អ្នកជំនាញឌីជីថល លើកទឹកចិត្តឱ្យប្រើអ៊ីនធឺណិតផ្ទាល់ខ្លួន ដើម្បីមានសុវត្ថិភាពជាងការប្រើ Wifi​ សាធារណៈ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការប្រើបណ្តាញអ៊ីនធឺណិតដោយឥតគិតថ្លៃ (Free Wifi) មាននៅស្ទើរតែគ្រប់ទីកន្លែង ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារទំនើប ព្រលានយន្ដហោះ និងទីសាធារណៈជាច្រើន។ ការណ៍នេះបានបង្កភាពងាយស្រួលកាន់តែខ្លាំងទៅដល់សាធារណៈជនក្នុងការចូលទៅ​ប្រើប្រាស់​អ៊ីនធឺណិត ជាពិសេសនៅពេលធ្វើការទូទាត់ថ្លៃទំនិញ (Scan QR) ខណៈដែលអ្នកជំនាញបានក្រើនរំលឹកថា ការប្រើសេវាអ៊ីនធឺណិតបែបនេះប្រឈមនឹងហានិភ័យ។

លោក ថេង សេងហុង អ្នកផលិតមាតិកាផ្នែកបច្ចេកវិទ្យាបានពន្យល់អំពីទម្រង់នៃ WIFI សាធារណៈ​ថា​ ជាទូទៅ នៅកន្លែងសាធារណៈធំៗ ដូចជា ព្រលានយន្ដហោះ និងផ្សារទំនើបជាដើម មានផ្ដល់ជូន​អ៊ីនធឺណិត Free ដោយមិនប្រើប្រាស់លេខសម្ងាត់នោះទេ​។ ពោល គឺគ្រាន់តែចុចចូលទៅកាន់ Username របស់ WIFI នោះគឺអាចចូលទៅប្រើប្រាស់បានតែម្ដង។ អ៊ីនធឺណិតប្រភេទនេះមានហានិភ័យច្រើនសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយហេតុថា ចោរបច្ចេកវិទ្យា (Hacker) អាចបង្កប់ខ្លួនបានយ៉ាងងាយស្រួល និងអាចវាយប្រហារអ្នកប្រើប្រាស់បានគ្រប់ពេល។

មួយប្រភេទទៀតគឺជាអ៊ីនធឺណិតនៅតាមបណ្ដាហាងកាហ្វេ ឬភោជនីយដ្ឋាន​ ដែលបើកឱ្យ​អតិថិជនប្រើប្រាស់ ប៉ុន្តែមានលេខសម្ងាត់សម្រាប់ចូលទៅប្រើប្រាស់។ បើតាមអ្នកជំនាញ WIFI បែបនេះមានសុវត្ថិភាពជាង WIFI ដែលមិនប្រើប្រាស់លេខសម្ងាត់។ ប៉ុន្តែ បើទោះជាយ៉ាងនេះក្ដី ក៏មិនបានន័យថា អ្នកប្រើប្រាស់អាចមានទំនុកចិត្ត ១០០ភាគរយ​ទៅលើការប្រើប្រាស់ WIFI ដែលមានលេខសម្ងាត់នោះដែរ។

ត្រង់ចំណុចនេះ លោក ថេង សេងហុង បានបន្តពន្យល់ថា៖ កាលណាចោរបច្ចេកវិទ្យាស្ថិតនៅហាង​កាហ្វេមួយ ដែលប្រើប្រាស់អ៊ីនធឺណិតរួមជាមួយប្រជាជនទូទៅ វាអាចមានលទ្ធភាពខ្ពស់ ដែល Hacker អាចវាយ​ប្រហារគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បាន។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅពេលដែលចោរបច្ចេកវិទ្យាកំពុងមានចរាចរលើអ៊ីនធឺណិតជាមួយអ្នកប្រើប្រាស់ធម្មតា ចោរបច្ចេកវិទ្យាអាចតាមដានរាល់សកម្មភាពនៅលើអ៊ីនធឺណិតបាន ហើយអ្វីដែលជាគោលដៅរបស់ចោរបច្ចេកវិទ្យា គឺតាមដាននៅពេលអ្នកប្រើប្រាស់ទូទៅធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអនឡាញ។

ករណីខ្លះ ទោះជាចោរបច្ចេកវិទ្យាមិនទាន់អាចលួចប្រាក់បានភ្លាមៗ ប៉ុន្តែពួកគេនឹងប្រមូលយកព័ត៌មានសំខាន់ៗរបស់អ្នកប្រើប្រាស់ទូទៅ ដើម្បីទៅផ្គុំគ្នា និងឈានទៅដល់ការទស្សន៍ទាយលេខសម្ងាត់ធនាគារបានសម្រេចនៅពេលណាមួយ។ យ៉ាងណាមិញ ក្នុងករណីដែលដឹងថា ចោរបច្ចេកវិទ្យាបានចូលទៅគ្រប់គ្រងទូរសព្ទហើយ អ្នក​ជំនាញ​បានណែនាំដំណោះស្រាយមូលដ្ឋានមួយចំនួន ដែលអ្នកប្រើប្រាស់អាចយកទៅអនុវត្តបាន។

លោក អ៊ាន់ ពលី ដែលជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃក្រុមហ៊ុន Credit Bureau Cambodia (CBC) បានឱ្យដឹងយ៉ាងដូច្នេះថា៖ ក្នុងករណីដែលត្រូវបានគេវាយប្រហារតាមរយៈអ៊ីនធឺណិត​សាធារណៈ អ្វីដែលអ្នកប្រើប្រាស់ត្រូវធ្វើមុនគេគឺត្រូវតែដូរលេខសម្ងាត់…ទី២ ត្រូវបើក​មុខងារ​ផ្ទៀងផ្ទាត់ ២ កត្តា (Two Factor Authentication) ដើម្បីបន្ថែមសុវត្ថិភាពនៅលើកម្មវិធីទូរស័ព្ទដៃផ្សេងទៀត។ សម្រាប់លេខសង្ងាត់នេះដែរ គួរតែប្រើប្រាស់លេខសម្ងាត់ខ្លាំង ដែលរួមបញ្ចូលនូវ​អក្សរតូច អក្សរធំ សញ្ញា ជាដើម ដើម្បីកុំឱ្យងាយស្រួលក្នុងការទស្សន៍ទាយ។

ក្រៅពីដំណោះស្រាយមូលដ្ឋានទាំងនេះហើយ អ្នកប្រើប្រាស់នៅមិនទាន់មានអារម្មណ៍សុវត្ថិភាព អ្នកជំនាញដដែលបានលើកទឹកចិត្តឱ្យទំនាក់ទំនងទៅកាន់អ្នកបច្ចេកទេសរបស់ធនាគារដែលខ្លួន​កំពុងតែប្រើប្រាស់ ឬប្រសិនបើក្នុងករណីធ្ងន់ធ្ងរ អាចរាយការណ៍ទៅនាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យា​តែម្ដង។ យ៉ាងណាក៏ដោយ ក្នុងករណីដែលចាំបាច់ត្រូវប្រើប្រាស់អ៊ីនធឺណិតសាធារណៈ អ្នកជំនាញបានក្រើនរំឮកឱ្យប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាំថាអាចមានចោរបច្ចេកវិទ្យាកំពុងចាំលួចប្រាក់ពីគណនីធនាគាររបស់អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *