គ្រាន់តែលក់លាមកគោសល់ពីកសិដ្ឋាន អាចរកចំណូលបានដល់ទៅ ៣ លានរៀលក្នុងមួយសប្ដាហ៍

ត្បូងឃ្មុំ ៖ ចិញ្ចឹមសត្វ ជារបរមួយដែលកសិករប្រជាកសិករនិយមចិញ្ចឹម ពិសេសសត្វគោ ដែលត្រូវបានគេដឹងជាទូទៅថាជាសត្វមានប្រយោជន៍ច្រើនដល់អ្នកចិញ្ចឹមទាំងកម្លាំង សាច់ សូម្បីតែលាមកគោក៏អាចលក់បានដែរ។ ក្នុងនោះ ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅខេត្តត្បូងឃ្មុំបានបង្ហើបថា លាមកគោពីកសិដ្ឋានរបស់លោកអាចលក់បានប្រមាណ ៣ លានរៀលក្នុងមួយសប្ដាហ៍។

លោក ហ៊ួត លាង ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោស្ថិតក្នុងភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា​៖

“ការចិញ្ចឹមគោគឺមានប្រយោជន៍ច្រើន ក្រៅពីការចិញ្ចឹមយកសាច់ សូម្បីតែអាចម៍គោក៏អាចលក់ឱ្យម្ចាស់ចំការនានាយកទៅដាក់ដំណាំ ហើយខ្ញុំក៏ទុកធ្វើជាជីដាក់ចំការខ្លួនឯងបានគ្រប់គ្រាន់ដែរ”

លោកបន្តថា កសិដ្ឋានរបស់យើងមានគោជាង ៧០០ ក្បាលដែលអាចប្រមូលលាមកគោប្រមាណ ១០០០ បេ ជារៀងរាល់សប្ដាហ៍ ហើយអាចលក់បានក្នុងតម្លៃ ៣០០០ រៀលក្នុងមួយបេ។ សម្រាប់លាមកគោនេះ គឺយើងប្រមូលនិងលក់បានភ្លាមៗតែម្ដងពុំចាំបាច់ត្រូវហាលឬថ្លឹងនោះទេ ពោលគឺកើប និងច្រកយកតែម្ដង ហើយអតិថិជនកម្ម៉ង់ទិញជាបន្តបន្ទាប់ស្ទើររកលាមកគោច្រកមកទាន់។

លោកបន្ថែមទៀតថា សម្រាប់បរិមាណ ១០០០ បេនេះ គឺអាចប្រមូលបានជាធម្មតានៅរដូវប្រាំង ចំណែកនៅរដូវវស្សាការប្រមូលមានការធ្លាក់ចុះបន្តិច ដោយសាររដូវភ្លៀងមានភក់ច្រើនដែលយើងមិនអាចប្រមូលបាននៅទីធ្លាក្រៅក្រោល។

សម្រាប់អតិថិជនវិញ អ្នកដែលទិញលាមកគោភាគច្រើនជាម្ចាស់ចំការកៅស៊ូ ឬចំការម្រេច ដែលត្រូវការជីលាមកគោ ដើម្បីបំប៉នដំណាំ ហើយសម្រាប់លោកផ្ទាល់ នៅរដូវវស្សាក៏ទុកលាមកគោខ្លះសម្រាប់ដាក់ដំណាំនៅចំការខ្លួនឯងផងដែរ។

គួរបញ្ជាក់ដែរថា លោក ហ៊ត លាង ចាប់ផ្ដើមចិញ្ចឹមគោជាង១០ឆ្នាំមកហើយដោយសារតែលោកយល់ថារការចិញ្ចឹមគោគឺចំណេញច្រើន មិនថាចិញ្ចឹមខ្នាតធំជាកសិដ្ឋាន ឬចិញ្ចឹមជាលក្ខណៈគ្រួសារ ពោលគឺអាចទទួលបានផលចំណេញច្រើនដូចគ្នា៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/07/2026

ស្ពានឆ្លងទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/07/2026

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/07/2026

នេះគឺជាលើកដំបូង ដែលធនាគារកណ្តាលជាច្រើន មានផែនការកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ជាជាងការបង្កើនចំនួនប្រាក់ដុល្លារអាម៉េរិកនៅក្នុងធនាគារកណ្តាលរបស់ពួកគេនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារការកើនឡើងនៃហានិភ័យនយោបាយ ភ្ជាប់ជាមួយនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក