ភ្នំពេញ ៖ ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ ដូច្នេះ ដើម្បីអាចជួយសម្រួល និងទទួលបានផលប្រយោជន៍វិលជុំ កសិករគួរយកចិត្តទុកដាក់ចំពោះប្រភពទឹកជាសំខាន់។ ក្នុងន័យនេះ អ្នកជំនាញកសិកម្មបានលើកឡើងថា កសិករគួរជីកស្រះក្នុងដីចំការរបស់ខ្លួនប្រសិនបើមានដីធំទូលាយ។

លោកឧកញ៉ា សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយបានមានប្រសាសន៍ប្រាប់ AMS ថា ចំពោះកសិករណាដែលមានដីទំហំធំល្មម ក្រៅពីចំណាយទីធ្លាសម្រាប់ការដាំដុះ ចិញ្ចឹមសត្វជាដើមនោះ គួរតែជីកស្រះទឹកមួយ ដែលអាចផ្ដល់ផលប្រយោជន៍បានច្រើនមុខត្រឡប់មកវិញ។
លោកឧកញ៉ាបញ្ជាក់ថា ៖
“បើមានដីធំទូលាយគួរតែជីកស្រះទៅ ព្រោះការជីកស្រះក្នុងចំការបានផ្ដល់ផលប្រយោជន៍ច្រើន ទី១ គឺបានទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ, ទី២ អាចចិញ្ចឹមត្រីទទួលទាន និងសល់សម្រាប់លក់ដូចដែលពាក្យខ្មែរច្រើននិយាយទូទៅថា មានទឹកមានត្រី ហើយទឹកអាចស្រោចដំណាំ ដូចដែលគេថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ បើអត់ទឹកធ្វើអីអត់កើតដែរ តែមានទឹកយើងអាចចិញ្ចឹមគោ ចិញ្ចឹមសត្វទាបាន”

លោកឧកញ៉ាបន្ថែមថា ៖
“ចំណុចសំខាន់មួយទៀតដែលបងប្អូនកសិករគួរជីកស្រះក្នុងចំការ គឺកាលណាយើងមានស្រះទឹក វាអាចជួយការពារដំណាំពីការជាំទឹក ដោយសារស្រះអាចរំដោះទឹកជំនន់នៅពេលណាមានភ្លៀងខ្លាំងជន់លិចក្នុងចំការផងដែរ”
ស្រដៀងគ្នានេះដែរ លោក ទេព ចាន់ដារ៉ា សាស្ត្រាចារ្យបង្រៀនកសិកម្មនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានឱ្យដឹងដែរថា ការជីកស្រះនៅក្នុងដីចំការគឺពិតជាសំខាន់ណាស់ ដែលវាស្របនឹង farming system និងផ្ដល់នូវផលចំណេញស្ទើរគ្រប់ជ្រុង។
លោកសាស្ត្រាចារ្យបញ្ជាក់ថា ៖
“ម្ចាស់ចំការ អាចធ្វើការជីកស្រះនៅក្នុងដីចំការបាន តែបើសម្រាប់អ្នកមានដីធំ គឺត្រូវតែធ្វើជាកាតព្វកិច្ចតែម្ដង ព្រោះ ប្រសិនបើយើងមានដីធំ ការជីកស្រះក្នុងដីចំការ ឬហៅថា Farming system ដែលរួមមានការដាំដំណាំ ការជីកស្រះ និងការចិញ្ចឹមសត្វ គឺសុទ្ធតែមានប្រយោជន៍”
លោកបន្តថា ៖
“យើងអាចទាញយកផលប្រយោជន៍ពីគ្រប់ផ្នែក តួយ៉ាងយើងដាំដំណាំ ហើយយើងជីកស្រះគឺយើងបានទឹកសម្រាប់ស្រោចដំណាំ ឯនៅក្នុងស្រះយើងអាចចិញ្ចឹមត្រីដោយយកបន្លែជាចំណីត្រីបាន។ ចំណែកនៅលើដី យើងចិញ្ចឹមសត្វដូចជាចិញ្ចឹមជ្រូក ហើយយើងអាចយកលាមកសត្វធ្វើជាចំណីត្រីបានដែរ ពោលគឺយើងអាចទទួលបានផលវិលជុំទាំងបន្លែ ទឹកស្រោចដំណាំ សត្វ និងត្រីនៅក្នុងស្រះ”
សរុបជារួម ការជីកស្រះពិតជាកិច្ចការមួយចាំបាច់ខ្លាំងណាស់សម្រាប់ម្ចាស់ចំការក្នុងការធ្វើកសិកម្ម ពិសេសម្រាប់អ្នកដែលមានដីទំហំធំ ដែលអាចជីកបាន គឺត្រូវតែជីកដើម្បីទទួលបាននូវផលវិលជុំដូចដែលអ្នកជំនាញបានធ្វើការរៀបរាប់ខាងលើ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content