សំរង ជាអនុផលព្រៃឈើដែលមានទីផ្សារល្អ និងបានផ្តល់ចំណូលដល់ប្រជាសហគមន៍

ប្រជាសហគមន៍ភ្នំទ័ពជាង ដែលមាន​បងប្អូន ​កូន ក្មួយ​ជាង១០០​នាក់ បានចូលព្រៃរើស​ផ្លែ​សំរងជាប្រចាំចាប់តាំងពីដើមខែមីនារហូតមក និង​លក់​ឱ្យ​ឈ្មួញកណ្ដាល ១គីឡូក្រាម ​ក្នុងតម្លៃ ១២,០០០ ទៅ​១៥០០០​រៀល​

តាសក់ផ្អែម ជាដំណាំមានសក្ដានុពលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ ប៉ុន្តែទាមទារឱ្យមានបច្ចេកទេសដាំដុះត្រឹមត្រូវ

តាសក់ផ្អែម គឺជាប្រភេទដំណាំសក្តានុពលដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែទាមទារឱ្យកសិករយល់ដឹងពីបច្ចេកទេសដាំច្បាស់លាស់ ទើបអាចដាំដុះ និងទទួលបានផ្លែល្អ មានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសទទួលបានទិន្នផលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ

ជប៉ុន ចាប់អារម្មណ៍កែច្នៃខ្នុរជាទឹកស៊ីរ៉ូ និងការធ្វើវារីវប្បកម្មត្រីទីឡាព្យា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ អ្នកវិនិយោគទុនជប៉ុន បានចាប់អារម្មណ៍លើការវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃផ្លែខ្នុរទៅជាទឹកស៊ីរ៉ូ ក៏ដូចជាពាក់ព័ន្ធទៅនឹងវិស័យវារីវប្បកម្ម។ ទាក់ទងនឹងរឿងនេះ សមាគមជប៉ុន-កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សារវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី

ដាំស្លឹកគ្រៃ លក់បានទាំងដើម ហើយយកស្លឹកចម្រាញ់ប្រេងលក់បានទៀត

ស្លឹកគ្រៃ គេអាចយកទៅធ្វើជាគ្រឿងផ្សំ និងច្នៃធើ្វជាម្ហូបអាហារតែប៉ុណ្ណោះ ប៉ុន្តែស្លឹកគ្រៃពិតជាមានអត្ថបយោជន៍ច្រើនជាងនេះ ដោយគល់របស់វាគេយកទៅលក់នៅលើទីផ្សារ ចំណែកស្លឹកវាវិញ គេយកទៅស្ងោររំងាស់ចម្រាញ់យកប្រេងលក់បានតម្លៃខ្ពស់ទៀតផង។​

សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ ក្នុងខេត្តកំពង់ធំ លែងបារម្ភ​​ពីបញ្ហាទីផ្សារ សម្រាប់ទិន្នផលស្វាយចន្ទីឆ្នាំ២០២៥

សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ ក្នុងខេត្តកំពង់ធំ លែងបារម្ភ​​ពីបញ្ហាទីផ្សារ សម្រាប់ទិន្នផលស្វាយចន្ទីឆ្នាំ២០២៥

សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ចុះកុងត្រាផ្គត់ផ្គង់ដល់ក្រុមហ៊ុន FUCHS Cambodia ១០០តោនក្នុង១ឆ្នាំ

សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ បានធ្វើការចុះកិច្ចសន្យាជាផ្លូវការក្នុងការផ្គត់ផ្គង់ម្រេចខ្មៅដែលមានស្ដង់ដារសុវត្ថិភាពទៅដល់ក្រុមហ៊ុន FUCHS Cambodia ក្នុងបរិមាណ ១០០តោន ក្នុង១ឆ្នាំ ជាមួយតម្លៃថេរ ៧ដុល្លារក្នុង១គីឡូក្រាម

ក្រុងប៉េកាំង ចេញបញ្ជាបញ្ឈប់រាល់កិច្ចព្រមព្រៀងរកស៊ីទាំងអស់ជាមួយនឹងត្រកូលសេដ្ឋីហុងកុង Li Ka Shing

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងមួយ កាលពីដើមខែមីនា បានឈានទៅដល់ការព្រមព្រៀងក្នុងការលក់ចេញរាល់អាជីវកម្មដែលពាក់ព័ន្ធទៅនឹងកំពង់ផែស្ទើរតែទាំងអស់ដែលខ្លួនគ្រប់គ្រង បូករួមទាំងផែចំនួន២ដ៏សំខាន់ស្ថិតនៅក្បែរព្រែកជីកប៉ាណាមាឱ្យទៅអាម៉េរិក

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុក មានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ហើយថែមទាំងអាចជួយរកទីផ្សារសម្រាប់កសិករទៀតផង

កាន់តែធំជាងឆ្នាំមុន សហគ្រាសចំនួន ៥០ និងមកតាំងពិព័រណ៍នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី

ចលនាភូមិមួយផលិតផលមួយ កំពុងប្រមូលផ្ដុំសហគ្រាសចំនួនជាង ៥០មកជួបជុំគ្នានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្ហាញផលិតផលនៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៥

ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានផង និងអាចរកចំណូលបានទៀត

គម្រោងសួនដំណាំតាមផ្ទះ ធ្វើឡើងគឺដើម្បីឱ្យពលរដ្ឋចេះប្រើប្រាស់ដីឱ្យអស់លទ្ឋភាព ចេះទុកដាក់នូវកាកសណល់ជុំវិញផ្ទះ និងកែច្នៃធ្វើជាជី ដោយកាប់ដើមកន្រ្ទាំងខេត្ត លាយជាមួយលាមកគោមកធ្វើជាជីកំប៉ុស្ត៍ដាក់ដំាណាំ