ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ក្នុងគោលបំណងកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ បង្កើនវិធានការលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សេចក្ដីព្រាងច្បាប់នេះផងដែរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដូចជា៖
• កាត់បន្ថយការខាតបង់លើផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម
• ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ
• រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន
• ទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះសុខភាព
• បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យក្នុងការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទៅក្នុងទីផ្សារអន្តរជាតិ
• ផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម ក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។

យ៉ាងណាមិញ បើទោះបីជាសេចក្ដីព្រាងច្បាប់នេះបានសំដៅគាំទ្រទាំងស្រុងទៅលើការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាក៏ពិតមែន ប៉ុន្តែបញ្ហាប្រឈមមួយចំនួនតូចនៅតែមាន ខណៈផលិតករមួយចំនួននៅមិនទាន់យល់ដឹង និងមានជំនាញក្នុងការផលិតឲ្យស្របទៅនឹងតម្រូវការនៃស្តងដារនៅឡើយ។
ជាក់ស្ដែង កាលពីថ្ងៃទី២០ខែ មករាកន្លងទៅ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ ក្រោយកិច្ចប្រជុំវាយតម្លៃនេះបានបញ្ចប់ក្នុងរយៈពេល៩ថ្ងៃទៅ ភាគីចិនបានសម្រេចឯកភាពជាបណ្តោះអាសន្នឱ្យកសិដ្ឋានចិញ្ចឹមត្រីត្រឹមតែចំនួន៣ និងកន្លែងកែច្នៃត្រី២ ទីតាំងប៉ុណ្ណោះដែលអាចនាំចេញបាន។
បន្ថែមពីនេះ ភាគីចិនបានតម្រូវឲ្យផលិតករកម្ពុជាកែប្រែនូវចំណុចខ្វះខាតមួយចំនួនទៀតមុននឹងឈានដល់ចុះពិធីសាររួមគ្នា ដើម្បីអនុញ្ញាតឱ្យត្រីប្រាកម្ពុជាទៅកាន់ប្រទេសចិនយ៉ាងទូលាយ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន ធ្លាប់បានមានប្រសាសន៍ថា លទ្ធភាពក្នុងការផលិត ឬចិញ្ចឹមត្រីប្រា វារីវប្បករកម្ពុជាអាចធ្វើបាន ប៉ុន្តែអ្វីដែលជាឧបសគ្គគឺកម្រិតនៃការកំណត់គុណភាព។
លោកបានបន្តថា អ្នកចិញ្ចឹមត្រីកម្ពុជាអាចមានលទ្ធភាពធ្វើទៅបាន ប៉ុន្តែត្រូវការពេលវេលាបន្តិច ហើយបញ្ហាសំខាន់មិនមែនខ្វះខាតបច្ចេកចិញ្ចឹមនោះទេ គឺបញ្ហាថ្លៃចំណីដែលត្រូវចំណាយខ្ពស់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content