ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ចុងសប្ដាហ៍កន្លងទៅនេះ ដោយមានកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ជនភៀសសឹក និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
ក្រោមគម្រោងសហការនេះ អិលអូអិលស៊ី បានផ្តល់កាបូប និងសៀវភៅសិក្សាដល់កុមារនៅតំបន់ជនភៀសសឹក និងកុមារជាកូនៗរបស់យោធិនដើម្បីគាំទ្រដល់ការសិក្សារៀនសូត្របើទោះបីជាកំពុងប្រឈមនឹងស្ថានភាពលំបាកក៏ដោយ។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រគល់ជំនួយជាថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដល់គ្រួសារជនភៀសសឹក ព្រមទាំងកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ដែលរងផលប៉ះពាល់។

តាមរយៈកិច្ចខិតខំរួមគ្នានេះ ក្រុមការងារបានផ្តល់ជំនួយគាំទ្រដល់គ្រួសារជនភៀសសឹកចំនួន ៣៤៨ គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបានផ្តល់ជំនួយដល់កងទ័ពជួរមុខនៅខេត្តបន្ទាយមានជ័យ ដើម្បីជួយបំពេញតម្រូវការបន្ទាន់ផ្នែកមនុស្សធម៌។
តាមរយៈកិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ អិលអូអិលស៊ី ក្នុងការអនុវត្តកិច្ចការទទួលខុសត្រូវសង្គម និងគាំទ្រដល់សហគមន៍ ជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបប្រទះផលលំបាក។ អិលអូអិលស៊ី បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងចូលរួមចំណែកក្នុងការពង្រឹងសុខុមាលភាព និងភាពធន់រឹងមាំរបស់សហគមន៍ទៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕














វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content