សមាគម​មីក្រូហិរញ្ញវត្ថុ​ព្រួយបារម្ភការកើនឡើង​កម្ចីក្រៅផ្លូវការ​បន្ទាប់ពីមានការ​ផលិតរឿងបង្ខូចកេរ្តិ៍ឈ្មោះ​មន្ត្រី​ឥណទាន​

ភ្នំពេញ ៖ យើងសង្កេតឃើញថា​ ក្នុងរយៈពេលថ្មីៗនេះ មានក្រុមអ្នកផលិតមាតិការ​សង្គម​មួយចំនួន​ក៏ដូចជា​អ្នកលេង​បណ្ដាញសង្គម​ផ្សេងទៀត​បាន​ផលិត​និងបង្ហោះ​រឿង​បង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីឥណទាន​​របស់គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​និងធនាគារឯកជនស្របច្បាប់​។ សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជាបានបង្ហាញពីការព្រួយបារម្ភចំពោះ​ការកើនឡើង​នៃ​កម្ចីក្រៅផ្លូវ​ការ​នៅពេលមានការ​បង្ខូច​កេរ្តិ៍ឈ្មោះមន្ត្រីឥណទានតាមរយៈរូបភាពទាំង​នេះ។​​

លោក​ កាំង តុង​ងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមា​ន​ប្រ​សាសន៍​ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា សមាគម​មានការ​ព្រួយបារម្ភ​ចំពោះការ​កើនឡើង​នៃកម្ចី​ក្រៅ​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​មានការ​បង្ហោះព័ត៌មាន​ពីក្រុម​អ្នកផលិត​មាតិកា​សង្គម​បង្ខូច​កេរ្តិ៍ឈ្មោះរបស់​មន្ត្រី​ឥណ​ទាន​។

លោកបន្តថា​ ៖

“នៅពេល​មានការ​បង្ហោះ​បង្ខូចកេរ្តិ៍ឈ្មោះបែបនេះ អាច​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​មួយចំនួន​យល់​ច្រលំ​ ​និងថា​មន្ត្រីឥណទានអាក្រក់​បែបនេះ អាក្រក់បែបនោះ និងធ្វើឱ្យ​ពួកគាត់​បាត់បង់ទំនុកចិត្ត​មកលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនស្របច្បាប់ ឬក៏ស្ថាប័ន​ផ្ដល់​កម្ចី​ផ្លូវការ​នៅកម្ពុជា ដោយពួកគាត់នឹង​អាច​ងាកទៅរក​កម្ចី​ក្រៅផ្លូ​វ​ការ​ដែលមានការប្រាក់ខ្ពស់ និងប្រឈមហានិភ័យ។​”

លោក​ កាំង តុង​ងី ​បានមានប្រសាសន៍បន្តថា ៖​

“សមាគម​មីក្រូហិរញ្ញវត្ថុ​នឹង​បន្ត​តាមដាន​ចំពោះ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ដែល​បន្ត​ផុស​ព័ត៌មាន​មិនពិត បង្ខូចកេរ្តិ៍ឈ្មោះ​មន្ត្រីឥណទាន​ និង​បន្ត​តាមដាន​ក្រុម​អ្នកផលិត​មាតិកា​សង្គម​​ថតរឿងដែលនាំឱ្យប៉ះពាល់​ដល់សេចក្ដីថ្លៃថ្នូររបស់មន្ត្រីឥណទានតាមគ្រឹះស្ថានហិរញ្ញវត្ថុ​នានា​ក្នុ​ង​ប្រ​ទេស។ ជាការ​គោលការណ៍របស់យើង បើបានឃើញពួកគាត់​បង្ហោះព័ត៌មាន ​ឬរឿង​ដែល​ប៉ះពាល់​ដល់​​មន្ត្រីឥណទាន យើងគ្រាន់តែ​ហៅគាត់អប់រំ​ណែនាំ និងផ្សព្វផ្សាយ​ពីចំណេះដឹងហិរញ្ញវត្ថុ​ដល់​ប្រជា​ព​ល​រដ្ឋ​ ប៉ុន្តែបើសិនជា​ផេកទាំងនោះនៅបន្ត​ធ្វើរឿងដដែលទៀត យើង​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​។​”

លោក​បញ្ជាក់ថា គោលការណ៍រ​បស់​សមាគម​គឺចង់ឱ្យ​ពលដ្ឋ​ទទួលបាន​នូវ​ឥណទាន​ពី​ស្ថាប័ន​ផ្លូវការ ដែល​ទទួ​ល​បា​នអាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិនៃកកម្ពុជា ដោយមិនចង់ឱ្យ​ពួកគាត់ប្រើប្រាស់​កម្ចីក្រៅផ្លូវការដែល​អាច​នាំឱ្យ​មានបំណុលវ័ន្តក ហើយជាក់ស្ដែង​អ្នក​ប្រើ​កម្ចីក្រៅផ្លូវការ​មួយចំនួន​ក៏បានជួ​បប្រទះ​នឹង​ជម្លោះ​រហូតដល់​មាន​ការ​ប្រើប្រាស់​ហិង្សា និងមានករណីខ្លះទៀត​កូន​បំណុល​ឈានដល់​ការធ្វើអត្តឃាត​ដោយសារ​តែមិ​នមា​នល​ទ្ធភាពសងបំណុល​ទៅ​ម្ចាស់បំណុល។​

សូមបញ្ជាក់ថា កន្លងមកនេះ មានក្រុមផលិត​វីឌីអូរកលុយ​តាមអនឡាញ ​ឬហៅថា MMO មួយចំនួន​បានផលិត​រឿង​​និយាយពី​មន្ត្រីឥណទានក្នុង​រូប​ភាពធ្វើឱ្យ​ប៉ះពាល់ដល់មន្ត្រីឥណទាន​​ពីស្ថាប័ន​នានា​​​ក្នុង​ប្រទេស​កកម្ពុជា និងបានធ្វើឱ្យ​ពលរដ្ឋ​យល់​ច្រលំ ​និងស្អប់មន្ត្រីឥណទាន ប៉ុន្តែធាតុពិត​មន្ត្រីឥណទាន​នីមួយ​ៗ សុទ្ធតែទទួលបានការ​បណ្ដុះ​បណ្ដាលពីក្រម​ប្រតិបត្តិ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ​ដើម្បីជៀសវាង​បញ្ហា​ណា​មួយកើត​ឡើង​ចំពោះពលរដ្ឋ​ ក៏ដូចជាមន្ត្រីឥណទានទាំ​ងនោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ