តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

បរទេស ៖ តម្លៃប្រេងចាប់ផ្តើមឡើងថ្លៃវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពី អ៊ីរ៉ង់ សហការជាមួយ អូម៉ង់ ហាមឃាត់នាវាទាំងឡាយណាដែលចាត់ទុកថាជាសត្រូវមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz និងត្រូវពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរលើនាវាណាដែលបំពានហ៊ានឆ្លងកាត់ដោយគ្មានការអនុញ្ញាត។

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយ កើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល។ កាលពីដើមសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ៥ ភាគរយ ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន ជាមួយនឹងក្តីសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព។​ យ៉ាងណាមិញ តម្លៃប្រេងឆៅបានឡើងថ្លៃបន្ថែមជាង ៣ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីមានដំណឹងថា អ៊ីរ៉ង់ ពិនិត្យមើលសេចក្តីព្រាងច្បាប់មួយដើម្បីហាមឃាត់នាវារបស់អាម៉េរិក និងអ៊ីស្រាអែល មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz​ ។

សមាជិករដ្ឋសភារបស់អ៊ីរ៉ង់ម្នាក់បានបង្ហើបថា គណៈកម្មាធិការសភាកំពុងពិនិត្យមើលសេចក្តីព្រាងច្បាប់បឋម ដើម្បីហាមឃាត់នាវារបស់អាម៉េរិក និងអ៊ីស្រាអែល រួមទាំងនាវាផ្សេងទៀតដែលខ្លួនចាត់ទុកថាជាសត្រូវ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ព្រមទាំងពិន័យអ្នកល្មើសបំរាមនេះរហូតដល់ ២០ ភាគរយនៃតម្លៃទំនិញដែលកំពុងដឹកជញ្ជូន។ លើសពីនេះ អ៊ីរ៉ង់ ស្នើសុំការទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រចន្លោះពី ៥ ទៅ ៧ ភាគរយនៃតម្លៃទំនិញ ខណៈដែល អូម៉ង់ ស្នើរសុំថ្លៃសេវាប្រមាណ ៣ ភាគរយ ប៉ុន្តែរដ្ឋាភិបាល វ៉ាស៊ីនតោន ចង់ឆ្លងកាត់ដោយមិនមានការបង់សេវាអ្វីទាំងអស់។

ប្រភពពីឧស្សាហកម្មប្រេងចំនួន ៤ បានបញ្ចេញយោបល់ស្រដៀងគ្នាថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះគឺពិបាកក្នុងការអនុវត្តណាស់ ដោយសារតែទណ្ឌកម្មរបស់អាម៉េរិក និងលក្ខខណ្ឌផ្នែកធានារ៉ាប់រងតឹងរឹង។ កាលពីថ្ងៃព្រហស្បតិ៍ដដែល ក្រុមឧទ្ទាម យេម៉ែន Houthi បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនលើក្រុមកងទ័ពរបស់ អារ៉ាប៊ីសាអូឌីត នៅក្នុងតំបន់ Marib និង Hadramout នៃប្រទេស យេម៉ែន។ យ៉ាងណាក៏ដោយ ស្របពេលដែលស្ថានការណ៍នៅតែមានភាពមិនច្បាស់លាស់ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីភាពជឿជាក់ថា ខ្លួននឹងអាចបញ្ចប់សង្គ្រាមមួយនេះនាពេលឆាប់ៗខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *