សម្ដេច​តេជោ​ណែនាំឱ្យ​ម្ចាស់បុរីរកដំណោះស្រាយជាមួយអតិថិជន​ដែលមិនមានលទ្ធភាពបង់​បន្ត​ជៀស​វាង​ការ​រឹបអូស​

ភ្នំពេញ  ៖ ដោយមើលឃើញថា មួយរយៈ​ចុងក្រោយនេះ​មាន​ការរឹបអូស​ផ្ទះពីសំណាក់​ម្ចាស់​បុរីមួយចំនួន​ពីអ​តិថិ​ជន​​ដែល​មិនមានលទ្ធភាពបង់​ប្រាក់បន្ត សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បាន​ណែនាំឱ្យ​ម្ចាស់​បុរី​ព្យាយាមរកដំណោះស្រាយ​ជាមួយអតិថិជនជៀស​វាង​ការរឹបអូស​ផ្ទះពីអតិថិជន។

សម្ដេច​តេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ​-កម្មការិនីរោងចក្រ​នៅខេត្តកំពង់ឆ្នាំង​នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ​បានមានប្រសាសន៍ថា ក្នុងវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំ​ឥណទាន​ឡើង​វិញ​ជូនអតិថិជនរបស់ខ្លួន​រាប់សែន​គណនី ដូច្នេះ​ម្ចាស់បុរី​នានា​គប្បីរៀបចំឥណទានឡើងវិញ​ជូន​អ្នក​ទិញ​​ផ្ទះរបស់ខ្លួន​ផងដែរ។ បើ​អតិថិជន​បង់មួយខែ​៥០០ដុល្លារ​អាមេរិក ក្នុងពេល​ដែល​មាន​ភាព​ពិបា​ក​ដូច​បច្ចុប្បន្ន​នេះ ម្ចាស់បុរីគួររៀបចំឱ្យ​គាត់បង់រយៈពេលវែង​បន្តទៀតដោយបង់ត្រឹម​៣៥០ដុល្លារអាមេរិក​ក្នុង​មួយ​​ខែ​ ដែលអាចជៀស​វាងការរឹបអូស​ពីអតិថិជន ។

សម្ដេច​បន្តថា ៖

“ការរឹបអូស​ផ្ទះអតិថិជន​បានបន្សល់ទុកនូវ​ការ​ឈឺចាប់​ទៅដល់​ម្ចាស់​ផ្ទះដែលទិញ​អស់​រយៈ​ពេ​ល​​​ជាច្រើន​ឆ្នាំ ​និ​ងបានបង់​អស់រាប់ម៉ឺនដុល្លារ​តែ​ត្រូវ​បានម្ចាស់បុរី​រឹបអូស​យកវិញ​ដោយមិនមាន​ការជូនប្រាក់​កាស​​ខ្លះជូនគាត់។​ សម្រាប់ការ​រៀបចំឥណទាន​ឡើងវិញជូនអតិថិជន​ទិញផ្ទះ​ក៏មិនធ្វើឱ្យខាតបង់​ដល់​ម្ចាស់បុរីដែរ​ មែនទែន​ទៅ​ម្ចាស់​បុរី​មានតែចំណេញទៅវិញទេ ដោយការប្រាក់​​នៅតែការ​ប្រាក់ដដែល ហើយ​បានអូសបន្លាយ​ការ​បង់​បន្តដល់​អតិថិជន។”

សម្ដេច​បានស្នើ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ជាពិសេសអ្នក​ឧកញ៉ា ​លី ហួរ​ ប្រធានសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ធ្វើកិច្ចការ​ងារ​ជាមួ​យសមាជិក​របស់ខ្លួន​ទៅលើ​បុរីនានា​។

សម្ដេច​មានប្រសាសន៍ ៖

“ខ្ញុំឮមកថា អតិថិជនមិន​បានបង់ខែនេះ ស្រាប់តែរឹបអូស​យក​វិញ ដោយខ្ញុំមិនទាន់ដឹងថាពិត ឬមិនពិតទេ ប៉ុន្តែ​បើសិនជា​ការពិតមែននោះ គឺគ្រោះថ្នាក់ណាស់​សម្រាប់សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះអ្នកទិញផ្ទះតែម្ដង ដោយ​គាត់បង់អស់រាប់ម៉ឺនដុល្លារហើយ បែរជាត្រូវ​រឹបអូស​យកទទេ ដោយមិនមានប្រាក់​សំណងខ្លះមកវិញ។”

សម្ដេច​តេជោក៏បានប្រាប់ទៅ​ម្ចាស់បុរី​នានាពិចារណាក្នុងការផ្ដល់ផ្ទះជូនទៅ​ម្ចាស់វិញ ក្នុងក​រ​ណីរឹ​ប​អូ​ស​រ​រួច​ហើយ ឬក៏​អាចផ្ដល់​ជាប្រាក់​កាស​ខ្លះដល់ម្ចាស់ផ្ទះដែល​ម្ចាស់បុរីរឹបអូសនោះ ហើយក៏សូមឱ្យបញ្ឈប់​ការ​រឹប​អូស​​ចំពោះ​អ្នកដែលគ្រោង​នឹង​រឹបអូស​ដោយសារតែម្ចាស់ផ្ទះមិនមានលទ្ធភាពបង់​ក្នុងពេលនេះ ដោយសា​រ​តែ​កត្តាសេដ្ឋកិច្ច ​​និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ នេះក៏ជា​មេរៀន​មួយ​សម្រាប់អ្នកដែលទិញផ្ទះបង់រំលស់ឱ្យ​ពិចារណា​ដិតដល់​មុននឹងសម្រេច​ទិញផ្ទះដោយ​បង់រំលស់ ដូចជាការ​សិក្សាច្បាស់លាស់​ដោយខ្លួន​ឯងលើប្រាក់ចំណូល​ និងចំណាយ​ប្រចាំខែ​ ដោយក្នុងនោះ​ដែរ ​អ្នកជំនាញ​ហិរញ្ញវត្ថុក៏បានណែនាំកន្លងមកថា បើចង់ទិញផ្ទះដោយបង់រំលស់​ត្រូវបង់​ត្រឹម​ ៣០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់ខ្លួន​ប៉ុណ្ណោះ មានន័យថា ​បើ​រកបាន​ចំណូល១០០០ដុល្លារ​សូមរកទិញផ្ទះរំលស់​ដែល​បង់ត្រឹម​៣០០ដុល្លារអាមេរិក ​ឬក្រោមនេះ​ ប៉ុន្តែធាតុពិតជាក់ស្ដែង​ អ្នកទិញផ្ទះបង់រំលស់​ខ្លះ​ហ៊ានទិញផ្ទះ​ដោយរំលស់​ស្មើនឹង​៥០​ភាគរយ​នៃចំណូល និងមានខ្លះទៀត​៧០ភាគរយ​នៃចំណូលដែលជា​ហានិភ័យ​ខ្ពស់​ចំពោះ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុគ្រួសារ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ