ចលនាភូមិមួយផលិតផលមួយបង្ហាញពីចំណុចសំខាន់ៗទាក់ទងនឹងសក្ដានុពលផលិតផលក្នុងស្រុក

ចលនាភូមិមួយផលិតផលមួយ ជាការប្រមូលផ្ដុំនូវផលិតផលក្នុងស្រុកពីប្រភពនានា មិនថាតាមសហគមន៍ សមាគម និងបងប្អូនកសិករទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាជំរុញទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរ។

ឯកឧត្ដមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ទាក់ទងនឹងចំណុចសំខាន់ក្នុងចលនានេះថា ចលនាភូមិមួយផលិតផលមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ដោយការបង្កើតចលនាជាតិនេះក្នុងគោលបំណងរួមគ្នាក្នុងការនាំចេញនៅនឹងកន្លែង មានន័យថាគេអាចលក់នៅនឹងកន្លែង ហូបនៅនឹងកន្លែងឱ្យគ្រប់បានគ្រាន់ដោយមិនចាំបាច់នាំចេញក្រៅប្រទេសនេះទេ។

ឯកឧត្ដមបណ្ឌិតបន្តថា ក្នុងដំណើរការចលនានេះ កសិករ ឬអ្នកផ្គត់ផ្គង់ចង់ឱ្យគេជួយរកទីផ្សារ លុះត្រាតែគេដឹងជាមុនថា សក្ដានុពលភូមិមួយផលិតផលមួយមានអ្វីខ្លះ ដែលក្នុងនោះ ផលិតផលអាចមានច្រើនមុខ ច្រើនប្រភេទដូចជា ផលិតផលចម្លាក់មិនថាឈើ ស្ពាន់ ថ្ម គឺសុទ្ធតែជា កេរដំណែលដូនតា បង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ គឺមិនអាចបាត់បង់បានទេ។

ចំណែក សម្លៀកបំពាក់ដូចជា តម្បាញ ហូល ផាមួង ក្រមា ជាដើម ក៏ជាមោទនភាព និងជាសញ្ញាណរបស់ខ្មែរ។ ក្រៅពីនេះ ផ្នែកសិល្បៈ ដូចជាចម្លាក់ស្បែក យីកេ ក៏ជាអ្វីដែលកូនខ្មែរត្រូវបន្តវេនដែរ។

ដោយឡែក ផ្នែកចំណីអាហារ ដូចជាផ្លែឈើ ត្រីសាច់ ក៏ជាសក្ដានុពលដែលអាចផលិតបាន ហើយការផលិតភាគច្រើនគេបានចងក្រងជាសហគមន៍ និងសមាគម ដើម្បីធ្វើការរួមគ្នា ជាពិសេស វិស័យកសិកម្មក៏កាន់តែរីកចម្រើន ។ ការដាំដំណាំក្នុងផ្ទះសំណាញ់តាមលក្ខណៈបច្ចេកទេសដូចក្រៅប្រទេស ការចិញ្ចឹមសត្វដូចជា ត្រី មាន់ ទា និងបង្កងជាដើម ក៏ជាវិស័យអាទិភាព។ សម្រាប់តែផលិតផល ផ្នែកភេសជ្ជៈ ដែលតែងតែផ្តោតទៅលើផ្លែឈើជាសំខាន់ ដូចជា ប៉ោម សារី តែមិនបានគិតពីផលិតផលដែលមានសក្ដានុពលក្នុងស្រុក ដូចជា ស្វាយកែវរមៀត ដែលអាចយកមកធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ជាង មានគុណប្រយោជន៍ច្រើនចំពោះសុខភាពជាង និងមានតម្លៃធូរថ្លៃជាង។ ហេតុនេះ វត្ថុធាតុដើមនីមួយៗ ត្រូវការកែច្នៃ ដើម្បីរក្សាទុកបានយូរ និងមានទាំងគុណភាព សោភ័ណភាព និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវដើម្បីទាក់ទាញអតិថិជនមិនថាខ្មែរ និងបរទេស៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន