ឧស្សាហកម្ម ៤.០​ ជាបដិវត្តមិនអាចខ្វះបានសម្រាប់កិច្ចការងារអភិវឌ្ឍសកលលោក

សម័យកាលកាន់តែទៅមុខ បច្ចេកវិទ្យាកាន់តែទំនើបបានធ្វើឲ្យបដិវត្តឧស្សាហកម្ម​ ៤.០ ដែលទើបតែ​កកើតឡើងក្នងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបានក្លាយទៅជាឧបករណ៍ដ៏សំខាន់ក្នុងការផ្លាស់ប្តូរពិភពលោកឲ្យកាន់តែមានសន្ទុះអភិវឌ្ឍ និងវឌ្ឍភាពកាន់តែរីកចម្រើនឡើងក្នុងពេលជាមួយគ្នា។

ជាពាក្យដែលត្រូវបានមនុស្សគ្រប់ៗគ្នាបានប្រើប្រាស់យ៉ាងទូលាយរួចទៅហើយ ប៉ុន្តែនៅមានអ្នកខ្លះអាចនៅតែមានការភាន់ច្រឡំកិច្ចការងារឧស្សាហកម្ម ៤.០​ នេះទៅនឹងបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតដូចជារោងចក្រឆ្លាតវៃ (Smart factories), IoT ឧស្សាហកម្ម (Industrial Internet of Things), ឧស្សាហកម្មឆ្លាតវៃ (Smart industry), រឺផលិតកម្មជឿនលឿន (Advanced manufacturing) ជាដើម។

ការពន្យល់ឲ្យងាយស្រួលស្តាប់យើងអាចនិយាយបានថា បច្ចេកវិទ្យាខាងលើទាំងអស់គ្នាគឺជាផ្នែកមួយចំណែកនៃបដិវដ្តឧស្សាហកម្ម ៤.០​ប៉ុណ្ណោះ ពីព្រោះថា បដិវត្តឧស្សាហកម្ម​​ ៤.០​​ គឺជាទំរង់នៃការផ្លាស់ប្តូរពិភពលោកទាំងមូលយ៉ាងទូលាយបំផុតដែលផ្តោតទៅលើទាំងវិស័យឧស្សាហកម្ម និងផលិតកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដែលមានទាំងឌីជីថលគ្រប់ប្រភេទប្រព័ន្ធអនឡាញគ្រប់បែបយ៉ាង និងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃទាំងអស់ដែលមានរួមចាប់តាំងពី AI(បច្ចេកវិទ្យាសិប្បនិម្មិត) ទៅដល់ Automation(ប្រព័ន្ធស្វ័យប្រវត្តិកម្ម)។

ពណ៌នាឲ្យលំអិតជាងនេះទៅទៀតនោះក្រៅតែពីបច្ចេកវិទ្យារៀបរាប់ខាងលើបដិវត្តឧស្សាហកម្ម ៤.០​ ក៏នឹងទាមទារឲ្យមានការបញ្ចូលបច្ចេកវិទ្យាសំខាន់ៗជាច្រើនផ្សេងទៀតផងដែរដូចជាការប្រើប្រាស់បច្ចេកវិទ្យាពត៌មាន និងគមនាគមន៍ ICT ការប្រើប្រាស់ ប្រព័ន្ធ Cyber-physical systems ការប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធ Cyber-physical systems ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបែប Big Data និង Cloud Computing និងក៏ដូចជាការប្រើប្រាស់ប្រព័ន្ធធនធានពលកម្មជំនួសឲ្យមនុស្សដូចជា Robot និងបច្ចកវិទ្យា AR (augmented reality) ។

ការត្រៀមខ្លួនសម្រាប់អនាគតគឺជាកិច្ចការងារចំបាច់សម្រាប់រដ្ឋាភិបាលក្រុមហ៊ុន និងពលរដ្ឋគ្រប់គ្នាដើម្បីតាមឲ្យទាន់សម័យកាលនៃការប្រកួតប្រជែងទីផ្សារដ៏សំបូរបែប ដូចនេះបច្ចេកវិទ្យាទាំងអស់នៅក្នុងបដិវត្តឧស្សាហកម្ម​ ៤.០​នឹងក្លាយទៅជាមុខអាជីពដែលមានទីផ្សារបំផុតនាពេលខាងមុខដើម្បីគាំទ្រដល់ការស្វែងរកការងារឲ្យខ្លួនឯងរបស់ពលរដ្ឋផង និងដើម្បីអាចឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសមានកម្លាំងកាន់តែខ្លាំងក្នុងការប្រជែងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសផ្សេងទៀត។

គួរឲ្យដឹងដែរថា សារៈសំខាន់របស់បដិវត្តបច្ចេកវិទ្យានេះនឹងត្រូវចាក់បញ្ចូល និងចាក់ស្រេះទៅក្នុងស្ទើរគ្រប់យ៉ាងជាពិសេសនៅក្នុងកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ក្នុងវិស័យជាច្រើន ដូចជា វិស័យការពារជាតិ វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យគីមីសាស្ត្រ វិស័យពាណិជ្ជកម្ម វិស័យសេវាកម្មហិរញ្ញវត្ថុ វិស័យគ្រប់គ្រងសេវាដឹកជញ្ជូន វិស័យកសិកម្ម និងស្បៀងអាហារ វិស័យរោងចក្រផលិតកម្ម វិស័យអគ្គីសនី និងផ្គត់ផ្គង់ថាមពល វិស័យសុខាភិបាលសាធារណៈ វិស័យសេវាសង្គ្រោះបន្ទាន់ វិស័យរោងចក្រនុយក្លេអែរ និងកាកសំណល់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រងទឹកស្អុយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ