក់​​វិនិយោគិនទាំង​ក្នុង និងក្រៅប្រទេស​ ដោយ​មានសក្ដានុពលខ្លាំង​លើ​វិស័យឧស្សាហកម្ម​ ។ ជាក់ស្ដែង​ក្នុង​តំបន់​ខណ្ឌដង្កោនាពេល​បច្ចុប្បន្ន​នេះ កំពុងមានការរីក​លូតលាស់ជា​បន្តបន្ទាប់​នូវវត្តមាន​រោងចក្រ​ សហគ្រាស​ លំនៅឋាន​ និងកំពុងក្លាយជា​តំបន់ពាណិជ្ជកម្ម ជាមួយវត្តមានផ្សារទំនើបតូច​ធំ​បោះទីតាំង​ក្នុងតំបន់​នេះជា​បន្តបន្ទាប់​។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍លើកឡើងថា ខណ្ឌ​ដង្កោ​ជាតំបន់ដែលមានការ​ចាប់អារម្មណ៍មួយ​ក្នុ​ងចំណោមតំបន់ជាយក្រុងភ្នំពេញ ។ តំបន់នេះ មានការអភិវឌ្ឍ​ច្រើន​ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទៅលើហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវ និងភ្លើងអគ្គិសនី ដែលកាន់តែធ្វើឱ្យមានការ​ទាក់ទាញខ្លៃង ទាំងអ្នក​វិនិយោគ និងប្រជាពលរដ្ឋ​ចូលទៅរស់នៅក្នុងតំបន់​នេះ។

លោកថា​ ភាពទាក់ទាញរបស់ខណ្ឌដង្កោរ កើតមានបន្ទាប់ពីរាជរដ្ឋាភិបាល​បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់តភ្ជាប់ចេញពីតំបន់​រាជធានីភ្នំពេញ ដូចជា ​ផ្លូវ​៦០ម៉ែត្រ ផ្លូវ​ក្រវាត់​ក្រុងទី​២ និ​ងក្រវាត់ក្រុងទី៣ ជាដើម ។ ក្រៅពីនេះ​ក៏មានផ្លូវ​បេតុងថ្មីៗជាច្រើន​ខ្សែ តភ្ជាប់​ទៅកាន់​ផ្លូវធំៗ​ សំខាន់ៗ​ ដែលជួយសម្រួលដល់ការដឹកជញ្ជូនចេញ និង​ចូលរោងចក្រ​សម្រាប់ដំណើរការ​ផលិត ។​

យោងតាមរបាយការណ៍របស់គណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានឱ្យដឹងថា ​ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ គណៈកម្មាធិការ​វិនិយោគកម្ពុជាបាន​សម្រេច​ចុះបញ្ជីគម្រោង​វិនិយោគ​ចំនួន​ ១០៥​គម្រោង ​និងមានទុនវិនិយោគប្រមាណ ៩៦៦លានដុល្លារអាម៉េរិក​ អាចបង្កើតការងារ​បានសរុប​ចំនួន​ជិត ៤ម៉ឺននាក់​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ


Leave a Reply

Your email address will not be published.Required fields are marked *