ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) នាពេលថ្មីៗនេះបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា បាន និងកំពុងងាកចេញបណ្តើរៗពីវិស័យកសិកម្មឆ្ពោះទៅរកការងារក្នុងវិស័យផលិតកម្ម និងសេវាកម្ម ហើយឈានទៅរកវិស័យដែលមានផលិតភាពខ្ពស់ ទទួលបានប្រាក់ឈ្នួលគ្រាន់បើ និងច្រើនជាងមុន។ ពលករមិនត្រឹមតែផ្លាស់ការងារពីវិស័យមួយទៅវិស័យមួយទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើបន្លាស់ទីពីជនបទទៅកាន់ទីប្រជុំជននានាផងដែរ ខណៈដែលកំណើននៃប្រាក់ចំណូលក្នុងការងារមិនមែនកសិកម្ម គឺជាកត្តាចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ។

វិស័យកសិកម្មបានរួមចំណែក ២២,៨៥% នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ ២០១១ ឃើញថាមានចំនួនថយចុះដោយនៅឆ្នាំនោះ មានចំនួនដល់ទៅ ៣៤,៥៦%។ ចំណែកឯវិស័យឧស្សាហកម្មវិញមានចំនួនកើនឡើង ដោយបានចូលរួមចំណែក ៣៦,៨៣% នៃផលិតសរុបក្នុងស្រុកនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០១១ មានត្រឹមតែ ២២,១៤% ប៉ុណ្ណោះនៃផលិតផលសរុបក្នុងស្រុក។
នេះបានបញ្ជាក់ឱ្យឃើញថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ វិស័យឧស្សាហកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ ជាមួយប្រាក់ឈ្នូលអតិប្បរមាសមរម្យ។ សម្រាប់វិស័យកសិកម្មវិញ ទិន្នន័យខាងលើបានបង្ហាញថា ការចូលរួមរបស់វិស័យកសិកម្មទៅក្នុងផលិតផលសរុបក្នុងស្រុកមានការថមថយចុះបន្តិចក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ហើយការងារដែលបង្កើតដោយវិស័យកសិកម្មក៏មានការថមថយផងដែរ ដោយសារកម្ពុជាបាន និងកំពុងងាកទៅការចាប់យកទំនើបកម្មក្នុងវិស័យកសិកម្ម ដែលជាកត្តាកាត់បន្ថយកម្លាំងពលកម្មដោយមនុស្ស និងសត្វ (គោ ឬក្របី) ក្នុងវិស័យនេះ។

ដោយឡែក វិស័យសេវាកម្មបានចូលរួមចំណែក ៣៤,១៨% នៃផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ ២០២១ ធៀបនឹងឆ្នាំ២០១១ វិស័យសេវាកម្មបានចូលរួមចំណែក ៣៧,៥% នៃផលិតផលសរុបក្នុងស្រុក។ វិស័យនេះបានថមថយចុះបន្តិចក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ ២០២១ ដោយសារតែទទួលរងនូវប៉ះពាល់ពីវិបត្តិជំងឺរាតសាកល កូវីដ១៩។
យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ របស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០២១ បានឱ្យដឹងថា វិស័យផលិតកម្ម និងសេវាកម្មបានរួចចំណែកបង្កើតការងារច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយការងាររាប់លានត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសតាមរយៈវិស័យទាំងពីរនេះ។
ការចូលរួមចំណែកបង្កើតការងារនៃវិស័យផលិតកម្មជូនប្រជាជនឱ្យមានការងារធ្វើបានកើនឡើងពី ៨,៥% ក្នុងឆ្នាំ២០០៨ ដល់ ១៨,៨% ក្នុងឆ្នាំ២០១៩ ដែលស្មើនឹងការបង្កើតការងារផលិតកម្មថ្មីប្រមាណ ១,៥ លានកន្លែងក្នុងរយៈពេលនោះ។ ការង្កើតការងារជូនប្រជាប្រជាជនតាមរយៈវិស័យសេវាកម្មក៏បានកើនឡើងផងដែរ ពី ១៩,២%ក្នុងឆ្នាំ ២០០៨ ដល់ ២៦,៥% ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹងការបន្ថែមការងារថ្មីប្រហែល ១ លានកន្លែងក្នុងរយៈពេលនោះ។ ដោយឡែក ការបង្កើតការងារតាមរយៈកសិកម្មបានធ្លាក់ចុះពី ៧២,៣% ក្នុងឆ្នាំ២០០៨ មកត្រឹម ៥៤.៧% នៅឆ្នាំ២០១៩។
យោងតាមរបាយការណ៍ជំរឿន ២០១៩ ដែលចេញដោយក្រសួងផែនការ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបរបស់ប្រទេសមានចំនួន ១៥,៥៥ លាននាក់ កើនឡើង ២.១៦ លាននាក់ បើធៀបនឹងចំនួនប្រជាជន ១៣,៣៩ លាននាក់ ក្នុងឆ្នាំ ២០០៨។
ចំនួនប្រជាជនក្នុងទីប្រជុំជនក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០១៩ ចំនួនប្រជាជនសរុបប្រជុំជនបានកើនឡើងដល់ ៣៩.៤% ភាគរយ ខណៈដែលនៅឆ្នាំ២០០៨ មានការកើនឡើងត្រឹមតែ ១៩.៥%ប៉ុណ្ណោះ។
លទ្ធផលនៃជំរឿនបង្ហាញថា ការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជាបាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័សពីប្រទេសកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចទំនើបជាមួយនឹងតម្លៃបន្ថែមខ្ពស់ និងបង្កើនផលិតភាពដែលជំរុញដោយឧស្សាហកម្ម និងសេវាកម្ម។
នាពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ២០២២ នេះ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស. ស.) គិតជាប្រាក់ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ ស្របពេល ផ.ស.ស សម្រាប់មនុស្សម្នាក់កើនឡើងដល់ ១ ៨៤២ ដុល្លារ កើនឡើងប្រមាណ ៦,៤% ធៀបឆ្នាំ២០២១។ សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ពាន់លានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក (ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ) ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក (កើនប្រមាណ ៦,៤%) បើធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content