រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសងប្រាក់ពន្ធគយចំនួន ១០០ ពាន់លានដុល្លារជូនទៅឱ្យក្រុមហ៊ុន ឬ អាជីវកម្មនានាដែលខ្លួនបានដាក់ពន្ធកាលពីឆ្នាំកន្លងទៅនោះវិញតាមការសម្រេចរបស់តុលាការកំពូលអាមេរិក ខណៈដែលនៅរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំងនៅឡើយ។ នេះបើយោងតាមការរាយការណ៍ពី BBC។

យោងតាមឯកសារពីទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ប្រមាណ ៦០ ភាគរយនៃចំណូលពន្ធគយសរុបដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ រួចរាល់ហើយ ប៉ុន្តែទឹកប្រាក់ជិត ២៩ ពាន់លានដុល្លារទៀតកំពុងស្ថិតក្រោមការពិនិត្យឡើងវិញដោយអាជ្ញាធរពាណិជ្ជកម្ម ខណៈទឹកប្រាក់ ១,៦ ពាន់លានដុល្លារផ្សេងទៀតកំពុងជាប់គាំង ដោយសារតែបណ្តាក្រុមហ៊ុននាំចូលមិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីគណនីធនាគាររបស់ពួកគេ។ ការបង្វិលសងប្រាក់នេះកើតឡើងបន្ទាប់ពីតុលាការកំពូលចេញសេចក្តីសម្រេចកាលពីខែកុម្ភៈកន្លងទៅនេះថា គោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ គឺខុសច្បាប់។

កន្លងមក សេតវិមានបានកំណត់ដែនប្រើប្រាស់ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចបន្ទាន់ជាអន្តរជាតិឆ្នាំ១៩៧៧ (IEEPA) ដែលផ្តល់អំណាចឱ្យប្រធានាធិបតីគ្រប់គ្រងលើពាណិជ្ជកម្ម ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពអាសន្ន។ យ៉ាងណាមិញ វិធានការនេះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាទាំងក្នុង និងក្រៅប្រទេសពីសំណាក់ក្រុមហ៊ុននានាដែលត្រូវប្រឈមមុខនឹងការដំឡើងថ្លៃពន្ធភ្លាមៗលើទំនិញនាំចូលមកកាន់អាម៉េរិក ដោយសារពន្ធខ្ពស់ជំរុញឱ្យតម្លៃទំនិញកាន់តែឡើងថ្លៃ។ ពន្ធទាំងនេះមិនត្រូវបានបង់ដោយរដ្ឋាភិបាលបរទេស ឬអ្នកនាំចេញនៅក្រៅប្រទេសឡើយ ប៉ុន្តែត្រូវបានបង់ដោយអាជីវកម្មក្នុងស្រុក និងអ្នកនាំចូល នៅពេលដែលទំនិញមកដល់ការិយាល័យគយអាម៉េរិក។ នៅពេលដែលពន្ធកាន់តែខ្ពស់ ក្រុមហ៊ុន ឬ អាជីវកម្មត្រូវចំណាយដើមទុនកាន់តែច្រើន ហើយជាទូទៅពួកគេនឹងដំឡើងតម្លៃលក់រាយរបស់ទំនិញដែលអតិថិជនត្រូវទទួលសម្ពាធនេះបន្តផងដែរ។

ចាប់តាំងពីមានសេចក្តីសម្រេចរបស់តុលាការកំពូលមក សាជីវកម្មធំៗមួយចំនួនរបស់អាម៉េរិកទទួលបានប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ត្រឡប់មកវិញរួចហើយ។ ផ្អែកតាមច្បាប់គយរបស់អាម៉េរិក មានតែអ្នកនាំចូលដែលបានបង់ពន្ធផ្ទាល់ប៉ុណ្ណោះទើបអាចទាមទារប្រាក់សំណងវិញបាន។

លោក Brian Olsavsky នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Amazon បានបង្ហើបថា ពួកគេទទួលប្រាក់សំណងវិញប្រមាណ ៦០០ លានដុល្លារក្នុងអំឡុងពេលត្រីមាសទី២។ ប៉ុន្តែ បើទោះបីជាមានសេចក្តីសម្រេចពីតុលាការកំពូលក្ដី រដ្ឋបាលលោក ត្រាំ បានព្យាយាមរកវិធីផ្សេងៗមកដំឡើងពន្ធម្ដងទៀត ដូចជា ការដំឡើងពន្ធសកល ១០% ជាបណ្តោះអាសន្ន។ នៅពេលដែលពន្ធនេះផុតកំណត់ រដ្ឋបាល ត្រាំ ក៏បានដំឡើងពន្ធថ្មីមួយទៀតលើដៃគូពាណិជ្ជកម្មចំនួន ៦០ ប្រទេស ក្រោមហេតុផលថា ពួកគេបរាជ័យក្នុងការទប់ស្កាត់នៃការនាំចូលទំនិញដែលប្រើកម្លាំងពលកម្មដោយបង្ខំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *