ចំណុចសំខាន់ៗនៃដង្កូវទ័ព និងដង្កូវកាត់ដើម ដែលកសិករគួរយល់ដឹង

ដង្កូវ ជាបញ្ហាមួយដែលកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងជួបប្រទះ ជាពិសេសប្រភេទដង្កូវទ័ព និងដង្កូវកាត់ដើមដែលមានប្រភពផ្សេងគ្នា។ ហេតុនេះហើយទើបក្រសួងកសិករកម្ម រុក្ខប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយនូវចំណេះដឹងសំខាន់ៗទាក់ទឹងប្រភេទដង្កូវ ក៏ដូចជាវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដល់កសិករ។

សម្រាប់បញ្ហាដង្កូវទ័ព និងដង្កូវកាត់ដើម មានច្រើនប្រភេទនៅលើពិភពលោក ប៉ុន្តែនៅតំបន់អាស៊ី ប្រភេទចម្បងៗដែលបំផ្លាញដំណាំស្រូវ រួមមាន ដង្កូវកាត់កួរ ដង្កូវហ្វូង និងដង្កូវកាត់ដើម ដែលស្ថិតនៅក្នុងគ្រួសារមេអំបៅរាត្រីចរ និងលំដាប់ស្លាបស្រការដោយមេអំបៅមួយអាចពងបានពី ៨០០-១០០០ពង ក្នុងរយៈពេលមួយសប្ដាហ៍នៃវដ្តជីវិតមេអំបៅ។

ចំពោះដង្កូវទ័ព វាស៊ីបំផ្លាញគ្រប់ដំណាក់កាលលូតលាស់នៃដំណាំស្រូវ ដោយដង្កូវនៅតូចៗអាចស៊ីបានតែស្រទាប់ជាលិកាស្លឹក ឯដង្កូវធំវាអាចស៊ីកាត់ស្លឹក និងដើមសំណាបខ្ចីៗត្រឹមគល់ រហូតដល់អាចកាត់កួរស្រូវបានថែមទៀតផង។ នៅពេលមានការផ្ទុះឡើងដង្កូវទ័ពកាន់តែច្រើន វាអាចបម្លាស់ទីជាហ្វូងៗពីស្រែមួយទៅស្រែមួយទៀត ទើបគេហៅថា «ដង្កូវទ័ព»។

មូលហេតុដែលនាំឱ្យមានការផ្ទុះឡើងនៃប្រភេទដង្កូវទាំងនេះដោយសារការរាំងស្ងួតអូសបន្លាយរយៈពេលយូរ ហើយបន្ទាបប់មកមានភ្លៀងខ្លាំង ដោយភាពរាំងស្ងួតរយៈពេលយូរបានធ្វើឱ្យសត្វល្អិតមានប្រយោជន៍មួយចំនួនបាត់បង់ ទន្ទឹមនឹងនោះក៏មានទឹកលិចធ្វើឱ្យដង្កូវទ័ព និងដង្កូវកាត់ដើមប្រមូលផ្ដុំគ្នានៅលើដំណាំស្រូវ។ ស្របពេលមួយនឹងការលូតលាស់ល្អរបស់ដំណាំស្រូវ ដែលជាប្រភពចំណី និងទីជម្រករបស់ពួកវាបានយ៉ាងល្អ ធ្វើឱ្យដង្កូវទាំងនោះមានលទ្ធភាពបង្កើនកូនចៅបានកាន់តែច្រើន រាលដាលបំផ្លាញពីស្រែមួយទៅស្រែមួយទាំងហ្វូងៗ។

ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រង កសិករអាចធ្វើថ្នាលសំណាបស្ថិតនៅដាច់ឆ្ងាយពីកន្លែងស្មៅចង្រៃ ភ្ជួរដីស្រែណាដែលនៅទំនេរ និងសម្អាតស្រែដោយដកស្មៅនៅក្នុង និងជុំវិញស្រែចោលឱ្យស្អាត។ មួយវិញទៀត គេក៏អាចលែងហ្វូងទាចូលក្នុងស្រែឱ្យស៊ីដដង្កូវ ឯមេអំបៅត្រូវបានចាប់ស៊ីដោយពពួកពីងពាងក្នុងស្រែ ក្រៅពីនេះមានពងរបស់មេអំបៅ ក៏ត្រូវបានបំផ្លាញដោយពពួកឪម៉ាល់ផងដែរ។

 ក្នុងករណីមានផ្ទុះឡើងនៃដង្កូវទ័ព ចំពោះស្រែដែលគ្នានទឹក កសិករត្រូវជីកចង្អូរតាមព្រំស្រែ ឬព័ទ្ធជុំវិញស្រែដែលជាប់ជាមួយព្រៃ ឬចំការចេក ឬមានស្មៅចង្រៃដុះច្រើននៅតាមព្រំ ដោយចង្អូរត្រូវមានមុខទំហំ ៣០សង់ទីម៉ែត្រ ជម្រៅ ២០សង់ទីម៉ែត្រ រួចរោយផេះពីលើ ហើយនៅពេលដង្កូវចូលច្រើន គេអាចបាញ់ថ្នាំកសិកម្មតាមចង្អូរនោះក៏បាន។ ម្យ៉ាងវិញទៀត គេអាចប្រើមែកឈើស្រស់ ដើម្បីធ្វើជាម្លប់យកទៅរាយក្នុងស្រែ ដោយដាក់គម្លាត ៤-៥ម៉ែត្រ ដាក់ចាប់ពីម៉ោង ៧កន្លះព្រឹក ដល់ម៉ោង ៣រសៀល បើមេឃស្រឡះមានកម្ដៅខ្លាំង ហើយរាល់ ២-៣ម៉ោងម្ដងត្រូវប្រមូលដង្កូវកម្ទេចចោល។

ដោយឡែក ចំពោះស្រែដែលមានទឹក ឬជិតប្រភពទឹក គេត្រូវបញ្ចូលទឹកបន្ថែមទៅក្នុងសំណាប សន្ទូង ឬពង្រោះឱ្យលិចដល់ចុង រួចប្រើស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល។ សម្រាប់ការកម្ទេចប្រភពដង្កូវហ្វូងនៅជុំវិញស្រែ កសិករអាចសម្អាតស្មៅចង្រៃ ប្រមូលកម្ទេចកម្ទីដែលជាជម្រក និងប្រភពដង្កូវទ័ពលាក់ខ្លួនយកទៅដុតកម្ទេចចោលតែម្ដង។

គួរបញ្ជាក់ដែរថា ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយដែលត្រូវអនុវត្ត ដោយមុននឹងប្រើប្រាស់ថ្នាំកសិកម្ម កសិករគួរប្រឹក្សាយោបល់ជាមួយនឹងមន្ត្រីជំនាញកសិកម្ម និងអនុវត្តតាមកម្រិត ក៏ដូចជារបៀបប្រើប្រាស់ដែលបានណែនាំនៅលើសំបកថ្នាំឱ្យបានត្រឹមត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច