ឆមាសទី១ ​ឆ្នាំ​២​០​២​៤​ ​កម្ពុជា​នាំចេញ​កៅស៊ូ​ស្ងួត​មានតម្លៃ ​២​១​៣​.​៣​លាន​ដុល្លារ ​កើនឡើង ៨.៦%

ភ្នំពេញ៖ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កៅស៊ូបានឱ្យដឹងថា ​​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០​២៤ ទំហំ​ការនាំចេញ​កៅស៊ូ​ស្ងួត​របស់​កម្ពុជា​បាន​ទទួលទឹកប្រាក់​ប្រមាណ​ ២១៣.៣ ​លាន​ដុល្លារ​ ​កើន​ឡើង​ ៨.៦​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​២​៣​ ​ដែលមាន​ត្រឹម​១៩៦,៣ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

របាយការណ៍ដដែល​​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​បាន​នាំចេញផលិតផល​កៅស៊ូ​ស្ងួត​ចំនួនប្រមាណ​ ១៤០,៦៥៣ ​តោន​ចាប់ពី​ខែ​មករា​ ដល់​ខែ​មិថុនា​ឆ្នាំ​២​០​២​៤​នេះ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ ១% ​ពី​ចំនួន ១៣៩,២២០ ​តោន​ដែល​បាន​នាំ​ចេញ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២៣។ ក្រៅពីជ័រកៅស៊ូ កម្ពុជា ក៏បាននាំចេញឈើកៅស៊ូប្រមាណ ៨,៣៤៨  ម៉ែត្រគូបផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។ ​

បច្ចុប្បន្ន  ​ជ័រកៅស៊ូ មានតម្លៃមធ្យមចន្លោះពី ២,៦០០រៀល ទៅ ៦,០០០រៀល ក្នុងមួយគីឡូ​ក្រាម ដែលតម្លៃនេះខុសគ្នាពីតំបន់មួយទៅតំបន់មួយ​។ ខេត្តដែលមានការដាំដុះដំណាំ​កៅស៊ូ រួម​​មានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងកំពត ខណៈដែលផ្ទៃដីសរុបដាំដើមកៅស៊ូមានចំនួន ៤០៧,១៧២ ហិកតា ហើយក្នុងនោះ ៣២០,១៨៤ ហិកតា ស្មើនឹង ៧៨,.៦% ជាដើមកៅស៊ូចាស់គ្រប់គ្រាន់សម្រាប់ការចៀរជ័រ និងទទួលផលបាន។ នេះបើតាមទិន្នន័យ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​របាយការណ៍​ដែលបង្ហាញ ដោយលោក​ ​ឃុន​ ​កក្កដា​ ​អគ្គនាយក​ស្តីទី​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ បញ្ជាក់​ថា ​៖​ ​​កៅស៊ូ​ស្ងួត​មួយ​តោន​មាន​តម្លៃ​ជាមធ្យម​ ១,៥១៧ ​ដុល្លារ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ ​ដែល​តម្លៃ​នេះ​លើស​តម្លៃ​ជាមធ្យម​កាលពី​ឆ្នាំមុន​ប្រមាណ​ ១០៧ ​ដុល្លារ​​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា​ ​ទី​ផ្សារ​​​ដែល​កម្ពុជា​នាំ​ចេញ​កៅស៊ូ​ស្ងួត​ជា​ចម្បង​រួម​មាន​ ប្រទេស​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ចិន​ ​ដោយ​កម្ពុជា​កំពុង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជា​តួអង្គ​សំខាន់​នៅលើទី​ផ្សារ​កៅស៊ូ​ក្នុង​តំបន់​។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី