រុស្ស៊ី ៖ កាលពីឆ្នាំ២០១៤ បន្ទាប់ពីរុស្សីបានបើកការលុកលុយទៅលើតំបន់ Crimea ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសំណាក់លោកខាងលិចត្រូវបានប្រកាសឡើងដើម្បីប្រឆាំងទៅនឹងរុស្ស៊ី។ នៅក្នុងឆ្នាំនោះហើយដែលរុស្ស៊ីបានសម្រេចចិត្តក្នុងការបង្កើតបានទៅជាប្រព័ន្ធទូទាត់លុយថ្មីមួយដែលហៅឈ្មោះថា SPFS (System for Transfer of Financial Messages) ក្នុងគោលបំណងសំខាន់សម្រាប់ជំនួសឲ្យការទូទាត់លុយតាមប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT ដែលលោកខាងលិចកន្លងមកតែងតែគំរាមដករុស្ស៊ីចេញពីបញ្ជី។

នេះមានន័យថា មកទល់នឹងឆ្នាំនេះ ឆ្នាំ២០២២ ទណ្ឌកម្មប្រឆាំងទៅនឹងរុស្ស៊ីពីសំណាក់លោកខាងលិចគឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែក្រោយព្រឹត្តិការណ៍លុកលុយដោយប្រតិបត្តិការពិសេស Special Military កាលពីខែកុម្ភៈលើកនេះ រុស្ស៊ីត្រូវបានទទួលរងទណ្ឌកម្មធំៗជាបន្តបន្ទាប់រហូតដល់ចុងក្រោយមានទាំងការសម្រេចចិត្តដកប្រទេសរុស្ស៊ីមិនឲ្យដំណើរការជាមួយនឹងប្រព័ន្ធទូទាត់លុយអន្តរជាតិ SWIFT ថែមទៀតផង។

យោងតាមការចេញផ្សាយរបស់ Rail Freight និងបណ្តាសារព័ត៌មានផ្សេងទៀតកាលពីខែមីនាបានបញ្ជាក់ថា ធនាគារធំៗរបស់រុស្ស៊ីចំនួន ៧ ត្រូវបានដកចេញពី SWIFT ដែលមានទាំង Bank Otkritie, Novikombank, Promsvyazbank, Bank Rossiya, Sovcombank, VNESHECONOMBANK (VEB) និង VTB BANK។
នេះជាផ្នែកមួយដ៏ធំនៃទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផលប៉ះពាល់ដែលរុស្ស៊ីទទួលបាននោះនៅមានកម្រិតនៅឡើយ ពីព្រោះថាការទូទាត់លុយទាំងឡាយពីប្រទេសរុស្ស៊ី និងក៏ដូចជាទូទាត់ទៅកាន់ប្រទេសរុស្ស៊ីវិញ នឹងធ្វើឡើងក្នុងភាពយឺតយ៉ាវ ហើយកាន់តែលំបាកឡើងដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀតគួបផ្សំគ្នា។
ទោះបីជាយ៉ាងណាក្តី ជាឱកាស SPFS បានក្លាយទៅជាប្រព័ន្ធទូទាត់លុយបរទេសជាផ្លូវការនៅរុស្ស៊ី និងប្រើប្រាស់កាន់តែទូលំទូលាយ ជំនួសឲ្យប្រតិបត្តិការ SWIFT ជាពិសេសនៅពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានប្រកាសថា រាល់ការទិញទំនិញពីរុស្ស៊ី ជាពិសេសប្រេង និងហ្គាស ចាំបាច់ត្រូវប្រើប្រាស់រូបិយវត្ថុរបស់រុស្ស៊ី រូប៊ល (rubles) ផងនោះ។
គិតត្រឹមឆ្នាំ២០២០កន្លងទៅ យោងតាមការស្រាវជ្រាវដោយ wikipedia គេជឿជាក់ថា ធនាគារបរទេសដល់ទៅ ២៣ បានភ្ជាប់ប្រព័ន្ធ PSFS ដើម្បីអាចប្រតិបត្តិការទូទាត់លុយជាមួយនឹងរុស្ស៊ី ដែលធនាគារទាំងនោះមានប្រភពភាគច្រើនមកពីប្រទេសអាមេនី បេឡារូស កាហ្សាស្ថាន គីហ្សីស្ថាន ព្រមទាំងស្វីស និងអាល្លឺម៉ង់ផងដែរ។
គួរឲ្យដឹងដែរថា គិតព្រឹកថ្ងៃពុធ ក្នុងសប្ដាហ៍នេះ ធនាគារកណ្តាលរបស់រុស្ស៊ី (The Central Bank of Russian Federation) បានប្រកាសហើយថានឹងធ្វើការលាក់ការសម្ងាត់នូវអត្តសញ្ញាណនៃអតិថិជនជាបុគ្គល ឬក្រុមហ៊ុន និងអង្គការនានាដែលកំពុងប្រើប្រាស់ប្រព័ន្ធ SPFS ។ នេះបើយោងតាមការចេញផ្សាយ rt.com ដោយក្នុងនោះ ទេសាភិបាលធនាគារកណ្តាល លោកស្រី Elvira Nabiullina ក៏បានបង្ហើបប្រាប់ដែរថា បច្ចុប្បន្នក្រុមហ៊ុន អង្គភាពបរទេសដល់ទៅ ៥២ មកពីបណ្តាប្រទេសចំនួន១២ ព្រមទាំងធនាគារស្ទើរតែទាំងអស់នៃធនាគារសរុបរបស់រុស្ស៊ី ជាង៣០០ កំពុងតែប្រើប្រាស់ និងប្រតិបត្តិការរបស់ខ្លួនជាមួយនឹង SPFS៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content