Cambodia Knit

9:43 នាទី |  Added: 15.07.2021 |  0 views

Description

ហេតុតែស្រលាញ់ប្រទេសកម្ពុជា និងចង់ជួយស្រ្តីមេផ្ទះឱ្យមានចំណូលបន្ថែម ព្រមទាំងមានជំនាញបច្ចេកទេសច្បាស់លាស់  សហគ្រិនស្រ្តី មកពីប្រទេសប៊ូឡូញ មួយរូបបានចំណាយពេលវេលា និងផ្ទះរបស់ខ្លួនដើម្បីជួយស្ត្រីកម្ពុជា។ គាត់យកផ្ទះផ្ទាល់ខ្លួន ធ្វើជាការិយាល័យផង ជាថ្នាក់រៀនផង និងជាផ្ទះសម្រាប់ស្នាក់នៅរួមគ្នាផងប្រកបដោយក្តីសង្ឃឹម។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។