បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Investing បានរាយការណ៍ថា សេដ្ឋកិច្ចជប៉ុនមានការធ្លាក់ចុះជាលើកដំបូងនៅក្នុងឆ្នាំ២០២២ នេះ ដោយសារភាពមិនច្បាស់លាស់ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ការចុះខ្សោយនៃប្រាក់យ៉េន ការនាំចូលមានតម្លៃខ្ពស់ ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រើប្រាស់ក្នុងគ្រួសារ និងអាជីវកម្មផ្សេងៗ។

ជប៉ុន គឺជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោកបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីអតិផរណាពិភពលោកដែលកើនឡើងខ្លាំង អត្រាការប្រាក់កើនឡើងទូទាំងពិភពលោក និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ ស្របពេលដែលសេដ្ធកិច្ចពិភពលោកកំពុងមានបញ្ហា និងការកើនឡើងអតិផរណា ជប៉ុនកំពុងដោះស្រាយបញ្ហាប្រឈមនៃការធ្លាក់ថ្លៃប្រាក់យ៉េនដល់កម្រិតទាបក្នុងរយៈពេល ៣២ ឆ្នាំ ដែលបានបង្កជាការឡើងថ្លៃលើការចំណាយរស់នៅដូចជាការឡើងថ្លៃអាហារ និងប្រេងឥន្ធនៈជាដើម។

ទិន្នន័យផ្លូវការមួយបានបង្ហាញថា ផលិតផលសរុបក្នុងស្រុកសរុប(GDP) បានធ្លាក់ចុះ ១,២ ភាគរយប្រចាំឆ្នាំ២០២២ ចាប់តាំងពីខែកក្កដាដល់ខែកញ្ញា បើធៀបនឹងការប៉ាន់ស្មានជាមធ្យមពីអ្នកសេដ្ឋកិច្ចដែលរំពឹងថាសេដ្ធកិច្ចនឹងកើនឡើង ១,១ ភាគរយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Shigeyuki Goto បាននិយាយថា វិបត្តិសេដ្ឋកិច្ចសកលអាចប៉ះពាល់ដល់គ្រួសារ និងអាជីវកម្មផ្សេងៗ។ កំណើនសេដ្ធកិច្ចគួរតែប្រែមកជាភាពវិជ្ជមាននៅក្នុងត្រីមាសទី ៤ ដោយសារតែមានការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឱនភាពពាណិជ្ជកម្មតូចជាងមុន ប៉ុន្តែការរាតត្បាតកូវីដ-១៩ថ្មីៗនេះ និងការកើនឡើងអតិផរណានឹងនៅតែបន្តប៉ះពាល់ដល់សេដ្ធកិច្ច។ ប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងការរាតត្បាតកូវីដ-១៩ លើកទី៨ ដែលបង្កជាភាពអាប់អួរដល់តម្រូវការប្រើប្រាស់ឯកជន ដែលមានចំណែកជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុន។ ការចំណាយរបស់អ្នកប្រើប្រាស់នឹងនៅតែបន្តមានសម្ពាធក្នុងប៉ុន្មានខែខាងមុខទៀត។
គួរឱ្យបញ្ជាក់ផងដែរថា នៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានផ្តល់ជាជំនួយមានទឹកប្រាក់ទំហំ ២៩ ទ្រីលានយ៉េន (២០៦,៤៥ ពាន់លានដុល្លារ) សម្រាប់ជួយប្រជាពលរដ្ឋជប៉ុនទប់ទល់ពីផលប៉ះពាល់នៃអតិផរណា ហើយធនាគារកណ្តាលជប៉ុន (The Bank of Japan) ក៏បានបន្តជួយសម្រួលបញ្ហាសេដ្ឋកិច្ចជាមួយនឹងកម្មវិធីជំរុញរូបិយវត្ថុដែលធូររលុងបំផុត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content