ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

ភ្នំពេញ៖ ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាបានបន្តតួនាទីជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសដែលជំរុញកំណើន​សេដ្ឋកិច្ច និងបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង។ ដោយផ្តោតលើការផលិតសម្លៀកបំពាក់ ប្រទេសកម្ពុជាបានដើរតួនាទីជាតួអង្គដ៏សំខាន់មួយនៅក្នុងទីផ្សារវាយនភណ្ឌពិភពលោក ដោយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍឧស្សាហកម្មពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ រោងចក្រម៉ៅការដេរនៅតែបន្តដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។

បើទោះបីជាមានបញ្ហាប្រឈមមួយចំនួនដូចជាការព្រួយបារម្ភអំពីសិទ្ធិការងារ និងការប្រែប្រួលតម្រូវការសកលក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែបន្តរីកចម្រើន និងទទួលបានការគាំទ្រដោយគំនិតផ្តួចផ្តើមលើកកម្ពស់និរន្តរភាព និងការអនុវត្តផលិតកម្មប្រកបដោយក្រមសីលធម៌ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។ វិស័យកាត់ដេររបស់កម្ពុជាមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញប៉ុណ្ណោះទេ វិស័យនេះក៏នៅបន្តជាប្រភពចំណូលសម្រាប់ការចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងយុវនារី។ ទាំងនេះសបញ្ជាក់ពីសារៈសំខាន់របស់វិស័យមួួនេះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ទាក់ទងនឹងរោងចក្រកាត់ដេរនេះ អង្គការអុកស្វាម បានរៀបចំវេទិកាថ្នាក់ជាតិស្តីពីកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» នៅរាជធានីភ្នំពេញ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។

អង្គការអុកស្វាម បានឱ្យដឹងថា៖ រោងចក្រម៉ៅការដេរបន្តដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិត (ស្ត្រី) ជាច្រើននាក់នៅទូទាំងប្រទេស។ រោងចក្រទាំងនេះភាគច្រើនជាខ្នាតតូច ដែលមានជំនាញជាក់លាក់ទៅលើផ្នែកនានានៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់តាំងពីការដេរ រហូតដល់ការតុបតែងដើម្បីបំពេញតម្រូវការផ្សេងៗរបស់អតិថិជនជាសកល។ ខណៈពេលដែលការងារម៉ៅការ និងកិច្ចសន្យាបន្តផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាព វាក៏បង្កើនការព្រួយបារម្ភទាក់ទងនឹងស្តង់ដារ និងលក្ខខណ្ឌការងារ និងការទទួលបាននូវរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិតផងដែរ។ ដោយហេតុនេះហើយ ទើបបានជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនពីក្រសួង និងភាគីពាក់ព័ន្ធដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពនៅទូទាំងខ្សែសង្វាក់ម៉ៅការដេរបន្តក្នុងគោលបំណងលើកកម្ពស់សិទ្ធិកម្មករ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកាត់ដេររបស់កម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម មានប្រសាសន៍ថា៖

«អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយដែលគ្មានភាពក្រីក្រ និងអយុត្តិធម៌។ យើងប្តេជ្ញាសហការ និងគាំទ្ររាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញពីចំណុចមួយចំនួនដែលយើងត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្តទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីការដែរ»។

អង្គការអុកស្វាមបានអញ្ជើញវាគ្មិន និងភ្ញៀវកិត្តិយសសរុបប្រមាណជា១៦០នាក់ មកពីស្ថាប័នជិត ៨០ ផ្សេងៗគ្នា ដែលរួមមានអ្នកតាក់តែងគោលនយោបាយ តំណាងក្រសួងជំនាញរបស់រដ្ឋាភិបាល អ្នកជំនាញការ ដៃគូអភិវឌ្ឍន៍ និងសមាជិកនៃអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ សហជីពនិងតំណាងកម្មករនិយោជិត អង្គទូត ស្ថាប័នស្រាវជ្រាវ និងអ្នកសារព័ត៌មាន រួមទាំងតំណាងនិយោជក និងក្រុមហ៊ុនបញ្ជាទិញផងដែរ។ បន្ទាប់ពីបញ្ចប់វេទិកានេះ អង្គការអុកស្វាមនឹងផលិតរបាយការណ៍ រួចដាក់ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញ និងភាគីពាក់ព័ន្ធ  ដើម្បីពិចារណាស្វែងរកកិច្ចអន្តរាគមន៍ផ្នែកគោលនយោបាយ និងការកែលម្អលទ្ធភាពនានា ដើម្បីធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា។

នៅក្នុងប្រទេសកម្ពុជា គោលគំនិតនៃការងារសមរម្យ គឺសំដៅលើការខិតខំប្រឹងប្រែងដ៏សំខាន់សម្រាប់ធានានូវឱកាសការងារប្រកបដោយសមធម៌ ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។

អង្គការអុកស្វាម និងអង្គការដៃគូ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ទាំងអស់គ្នា កម្ពុជា។ តាមរយៈការដាក់ឱ្យអនុវត្តន៍គំនិតផ្តួចផ្តើមកន្លងមក ភាគីពាក់ព័ន្ធរំពឹងថានឹងជួយកម្ពុជាឱ្យកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជាលុបបំបាត់ភាពក្រីក្រ ការមានសុខភាព និងសុខុមាលភាពល្អ សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមទាំងនេះ បានដើរទន្ទឹមគ្នាជាមួយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយចម្បងរបស់រដ្ឋាភិបាលឆ្នាំ ២០២៣-២០២៨ «យុទ្ធសាស្ត្របញ្ចកោណ»ដែលមានកោណសំខាន់ៗមួយចំនួន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធគាំពារសង្គម និងការសម្រេចឱ្យបាននូវការគ្រប់ដណ្តប់ការថែទាំសុខភាពជាសកលនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ