បញ្ហានៃរលកកម្តៅក្តៅខ្លាំង កំពុងបង្កហានិភ័យដល់មនុស្សជាច្រើនកន្លែង

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងពិភពលោកបច្ចុប្បន្ននេះត្រូវបានព្យាករណ៍ថាអាចនឹងបំបែកកំណត់ត្រាកំដៅ និងបង្កឱ្យមានភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ ខណៈដែលបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ទ្វីបអឺរ៉ុបប្រឈមនឹងសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានក្នុងសប្តាហ៍នេះ ជាពិសេសលើកោះ Sicily និង Sardinia របស់ប្រទេសអ៊ីតាលីមានសីតុណ្ហភាពខ្ពស់ដល់ទៅ ៤៨ អង្សាសេ។​ រលកកំដៅនឹងមានសីតុណ្ហភាពខ្ពស់ជាងធម្មតា និង រយៈពេលយូរនៅឆ្នាំនេះ ហើយវាអាចបង្កជំងឺជាច្រើនដូចជា ការនឿយហត់ គ្រុនក្តៅ ជំងឺសរសៃឈាមបេះដូង បញ្ហាផ្លូវដង្ហើម និងអាចដល់ថ្នាក់ស្លាប់ផងដែរ។ អ្នក​ដែល​នៅ​តែ​ងាយ​រង​គ្រោះ​ដោយ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​បំផុត​គឺ អ្នកធ្វើការក្រោមកម្តៅថ្ងៃ មនុស្ស​ចាស់ និង​កុមារ។

អ្នកឯកទេសខាងបរិស្ថានវិទ្យា Anjal Prakash និយាយថា ការឡើងកំដៅផែនដីបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ដែលជាមូលហេតុធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់ខ្លាំងទូទាំងពិភពលោក។​ កំណើនកាបូនកើនឡើងកាន់តែច្រើននៅក្នុងបរិយាកាសបានធ្វើឲ្យសីតុណ្ហភាពផែនដីបានឡើងកំដៅប្រហែល ១,‌១៥ ដឺក្រេចាប់តាំងពីសម័យមុនឧស្សាហកម្មមកម្ល៉េះ។ កាបូនឌីអុកស៊ីតដែលបង្កើតនៅក្នុងបរិយាកាស បានបង្កទៅជាឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ ខណៈដែលផែនដីប្រៀបដូចជាផ្ទះកញ្ចក់ដែលកំដៅចូលខាងក្នុងបានយ៉ាងងាយ។ បាតុភូតនេះរំខានដល់ប្រព័ន្ធទំនាក់ទំនងគ្នាជាច្រើននៅលើផែនដី ដែលនាំឱ្យមានមហន្តរាយជាច្រើនសម្រាប់មនុស្សជាតិ។ កាលពីថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ វាត្រូវបានកត់ត្រាថាជាថ្ងៃក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក ដែលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់ ១៧,០១ អង្សាសេ ដែលលើសពីកំណត់ត្រាខែសីហា ឆ្នាំ ២០១៦ ដែលមានសីតុណ្ហភាពជាមធ្យម ១៦,៩២ អង្សាសេ ខណៈដែលរលកកំដៅបោកបក់ជុំវិញពិភពលោក។

ស្របពេលនេះដែរ ប្រទេសមួយចំនួននៅអឺរ៉ុបដូចជា អ៊ីតាលី និង ហ្គ្រិច កំពុងមានសីតុណ្ហភាពក្តៅខ្លាំង ដោយអាជ្ញាធរបានព្រមានដល់សាធារណជនឱ្យប្រុងប្រយ័ត្ននៅពេលនៅខាងក្រៅ។ កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមអ្នកពន្លត់អគ្គីភ័យ មមាញឹកដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើងដែលបានឆេះផ្ទៃដីនៅលើកោះ La Palma របស់អេស្ប៉ាញចំនួន ៥ ពាន់ហិកតា និងបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ៤ ពាន់នាក់។ នៅទូទាំងមហាសមុទ្រអាត្លង់ទិក សេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកបានព្រមានថា រលកកំដៅនឹងរីករាលដាលខ្លាំងនៅក្នុងរដ្ឋភាគខាងត្បូង និងភាគខាងលិច ដោយមនុស្សជាង ៨០ លាននាក់នឹងរងផលប៉ះពាល់ពីកំដៅខ្លាំងពេក។ លើសពីនេះ រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែដូចជា តំបន់ Riverside County មានការឆេះជាង ៣ ពាន់ហិកតា និង​បានជំរុញឱ្យមានជម្លៀសចេញ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិនវិញ ទីប្រជុំជនដាច់ស្រយាលមួយនៅតំបន់ភាគពាយ័ព្យដែលជាផ្នែកមួយដ៏ស្ងួតរបស់ប្រទេស កំពុងស៊ូទ្រាំនឹងសីតុណ្ហភាពលើសពី ៥២ អង្សាសេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​