ឆ្នាំ២០២៥ ខេត្ត​ជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ​ទទួលបានគម្រោង​វិនិយោគសរុប១១០​គម្រោង

ក្នុងរយៈពេល១ឆ្នាំ ២០២៥ តំបន់ជាប់មាត់សមុទ្រ​កម្ពុជា​ទទួលបានគម្រោង​វិនិយោគចំនួន១១០​គម្រោង ក្នុង​នោះខេត្តកោះកុង និងខេត្តព្រះសីហនុ​ទាក់ទាញជាងគេ​..

ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង ១៨លានដុល្លារ ពីសេវាសាធារណៈ និងការពិន័យនៅឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ កន្លងទៅនេះ ប្រមូលចំណូលបានជាង ៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១៨លានដុល្លារអាម៉េរិក កើនឡើង ៣០.៨ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២៥

បណ្តាធនាគារនៅ ប៊ុលហ្គារី កំពុងបន្តប្តូរលុយ Lev ក្រោយប្រកាសចូលជាសមាជិកចាយលុយ Euro

បណ្តាធនាគារទាំងអស់នៅក្នុងប្រទេសប៊ុលហ្គារី បាន និងកំពុងបន្តធ្វើការប្តូរក្រដាសប្រាក់ Lev ទៅជាលុយ Euro ជូនអតិថិជនដោយអត្រាថេរ មិនមានកាត់កម្រៃសេវាប្តូរប្រាក់ឡើយរហូតដល់ចុងខែមិថុនា នៃឆ្នាំនេះ

រដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ ដើម្បីកែច្នៃកសិផលក្នុងស្រុក

រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម នៅលើផ្ទៃដីដែលមានទំហំ៣០០ហិកតា ក្នុងខេត្តកំពង់ធំ ដើម្បីកែច្នៃកសិផលនានាសម្រាប់នាំចេញ

ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេ

ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេខណៈវិស័យឧស្សាហកម្មមានទំហំធំជាងគេ៥,៦ប៊ីលានដុល្លារ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ជាង​ ៦ ១០០លានដុល្លារ​អាម៉េរិក​

ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​

វៀតណាម ដាក់ផែនការឆ្នាំ២០២៦ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ១០% ខណៈឆ្នាំ២០២៥ សម្រេចបានជាង ៨%

រដ្ឋាភិបាលវៀតណាម បានដាក់ផែនការដើម្បីអាចសម្រេចបានមហិច្ឆតារបស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៦ ឱ្យបាន ១០% ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានត្រឹម ៨.០២% ប៉ុណ្ណោះ

កម្ពុជា នាំអង្ករចេញជាង ៩៤ម៉ឺនតោន បានចំណូលជាង ៦០២លានដុល្លារ ជិតគ្រប់ផែនការ ១លានតោនក្នុង១ឆ្នាំ

នៅឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបានសម្រេចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.​៤១លានដុល្លារសហរដ្ឋអាម៉េរិក

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តជុំទី២ លើការបន្ធូរបន្ថយការសងត្រឡប់សម្រាប់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក

គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តជុំទី២របស់ខ្លួនក្នុងការបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់សងត្រឡប់របស់អតិថិជនដែលជាគ្រួសារយោធិន និងគ្រួសារជនភៀសឹក ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រួសារ

មហាយក្សចិន ត្រៀមខ្លួនស្វាគមន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៦នេះ

សារព័ត៌មានប៊ុលហ្គារី​ Novinata កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងឆ្នាំ២០២៦នវ នឹងអាចមើលឃើញកំណើនកាន់តែល្អជាងឆ្នាំទៅទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាមួយនឹងគោលនយោបាយជំរុញសេដ្ឋកិច្ចច្រើនវិធីសាស្ត្រ