ឱកាសដ៏ល្អអស្ចារ្យពុំធ្លាប់មានសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូបមកជួប និងស្តាប់កិច្ចពិភាក្សាពីសំណាក់គណៈរដ្ឋមន្រ្តីជាច្រើនរូប

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤នេះ  សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានចាប់ដៃគូសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទស្តីអំពី «ឱកាសវិនិយោគនៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨   ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ០៥:៣០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធីមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤។

នៅក្នុងកម្មវិធីផ្ទាល់​នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលលោកជំទាវនឹងថ្លែងសន្ទរកថាស្តីពី ឱកាសអាជីវកម្មក្នុងប្រទេសកម្ពុជា។ លើសពីនេះក្នុងកម្មវិធីផ្ទាល់ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយឯកឧយ្យមនឹងធ្វើបទបង្ហាញអំពីគោលនយោបាយវិនិយោគក្នុងប្រទេសកម្ពុជា។

ក្រោយពីការថ្លែងសន្ទរកថា និងការធ្វើបទបង្ហាញ កម្មវិធីបន្ទាប់គឺជាវេទិកាពិភាក្សាជាន់ខ្ពស់ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់វាគ្មិនកិត្តិយសចំនួន៣រូប​រួមមានឯកឧត្ដម បណ្ឌិត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប។ វាគ្មិនកិត្តិយសទាំង៣រូប នឹងជជែកពិភាក្សាក្រោមប្រធានបទ «ឱកាសវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ និងអចលនទ្រព្យនៅកម្ពុជា»។

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះ អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចជជែកពិភាក្សា ការណែនាំ និងការប្រឹក្សាពីសំណាក់វាគ្មិនកិត្តិយស ដែលសុទ្ធសឹងតែជាបញ្ញាជនប្រកបដោយចំណេះដឹង បទពិសោធន៍ និងសុទ្ធតែជាអ្នកដែលបានកសាងនូវស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មវិញ លោកអ្នកអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម

https://forms.gle/6ZByjRXMBwyvCLrk6

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ

077 388 587 / 016 268 600


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព