ក្រុមហ៊ុនជាង ១៣០ បានចូលរួមបង្ហាញផលិតផលក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិឆ្នាំ២០២៣

ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល ០៣ថ្ងៃត្រូវបានរៀបចំឡើង ដោយមានក្រុមហ៊ុនជាតិ និងអន្ដរជាតិចំនួន ១៣៣ក្រុមហ៊ុនចូលរួមដោយមានដាក់តាំងផលិតផល និងសម្ភារបរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ រួមទាំងអចលនទ្រព្យ និងបច្ចេកវិទ្យាទំនើបៗជាង ១០០០ ប្រភេទ ជាមួយនឹងគម្រោងអភិវឌ្ឍអចលនវត្ថុជាច្រើនទៀត ដែលជាការបង្ហាញពីភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្ម​សំណង់ និងអចលន ទ្រព្យនៅកម្ពុជា។

ការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិនេះឡើង ដោយមានសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ នៃសមាគមអ្នកសាងសង់កម្ពុជា និងការសម្ពោធបើកពិធីតាំង ពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជាអន្ដរជាតិឆ្នាំ២០២៣ គឺធ្វើឡើងក្នុងគោលបំណងជួយដល់ការផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅអាណត្តិទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៣នេះ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២,៣៣លានម៉ែត្រការ៉ែ និងមានទុនវិនិយោគប្រមាណ ៥,១០ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ ប្រើលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាប្រើមានចំនួន ៧៩គម្រោង សំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។

ឯកឧត្ដម ផារ៉ា មង្គល មានប្រសាសន៍ថា តាមរយៈពិធីនេះ និងបានឆ្លុះបញ្ចាំងនូវភាពជោគជ័យទាំងការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ការងាររួមចំណែកអភិវឌ្ឍន៍សង្គមជាតិ លើវិស័យសំណង់តាមរយៈការចូលរួមសហការគោរព និងអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ បទប្បញ្ញត្តិបច្ចេកទេស និងការជួយផ្សព្វផ្សាយអំពីការរីកចម្រើន ការអភិវឌ្ឍសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍយ៉ាងសម្បូរបែបលើវិស័យសំណង់នេះ ដើម្បីធានាដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់ សុវត្ថិភាព និងគុណភាពសំណង់ ច្បាប់ស្តីពីសំណង់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការគ្រប់គ្រងវិស័យសំណង់ និងអ្នកវិជ្ជាជីវៈសំណង់ បន្ថែមលើនេះក៏មានអនុក្រឹត្យ និងប្រកាសថ្មីៗមួយចំនួនត្រូវបាននិងបន្តដាក់ចេញជាបន្តបន្ទាប់ ដើម្បីជំនួស ឬបំពេញបន្ថែមទៅលើវិធានគ្រប់គ្រងវិស័យសំណង់ឲ្យបានល្អ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ផងដែរថា នេះជាឆ្នាំទី១៣ហើយ ដែលសមាគមបានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ សមាគម ហើយក៏ជាលើកទី១០ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា អន្តរជាតិ រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានលក្ខណៈ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា។

 

អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា សមាគមបាន សង្កេតឃើញថាវិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រ ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ  ដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា កម្មវិធីជួបជុំនេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើត និងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការបណ្តាក់ទុនវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ