អបអរសាទរ ! កំពង់ស្ពឺ​ ត្រូវ​បានប្រកាស​ជា​ខេត្ត​បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ​និងចាប់ផ្ដើម​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជា​បន្ត​បន្ទាប់​

កំពង់ស្ពឺ៖ ដូច​ដែល​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ធ្លាប់បានមានប្រសាសន៍ថា​​ ក្នុងចាប់ពីអំឡុងខែមេសា ឆ្នាំ​២០២៥នេះ បណ្ដាខេត្តមួយចំនួន​នឹង​បញ្ចប់ការ​វាស់វែង​ និងចុះបញ្ជីដីធ្លីជាប្រពន្ធ។ ជាក់ស្ដែង ក្រៅពីខេត្តកំពង់ចាម និងខេត្តស្វាយរៀង ​នៅត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ខេត្តកំពង់​ស្ពឺ ត្រូវ​បាន​ប្រកាស​ជាខេត្ត​ដែល​បញ្ចប់​ការ​វាស់វែង​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធមួយទៀត ហើយក៏ចាប់ផ្ដើម​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ប្រជាជនជាបន្តបន្ទាប់​ផងដែរ ។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីចំនួន​២រូប គឺ​ ឯកឧត្តម សាយ សំអាល់ ឧបនា​យក​រ​ដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​គ​ណៈធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខ​​​​ណៈជា​ប្រព័​ន្ធ​​​ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ ។

ក្នុងរបាយការណ៍ស្វាគមន៍  លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍​ថា ក្នុងស្មា​រ​តី​បុ​រេ​ស​កម្មនេះ រដ្ឋបាលខេត្ត តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែល​បាន​បែ​ង​ចែ​ក​​ក្រុ​មការងារវាស់វែងដីធ្លី ចំនួន ២១ក្រុម ស្មើនឹង ៥៣៥នាក់ ដើម្បីបន្តបេ​ស​កក​ម្ម​ក្នុ​ង​កិ​ច្ចកា​រ​ងា​រ​ចុះ​បញ្ជី​ដី​ធ្លី មានលក្ខណៈជាប្រព័ន្ធ។

លោក​បន្តថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១ ១០០ ៩១០ក្បាលដី និង​បាន​វា​ស់​វែង​ក្បា​ល​ដី​ស​​រុប​ចំនួន ១ ០៨៨ ០៩៥ក្បាលដី ។ ដី​ធ្លី​ដែ​លបា​ន​វាស់វែ​ងមាន​ល​ក្ខណៈជាប្រព័ន្ធចប់រួចរាល់ កាលពីថ្ងៃ​ទី​១៥ ​ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃនេះ ធ្វើពិធីប្រកាសខេត្ត​កំ​ព​ង់ស្ពឺ​ប​​ញ្ចប់​ការ​វា​ស់វែងដីធ្លី ព្រមទាំងប្រគល់វិញ្ញាបន​បត្រ​​ស​ម្គាល់​ម្ចាស់អចលនវត្ថុ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញា​បន​បត្រ​ស​ម្គាល់​ម្ចា​ស់​អ​ល​នវត្ថុ​សរុបចំនួន ៥៩ ៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១ ០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុក​​គងពិសី ចំនួន ៩ ៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥ ៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤ ៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០ ៣៨៣បណ្ណ ស្មើនឹង ១៩​ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១ ៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦ ៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧប​នាយ​ក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូន​ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។

ឯកឧត្តម​​ក៏បានថ្លែងអំណរគុណ និង​កោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និង​មន្ទីរ​រៀ​ប​ចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋ​បាល​ខេ​ត្ត​ក្រុ​ង​​ស្រុក​នៃ​ខេ​ត្ត​កំ​ព​​ង់​ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រ​ក​ប​ដោ​យ​កា​រ​យក​​ចិ​ត្ត​ទុ​កដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធ​ផលជា​ក់​ស្តែងនាថ្ងៃនេះ កើត​ចេញ​ពី​កិ​ច្ច​ខិតខំប្រឹ​ងប្រែ​ង​រប​ស់​ថ្នា​ក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្រប​តាម​ច​ក្ខុ​វិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី ​និង​ប​ញ្ច​ប់​វិវា​​ទដី​ធ្លីជូ​នប្រ​ជា​ពល​រដ្ឋ ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​​បា​ន​លើកឡើង​កន្លងមកថា​ ការ​វាស់វែង និងចុះបញ្ជីដីធ្លី នឹងអាចជួយ​បញ្ចប់​វិវាទដីធ្លី​រវាង​រដ្ឋ និងឯកជន និង​រវាង​​ឯកជន និងឯកជន ដែលជា​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កា​ររស់​របស់ពលរដ្ឋប្រកបដោយសុខុដុម​រមនា​ ដោយគ្មាន​បញ្ហា​នឹង​គ្នា ឬទាស់ទែង​គ្នា។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះគឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រឹត្យភាព។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រឹត្យភាព តាមរយៈការចុះបញ្ជីដីឱ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។

 គួរឱ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់កម្លាំងចុះវាស់វែងប្រមាណជាង៥ពាន់នាក់ ក្នុងនោះមាន មន្ត្រីក្រសួង និង យុវជនស្ម័គ្រចិត្តតាមមូលដ្ឋានដោយក្នុង ១ថ្ងៃ ពី ១២,០០០ ដល់ ១៥,០០០ក្បាលដី ដើម្បីបញ្ចប់នៅឆ្នាំ ២០២៥ និង បន្តនីតិវិធីចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ បញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៨ ដើម្បីគ្រោងធ្វើពិធីបុណ្យ ខួប ៤០ឆ្នាំ(១៩៨៩-២០២៩) នៃការចេញបណ្ណកម្មសិទ្ធិទទួលស្គាល់កម្មសិទ្ធិដីធ្លីឯកជននៅកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *