EU គ្រោង​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង ​៩៣លានដុល្លារដល់​កម្ពុជាសម្រាប់គម្រោងចំនួន៤

ភ្នំពេញៈ សហ​ភាព​អឺរ៉ុប ​(EU)​ ​ក្រោម​ក្រប​ខ័ណ្ឌ​ច្រក​ទ្វារ​សកល​ ឬ ​Global Gateway  គ្រោង​នឹង​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​​សរុប​ ​៨៦​ ​លាន​អឺរ៉ូ ​ឬ​ប្រមាណ​ជា ​៩៣​ លាន​ដុល្លារ​អាមេ​រិកដល់កម្ពុជា​សម្រាប់​កម្ម​វិធី​ថ្មី​ចំនួន​ ៤​ ដើម្បី​គាំទ្រ​ដល់​ការ​វិនិ​យោគ​បន្ថែម​ ​បង្កើន​វិសាល​ភាព​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​នៃ​កិច្ច​អន្ត​រាគមន៍​របស់​ខ្លួន​​សម្រាប់​កម្ពុជា​​។​​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​រួម​​ស្ដីពី​កិច្ចជំនួប​រវាង ឯកឧត្តម ​អូន ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ជា​មួយ​នឹង​លោក​ ​ឌ្រី​ស​ម៉ាន់​ រី​ហ្គោ ​(Driesmans Igor)​ ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃដើមសប្ដាហ៍កន្លងទៅ។

លោក​ ​ឌ្រី​ស​​ម៉ាន់​ អ៊ី​ហ្គ័រ ​(Driesmans Igor) ​បាន​លើក​ឡើង​ថា​ នៅ​ក្រោម​យុទ្ធ​សាស្ត្រ​នេះ​ផង​ដែរ​ ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ និង​ប្រទេស​ជា​សមា​ជិក ​EU ​ដែល​ជា​រួម​ហៅ​ថា​ «Team Europe»​ បាន​បង្កើត​ជា​គំនិត​ផ្តួច​ផ្តើម ​(Team Europe Initiatives -TEIs) ​ចំនួន​២​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​សមា​ហរណ​កម្មរ​បស់​កម្ពុជា​ក្នុង​អាស៊ាន​ ​តាម​រយៈ​ការ​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​បៃតង​ និង​ការងារ​សម​រម្យ​ ដែល​ក្នុ​ង​នោះ​មាន​៖ ចីរ​ភាព​ខ្សែ​ច្រវាក់​តម្លៃ​កសិ​កម្ម​, ​ថា​មព​ល​បៃ​តង​ ​និង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សា​ហកម្ម​។​

លោក​បាន​បន្ត​ថា ​​នៅ​ក្រោម​ក្រប​ខ័ណ្ឌ ​Global Gateway,​ EU​ បាន​គ្រោង​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​សរុប​ប្រមាណ​ ៨៦ លាន​អឺរ៉ូ​ ​ជូន​កម្ពុជា​សម្រាប់​កម្ម​វិធី​ថ្មី​ចំនួន​ ៤​ រួ​មមាន​ ៖ ក​ម្ម​វិធី​ភាព​ជា​ដៃគូ​របស់​កម្ពុជា​សម្រាប់​ប្រព័ន្ធ​កសិកម្ម​ និង​អាហារ​ប្រកប​ដោយ​ចីរភាព​, ​កម្ម​វិធី​ភាព​ជា​ដៃគូ​សហ​ភាព​ ​អឺរ៉ុប​សម្រាប់​ការ​អនុវត្ត​ថាម​ពល​ប្រកប​ដោយ​ចីរភាព​ក្នុង​ឧស្សាហ​កម្ម​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង និង​ផលិត​ផល​ ​ធ្វើ​ដំណើរ​, ​កម្ម​វិធី​ភាព​ជា​ដៃគូ​សហ​ភាព​អឺរ៉ុប​-​កម្ពុជា​ ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ការ​អប់រំ​បច្ចេក​ទេស​ ២០២៤​- ២០២៧ ​និង​កម្ម​វិធី​ពាណិជ្ជ​កម្ម​ ​និង​វិស័យ​ឯក​ជន​។​​

​ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី​ ​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​បាន​លើក​ឡើង​ដែរ​ថា​ EU ​តែង​តែ​ផ្ដល់​ការ​គាំទ្រ​លើ​កិច្ច​អភិ​វឌ្ឍ​តាម​វិស័យ​អាទិ​ភាព​របស់​រាជ​រដ្ឋាភិ​បាល ​និង​ការ​ងារ​កំណែ​ទម្រង់​សំខាន់ៗ​កន្លង​មក​ ហើយ​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ជាទី​មោទ​នៈ​។​​

ឯកឧត្តម​បាន​ថ្លែង​ថា​ ​៖ ​​រាជ​រដ្ឋាភិ​បាល​ អរគុណ​សហ​ភាព​អឺរ៉ុប​សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម ​និង​បន្ត​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ការ​កសាង​ប្រព័ន្ធ និង​វឌ្ឍន​ភាព​នៃ​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​ ​ឆ្ពោះ​ទៅ​រក​ភាព​ធន់​ រួ​ម​បញ្ចូល​និរន្ត​រ​ភាព​ និង​ឆ្លើ​យ​តប​ទៅ​នឹង​ភាព​តក់ស្លុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ជា​ពិសេស​សម្រាប់​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ ​និង​ការ​បែង​ចែក​ធនធាន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​វិស័យ​សង្គម រួម​ទាំង​កិច្ច​គាំពារ​សង្គម​ ​សុខ​ភាព​ ​និង​ការ​អប់​រំ​​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *